ខេត្តយូណាននឹងខិតខំប្រឹងប្រែងកសាងខ្លួនក្លាយទៅជាទីតាំងគោលដៅដ៏សំខាន់សម្រាប់ទេសចរណ៍និងវប្បធម៌លើពិភពលោក

2020-09-08 17:48:46 |ប្រភព:yunnangateway

ថ្មីៗនេះ ខេត្តយូណានបានចេញផ្សាយ《សេចក្តីសម្រេចអំពីការពន្លឿនការកសាងប្រព័ន្ធទំនើបកម្មឧស្សាហកម្ម》ក្នុងនោះបានកំណត់គោលដៅដែលខេត្តយូណាននឹងកែច្នៃវិស័យទេសចរណ៍-វប្បធម៌ជាឧស្សាហកម្មមានតម្លៃផលិតកម្រិតទ្រីលានយាន់ចិន។

ដល់ឆ្នាំ២០២៥  ប្រាក់ចំណូលពីវិស័យទេសចរណ៍-វប្បធម៌ទូទាំងខេត្តយូណានសរុបនឹងមានចំនួន២ទ្រីលានយាន់ចិន ឬ២៨៩.២ ប៊ីលានដុល្លារអាមេរិក ។ ដល់ឆ្នាំ២០៣០  នឹងកើនដល់៣.៥ទ្រីលានយាន់ចិនឬ៥០៦.១ប៊ីលានដុល្លារអាមេរិក  ពេលនោះ វិស័យទេសចរណ៍-វប្បធម៌នឹងមានអត្រាដល់១២% ក្នុងGDP ទូទាំងខេត្ត។  ដល់ឆ្នាំ ២០៣៥  នឹងខិតខំប្រឹងប្រែងកសាងខេត្តយូណានឱ្យក្លាយទៅជាខេត្តមួយដែលអភិវឌ្ឍវិស័យទេសចរណ៍-វប្បធម៌នាំមុខទូទាំងប្រទេសចិន និងជាទីតាំងគោលដៅដ៏សំខាន់សម្រាប់ទេសចរណ៍និងវប្បធម៌លើពិភពលោក។

《សេចក្តីសម្រេចអំពីការពន្លឿនការកសាងប្រព័ន្ធទំនើបកម្មឧស្សាហកម្ម》បានកំណត់ភារៈកិច្ចដ៏សំខាន់ចំនួន៣ នៃវិស័យទេសចរណ៍ខេត្តយូណាន គឺ “ការបង្កើតអត្ថន័យថ្មីក្នុងវិស័យទេសចរណ៍ឱ្យមានលក្ខណៈសម្បូរបែប  បណ្តុះបណ្តាលបទដ្ឋាន​ដំណើរការ​ថ្មីក្នុងវិស័យទេសចរណ៍  បង្កើតសក្តានុពលថ្មីក្នុងវិស័យទេសចរណ៍”។

នាពេលអនាគត ខេត្តយូណាននឹងខិតខំប្រឹងប្រែងសម្រេចឱ្យបានលើ ៧ ចំណុចគឺ៖

ទី១សម្រាប់ការកសាងទេសចរណ៍ឆ្លាតវៃ  ជំរុញការកសាងវេទិកា“ការធ្វើទេសចរណ៍ដោយប្រើទូរស័ព្ទដៃ”។

ទី២សម្រាប់ការកែលម្អបរិយាកាសទេសចរណ៍ ពន្លឿនការសាងសង់ប្រព័ន្ធទេសចរណ៍ជាលក្ខណៈស្តង់ដារ។

ទី៣សម្រាប់ការបណ្តុះបណ្តាលបទដ្ឋាន​ដំណើរការ​ថ្មីក្នុងទេសចរណ៍  ជំរុញទេសចរណ៍និងឧស្សាហកម្មពាក់ព័ន្ធអភិវឌ្ឍដោយមាន​ការ​ច្របាច់បញ្ចូលគ្នា  ព្រមទាំងដាក់ចេញផលិតផលិតផលទេសចរណ៍ថ្មី។

ទី៤ សម្រាប់ការអភិវឌ្ឍទេសចរណ៍ជាកញ្ចប់(All-for-one tourism)កែច្នៃទីតាំងគោលដៅទេសចរណ៍ក្នុងតំបន់  ពន្លឿនកសាងម៉ូដែលថ្មីក្នុងវិស័យទេសចរណ៍-វប្បធម៌ដោយការកសាងរួមគ្នា ច្របាច់បញ្ចូលគ្នា និងចែករំលែករួមគ្នា។

ទី៥  សម្រាប់ការកែច្នៃទីតាំងគោលដៅទេសចរណ៍ដែលមានស្លាក ពន្លឿនកសាងទីតាំងគោលដៅទេសចរណ៍នៃតំបន់គំរូអភិវឌ្ឍទេសចរណ៍ជាកញ្ចប់(All-for-one tourism)រមណីយដ្ឋានទេសចរណ៍ជាដើម។

ទី៦  ក្នុងផ្នែកសាងគម្រោងធំ  គាំទ្រការអភិវឌ្ឍន៍សម្រាប់គម្រោងសំខាន់និងសហគ្រាសសំខាន់មួយចំនួន​។

ទី៧ សម្រាប់ការផ្សព្វផ្សាយនិងច្នៃប្រឌិតថ្មីនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរលើវិស័យទេសចរណ៍-វប្បធម៌រវាងខេត្តយូណាននិងប្រទេសជិតខាងនិងតំបន់នៅជំរុញជំរុញបង្កើតគំរូថ្មីដែលការអភិវឌ្ឍរួមទេសចរណ៍តាមតំបន់ដោយចែករំលែកធនធានគ្នា  ព័ត៌មានតភ្ជាប់គ្នា  ភ្ញៀវទេសចរបញ្ជូនគ្នា និងការពង្រីកទីផ្សាររួមគ្នា។  ការច្នៃប្រឌិតថ្មីនូវវិធីសាស្ត្រផ្សព្វផ្សាយទេសចរណ៍ជំរុញការធ្វើអន្តរកម្មតាមក្នុងនិងក្រៅអ៊ីនធើណែត ផ្សព្វផ្សាយទេសចរណ៍តាមតម្លូវការជាក់ស្តែងនិងបន្តពង្រីកទ្រង់ទ្រាយទីផ្សារទេសចរណ៍របស់ខេត្តយូណាន៕

អ្នកបកប្រែ៖ លីហ្សា