ការលើកកម្ពស់ការអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់របស់ខេត្តយូណាន

2020-09-09 18:06:47 |ប្រភព:yunnangateway

ថ្មីៗនេះ  ខេត្តយូណានបានបើកសន្និសីទ្ធព័ត៌មានដែលបង្ហាញថាក្នុងនាមជាខេត្តដែលមានថាមពលច្រើនសម្បើម  ខេត្តយូណានកំពុងតែជំរុញការផ្លាស់ប្តូរដ៏ស៊ីជម្រៅសម្រាប់ឧត្តមានុភាពលើថាមពលបៃតងហើយបញ្ចេញផលប្រយោជន៍ទ្រទ្រង់និងនាំមុខរបស់ឧស្សាហកម្មថាមពលក្នុងការកសាងប្រព័ន្ធទំនើបកម្មឧស្សាហកម្ម  ជំរុញខេត្តយូណានអភិវឌ្ឍលក្ខណៈបៃតង។ គិតដល់ឆ្នាំ២០៣៥  ខេត្តយូណាននឹងបង្កើតប្រព័ន្ធឧស្សាហកម្មថាមពលទំនើបកម្មដែលមានកាបូនទាបនិងស្អាត ហើយមានសុវត្ថិភាពនិងប្រសិទ្ធិភាពតាមគ្រប់ជ្រុងជ្រោយ។

យោងតាមការណែនាំបានឱ្យដឹងថា  ធនធាននិងឧស្សាហកម្មថាមពលរបស់ខេត្តយូណាន មានឧត្តមានុភាពប្រៀបធៀបគួរឱ្យ​កត់សម្គាល់។ គិតត្រឹមចុងឆ្នាំ ២០១៩ នៅខេត្តយូណានឧបករណ៍ដំឡើងថាមពលបៃតងមានចំនួន ៨៤% ចំនួនផលិតថាមពលអគ្គីសនីបៃតងមានចំនួន ៩២%ចំនួនប្រតិបត្តិការថាមពលស្អាតមានចំនួន ៩៧%  ការចំណាយថាមពលមិនមែនផូស៊ីលមានចំនួន៤៦% ។ សូចនាករទាំងបួននេះសុទ្ធតែឈរលំដាប់ទីមួយក្នុងប្រទេសចិន និងឈានដល់កម្រិតទី១លើពិភពលោក។

អ្វីដែលគួរអោយកត់សំគាល់នោះគឺកាលពីឆ្នាំមុន  ចំនួនប្រើប្រាស់ថាមពលអគ្គិសនីក្នុងខេត្តយូណានមានចំនួន ៥២%ក្នុងចំនួនផលិតថាមពលអគ្គិសនី ខេត្តយូណានបានសម្រេចពីខេត្តផលិតថាមពលអគ្គីសនីដ៏ធំផ្លាស់ប្តូរទៅជាខេត្តប្រើប្រាស់ថាមពលដ៏ធំ  រីឯឧស្សាហកម្មថាមពលក៏ក្លាយជាឧស្សាហកម្មទ្រទ្រង់ធំជាងគេទូទាំងខេត្ត។ ក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មផលិត​កម្មបៃតងដូចជាអាលុយមីញ៉ូមបៃតងនិងស៊ីលីកូនបៃតង ចំនួនប្រើប្រាស់អគ្គិសនីក្នុងខេត្តយូណានបានបន្តកើនឡើង សន្ទុះនៃការកើនឡើងបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសចិន  ចាប់តាំងពីឆ្នាំ ២០២០ មក ។

《សេចក្តីសម្រេចអំពីការពន្លឿនការកសាងប្រព័ន្ធទំនើបកម្មឧស្សាហកម្ម》នឹងបន្តពន្លឿននូវការអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តយូណានផ្លាស់ប្តូរទៅជាការអភិវឌ្ឍដោយផលិតកម្មបៃតងដែលប្រកបដោយគុណភាពខ្ពស់។ “ម៉ាកថាមពលបៃតង”ដែលនាំមុខលើពិភពលោកនឹងដឹកនាំហើយទ្រទ្រង់ដល់ការអភិវឌ្ឍឧស្សាហកម្មទំនើបជំរុញឧស្សាហកម្មទំនើបកែទម្រង់ដោយលក្ខណៈបៃតង លក្ខណៈព័ត៌មានវិទ្យានិងលក្ខណៈវៃឆ្លាតផ្តល់នូវចំណុចសម្រាប់បញ្ចេញកម្លាំងក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើបកម្ម  និងជំរុញការកែលម្អនិងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មលើកកម្ពស់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់របស់ខេត្តយូណាន៕

អ្នកបកប្រែ៖ លីហ្សា