ស្រុកឆាំងនីនខេត្តយូណាន ដីស្រែជណ្តើរពណ៌មាសនាំឱ្យការធ្វើទេសចរណ៍នៅតាមជនបទទទួលបានការស្វាគមន៍ជាខ្លាំង

2020-10-09 17:05:06 |ប្រភព:yunnangateway

ក្នុងអំឡុងពេលវិស្សមកាលរយៈពេល ៨ថ្ងៃនៃបុណ្យជាតិនិងបុណ្យសែនព្រះខែ  កសិករចិនរវល់ជាងពេលធម្មតាដោយសារដល់ពេលប្រមូលផលនិងសាបព្រួសគ្រាប់ពូជនៅរដូវរំហើយ។  ជាក់ស្តែង ការប្រមូលផលក្នុងដីស្រែជណ្តើរនឿយហត់ណាស់បើប្រៀបធៀបជាមួយដីស្រែរាបស្មើ ។ 

នៅស្រុកឆាំង ទីក្រុងបោសានដែលស្ថិតនៅភាគខាងលិចខេត្តយូណាន ដីស្រែជណ្តើរអាបេចៃបង្ហាញពីទិដ្ឋភាពយ៉ាងមមាញឹក។ ក្រៅពីកសិកររវល់ប្រមូលផង ថែមទាំងមានភ្ញៀវទេសចរដែលត្រូវបានទាក់ទាញដោយផលិតផលពិសេសអាហារពិសេស ទេសភាពដ៏ស្អាតរបស់ដីស្រែជណ្តើរ  និងវប្បធម៌ប្រជាប្រិយដើម្បីទទួលបាននូវភាពស្រស់ស្អាតក្នុងការធ្វើទេសចរណ៍ជនបទ៕

 

អ្នកសារព័ត៌មាន៖ Wu Zaizhong

បកប្រែដោយលីហ្សា