ស្ពានធំពិសេសជីនសាចាំងនៃផ្លូវដែកលីសៀងត្រូវបានតភ្ជាប់គ្នា

2020-10-15 12:06:27 |ប្រភព:yunnangateway

នាថ្ងៃទី១៣ ខែតុលា  ស្ពានធំពិសេសជីនសាចាំងនៃផ្លូវដែកលីសៀង(ទីក្រុងលីចាំង-ទីក្រុងសាំងគឺលីឡា)ត្រូវបានតភ្ជាប់គ្នា  ដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការប្រើប្រាស់ជាផ្លូវការនៃផ្លូវដែកលីសៀង។

ស្ពានធំពិសេសជីនសាចាំងមានប្រវែងសរុប៨៨២.៥ម៉ែត្រគម្លាតបញ្ឈរពីផ្ទៃស្ពានដល់ផ្ទៃទន្លេមាន២៥០ម៉ែត្រ  ស្មើនឹងកម្ពស់អគារជាង៨០ជាន់។  ផ្លូវដែកលីសៀងស្ថិតនៅភាគពាយ័ព្យនៅខេត្តយូណាន  ខ្សែចេញដំណើរពីទីក្រុងលីចាំងឈាន់ទៅកាន់ខាងជើងដោយឆ្លងកាត់ជ្រលងជីនសាចាំង  ហើយបញ្ចប់នៅទីក្រុងសៀងគឺលីឡារបស់មណ្ឌលស្វយ័តជនជាតិហ្សាំងឌីឆេង  ដែលមានប្រវែងសរុប១៤០គីឡូម៉ែត្រ  និងមានល្បឿនកំណត់១២០គីឡូម៉ែត្រក្នុងមួយម៉ោង​។

ស្ពានធំពិសេសជីនសាចាំងស្ថិតនៅតំបន់ទេសចរណ៍ថ្នាក់AAAA ប្រទេសចិនគឺហ៊ូធៀវសៀ  ដោយសារនៅច្រាំងទាំងសងខាងជាតំបន់ការពារធម្មជាតិភ្នំព្រិលយុលុង  និងភ្នំព្រិលហាប៉ា  ដូច្នេះ  ពេលសាងសង់ស្ពាននេះយកចិត្តទុកដាក់ការពារបរិស្ថាននិងការពារទឹកដី៕

អ្នកសារព័ត៌មាន៖ Chen Chang

បកប្រែដោយលីហ្សា