កុមាររាំរបាំដើម្បីជីវភាពថ្មីក្នុងភ្នំនៅភូមិណាដូ

2020-11-25 17:59:00 |ប្រភព:yunnangateway

ភូមិណាដូ ជាភូមិជនជាតិភាគតិចរបស់ជនជាតិយី  ដែលស្ថិតនៅស្រុកយ៉ាន់សាន មណ្ឌលស្វយ័តជនជាតិជួង ជនជាតិមា វេនសាន ខេត្តយូណាន។  ភូមិណាដូមានចំនួន៧២គ្រួសារស្នាក់នៅនិងមានចម្ងាយ៣៥គីឡូម៉ែត្រពីទីប្រជុំជនស្រុក ។  នៅចុងឆ្នាំ២០១៣ ភូមិនេះត្រូវបានកំណត់ជាភូមិក្រីក្រដោយយោងតាមស្តង់ដារពាក់ព័ន្ធ កុមារភាគច្រើនជាកុមារដែលឪពុកម្តាយទុកនៅផ្ទះ។

លោកស្រី Zhang Pingជាអ្នកគ្រូរបាំដែលធ្វើការងារជាង២០ឆ្នាំ  ស្រុកកំណើតលោកស្រីនៅស្រុកយ៉ាន់សាន  ប៉ុន្តែលោកស្រីធ្វើការនិងរស់នៅនៅទីក្រុងប៉េកាំងជាយូរឆ្នាំមកហើយ។ ឆ្នាំ ២០១៦ លោកស្រីបានមើលឃើញដោយចែកដន្យនូវរូបថតកុមារក្នុងភូមិណាដូស្រុកយ៉ាន់សានក្នុងWetchat  ពេលនោះលោកស្រីបានសម្រេចចិត្តក្នុងការធ្វើអ្វីបន្តិចបន្តួចដើម្បីកុមារ។  លោកស្រី Zhang Ping និងស្វាមីខ្លួនបានបង្កើតផែនការឈ្មោះ “ផែនការពពកចម្រុះពណ៌”គឺឆ្លងកាត់ការបង្រៀនដោយស្ម័គ្រចិត្តនិងឧបត្ថម្ភធនសម្រាប់កុមារមកពីគ្រួសារក្រីក្រដើម្បីរៀនរបាំ  ជួយកុមារនៅក្នុងភូមិស្វែងរកអត្ថន័យថ្មីនៃជីវិត​។

ចាប់តាំងពីពេលនោះមក  រាល់ពេលវិស្សមកាលរដូវក្តៅនិងរដូវរងា  លោកស្រី Zhang Ping និងស្វាមីត្រូវទៅភូមិណាដូដើម្បីបង្រៀនក្មេងៗរាំ  ពេលធម្មតាបានអញ្ជើញគ្រូបង្រៀន និងអ្នកស្ម័គ្រចិត្តក្នុងតំបន់មកបង្រៀនដោយឥតគិតថ្លៃ។ នៅឆ្នាំ ២០១៩ ភូមិណាដូទាំងអស់ត្រូវបានដកចេញពីបន្ទាត់ក្រីក្រ  ហើយលោកស្រី Zhang Ping ក៏បានលាលែងការងារពីទីក្រុងប៉េកាំងហើយវិលត្រឡប់ទៅស្រុកកំណើតលោកស្រីវិញ  ដើម្បីបង្កើត“ មជ្ឈមណ្ឌលសេវាកម្មអ្នកស្ម័គ្រចិត្តគម្រោងពពកចម្រុះពណ៌” នៅក្នុងភូមិណាដូ។

លោកស្រី Zhang Ping និងស្វាមីមិនត្រឹមតែបង្រៀនក្មេងៗរាំប៉ុណ្ណោះទេពួកគេថែមទាំងទាក់ទងក្នុងការជួយក្មេងៗចំនួន៦២នាក់ដែលមកពីភូមិជុំវិញភូមិណាដូចំនួន១៧ភូមិចូលក្នុងសាលាសិល្បៈនៅទីក្រុងគុនមីញរៀនសិល្បៈរបាំ  ហើយជួយដោះស្រាយបញ្ហានៃការបង់ថ្លៃសិក្សានិងការរស់នៅ។

ការចូលរួមវិភាគទានរបស់លោកស្រីZhang Ping និងស្វាមីត្រូវបានអ្នកភូមិបានឃើញហើយពួកគេបានក្លាយជា“ គ្រួសារទី ៧៣” នៅក្នុងភូមិណាដូ។ កុមារទាំងអស់ហៅលោកស្រីZhang Pingថា "អាម៉ី" ដែលមានន័យថាម្តាយក្នុងភាសាតាមតំបន់នោះ។

ពេលអនាគតលោកស្រី Zhang Pingសង្ឃឹមថានឹងបន្តអនុវត្ត “ ផែនការពពកចម្រុះពណ៌” និងជួយកុមារកាន់តែច្រើនផ្លាស់ប្តូរវាសនារបស់ពួកគេ។ លោកស្រីក៏សង្ឃឹមថាកុមារទាំងនេះនឹងជួយដល់ប្រជាជនក្នុងភ្នំដែលត្រូវការការជួយឧបត្ថម្ភផងដែរ៕

ប្រភពរូបថត៖Chen Xinbo

អ្នកសារព័ត៌មាន៖ លីហ្សា