សុបិនក្នុងទីក្រុងរដូវផ្ការីកគុនមីញរបស់ចុងភៅតួកគី

2020-01-08 17:54:13 |ប្រភព:yunnangateway

 តាមវិថីបោសាននៃមជ្ឈមណ្ឌលទីក្រុងគុនមីញខេត្តយូណាន  មានហាងបាយរសជាតិតួកគីមួយឈ្មោះ ហាងបាយរ៉ូមែនទិចតួកគី។  មេចុងភៅក្នុងហាងនេះឈ្មោះ Mikail ជាបុរសសង្ហាជនជាតិតួកគី។

 លោក Mikailឆ្នាំនេះមានអាយុ២៥ឆ្នាំ  លោកមិនដែលចូលរៀនក្នុងសាលាបង្រៀនធ្វើម្ហូបនោះទេ  ប៉ុន្តែទទួលឥទ្ធិពលពីម្តាយ  តាំងពីតូចលោកចូលចិត្តចម្អិនអាហារ។  ពេលនៅសាកលវិទ្យាល័យ  លោកបានបន្តធ្វើការបន្ថែមម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី ដើម្បីរៀនវិធីសាស្ត្រចំអិនអាហាររបស់ប្រទេសផ្សេងៗគ្នា  ឯបច្ចេកទេសចម្អិនអាហាររបស់លោកក៏បានកើនឡើងផងដែរ។

ក្រោយមក  លោកបានទទួលដំណឹងពីមិត្តចិនថា  ទីក្រុងគុនមីញជាកន្លែងដ៏ស្អាតឆើតឆាយ  មិនគ្រាន់តែមានទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ  ថែមទាំងមានអាកាសធាតុក្តៅល្មមដូចរដូវផ្ការីក  មនុស្សនៅទីនោះក៏រួសរាយរាក់ទាក់  ហេតុនេះ  លោកបានសម្រេចចិត្តមកដល់ទីក្រុងគុនមីញ។  នៅដើមឆ្នាំ២០១៨  លោកMikailបានមកដល់ទីក្រុងគុនមីញ  ហើយចាប់ផ្តើមសិក្សាភាសាចិននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីញមិនយូរប៉ុន្មាន  លោកក៏បានអញ្ជើញទៅបម្រើការងារនៅហាងបាយរ៉ូមែនទិចតួកគី។

ការធ្វើម្ហូបរបស់លោក Mikail គឺមានការម៉ឹងមាត់ណាស់ជារៀងរាល់ថ្ងៃ លោកបានសាកល្បងនិងប្រៀបធៀបគ្រឿងផ្សំអាហារ  ដែលសង្ឃឹមថា នឹងអាចរកឃើញរសជាតិដែលមានលក្ខណៈពិសេសប្លែកៗគ្នាការរក្សាទម្លាប់ធ្វើម្ហូបអាហារឱ្យបានល្អនេះ គឺជាបំណងដើមដំបូងរបស់គាត់ដែលតែងតែរក្សារហូតបង​។ ម្យ៉ាងទៀតលោកនឹងធ្វើឱ្យរសជាតិយូណានរួមបញ្ចូលក្នុងរសជាតិតួកគី  ហើយទទួលបានការពេញនិយមពីប្រជាជនក្នុងខេត្តយូណាន៕

អ្នកសារព័ត៌មាន៖ Wang Jingzhong

វីដេអូ៖Li Wenjun