នាថ្ងៃទី២៦ ខែកក្កដា សត្វខ្លាឃ្មុំផែនដាមៅជូបានទទួលថ្ងៃខួបកំណើតអាយុ៦ឆ្នាំ ដែលបានបង្ហាញថាមៅជូបានពេញវ័យហើយបើគិតពីអាយុរបស់សត្វខ្លាឃ្មុំផែនដា។

ដើម្បីអបអរសាទរថ្ងៃខួបកំណើតឱ្យមៅជូ បុគ្គលិកបានត្រៀម “នំខែកទឹកកក”ធំ ប្រើផ្លែឈើដូចជា ផ្លែស្រកានាគនិងឪឡឹកដាក់ជារាងក្បាលសត្វខ្លាឃ្មុំផែនដា យកពន្លកឫស្សីវែងនិងខ្ចីចំនួន៦ដើមតំណាង“ទៀនខួបកំណើត”។ មៅជូពេញចិត្តខ្លាំងសម្រាប់ចំណីអាហារដ៏ឈ្ងុយឆ្ងាញ់មួយនេះ។


នៅថ្ងៃនោះ មាន អ្នកគាំទ្រសត្វខ្លាឃ្មុំផែនដាចំនួន៥០រូបបានច្រៀងបទចម្រៀងថ្ងៃខួបកំណើតដើម្បីអបអរសាទរ មិនតែប៉ុណ្ណោះទេ បុគ្គលិកបានត្រៀម“នំខែក”ដ៏ធំមួយឱ្យ អ្នកគាំទ្រ ញ៉ាំ ដើម្បីឱ្យអ្នកទាំងអស់គ្នានិងសត្វខ្លាឃ្មុំមៅជូសប្បាយរីករាយជាមួយគ្នា។

សកម្មភាពមួយនេះត្រូវបុគ្គលិកធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមអ៊ីនធើណែត ថែមទាំងណែនាំស្ថានភាពមៅជូនិងហេដ្ឋារចនាសម្ព័ន្ធរបស់ឧទ្យានសត្វខ្លាឃ្មុំផែនដាឱ្យ អ្នកគាំទ្រ នៅតាមបណ្តាញសង្គមអ៊ីនធើណែត។

សូមបញ្ជាក់ថា សត្វខ្លាឃ្មុំផែនដាមៅជូមកពីមូលដ្ឋានស្រាវជ្រាវបន្តពូជសត្វខ្លាឃ្មុំផែនដាឆេងឌូខេត្តស៊ីឈួន បានជិះយន្តហោះមកដល់ខេត្តយូណាន ហើយស្នាក់នៅក្នុងឧទ្យាសត្វខ្លាឃ្មុំផែនដារបស់ឧទ្យានសត្វព្រៃយូណាន ថ្ងៃខួបកំណើតលើកនេះជាលើកទី៤របស់ខ្លាឃ្មុំផែនដាមៅជូនៅខេត្តយូណាន៕

អ្នកសារព័ត៌មាន៖លីហ្សា
អ្នកបកប្រែ៖ លីហ្សា