ភូមិស្អាតរបស់ទីក្រុងគុនមីញបានបង្ហាញលទ្ធផលចាកចេញពីភាពក្រីក្រ

2020-08-14 17:48:25 |ប្រភព:yunnangateway

ទីក្រុងគុនមីញជាទីរួមខេត្តកម្រមួយដែលមានស្រុកក្រីក្រលើសពីបីក្នុងប្រទេសចិន  ទំហំផ្ទៃដីរបស់តំបន់ភ្នំនៃទីក្រុងនេះមានអត្រាលើស៩០% ក្នុងភូមិក្រីក្រចំនួន៤០៤ មានភូមិក្រីក្រធ្ងន់ធ្ងរចំនួន១៧៦។

ឆ្នាំ២០២០  ប្រទេសចិននឹងសម្រេចគោលដៅកសាងសង្គមធូរធារគ្រប់ជ្រុងជ្រោយ  ជាមួយគ្នានេះ  ត្រូវធានាប្រជាពលរដ្ឋក្រីក្រនិងតំបន់ក្រីក្រសុទ្ធតែចាកចេញពីភាពក្រីក្រផងដែរ។  ដើម្បីសម្រេចគោលដៅនេះ ទីក្រុងគុនមីញបាននាំមុខក្នុងការចាកចេញពីភាពក្រីក្ររបស់ខេត្តយូណាន។

បច្ចុប្បន្ននេះ  ប្រជាពលរដ្ឋក្រីក្របានស្នាក់នៅក្នុងគេហដ្ឋានថ្មី  មុខមាត់ភូមិកែប្រែជាថ្មីស្អាត  ស្នាមញញឹមដ៏ពេញចិត្តរបស់អ្នកភូមិបានបង្ហាញអំពីលទ្ធផលការងារចាកចាញពីភាពក្រីក្រ៕

អ្នកបកប្រែ៖ លីហ្សា