ខេត្តយូណានប្រើប្រាស់បច្ចេកវិទ្យាឱ្យសត្វដង្កូវដោះស្រាយកាកសំណល់អាហារ

2020-10-09 17:18:27 |ប្រភព:yunnangateway

នៅស្រុកហុងហឺខេត្តយូណាន  មានមូលដ្ឋានបង្កាត់ពូជសត្វដង្កូវ Hermetia។  សូមបញ្ជាក់ថាដង្កូវ Hermetia ត្រូវបានគេប្រើប្រាស់ជាទូទៅដើម្បីដោះស្រាយលាមកសត្វនិងកាកសំណល់អាហារ។

អាគាររោងចក្រនៃមូលដ្ឋាននេះមានទំហំ ១៤០០ ម៉ែត្រការ៉េ។ ឥឡូវនេះមូលដ្ឋានគ្រោងប្រើដង្កូវHermetiaដើម្បីដោះស្រាយកាកសំណល់អាហារ ១០ តោនជារៀងរាល់ថ្ងៃដោយបរិភោគ ២៤ ម៉ោង។ បន្ទាប់ពីគ្រឿងបរិក្ខារដោះស្រាយកាកសំណល់អាហារត្រូវបានបញ្ជូនដល់មូលដ្ឋាន  ពួកគេនឹងបែងចែករោងចក្រទៅជាតំបន់មុខងារនានា  ដើម្បីបង្កើតជាខ្សែសង្វាក់ផលិតកម្មដោយដង្កូវHermetiaដោះស្រាយកាកសំណល់អាហារ។

ប្រសិនបើយកកាកសំណល់អាហារទៅចិញ្ចឹមសត្វជ្រូក  អាចនឹងចម្លងជម្ងឺដល់ជ្រូក។  វិធីសាស្រ្តដោះស្រាយកាកសំណល់អាហារបែបប្រពៃណីដូចជាការដុតនិងកប់កាកសំណល់អាហារ  មិនត្រឹមតែបំពុលបរិយាកាសប៉ុណ្ណោះទេថែមទាំងត្រូវការដីផងដែរហើយទឹកជ្រាបពីកាកសំណល់ក៏នឹងបំពុលគុណភាពដីនិងទឹកក្រោមដីផងដែរ។ ដូច្នេះការបង្កាត់ពូជសត្វដង្កូវ Hermetiaនិងប្រើប្រាស់ដោះស្រាយលាមកសត្វនិងកាកសំណល់អាហារបាយជាមធ្យោបាយការពារបរិស្ថាន។

សូមបញ្ជាក់ថា   លាមកសត្វមាន់ ១ តោនអាចចិញ្ចឹមសត្វដង្កូវ Hermetia ចំនួន១០០គីឡូក្រាម  ហើយបង្កើតជីសរីរាង្គចំនួន២០០គីឡូក្រាម។ ជីសរីរាង្គផលិតដោយសត្វដង្កូវ Hermetiaមានក្លិនខ្សោយ ហើយសមស្របប្រើសម្រាប់ដាំផ្កាឯសត្វដង្កូវ Hermetia មានប្រូតេអ៊ីនខ្ពស់  សមស្របសម្រាប់ធ្វើជាចំណីសត្វមាន់និងសត្វទា  ក៏អាចជំនួសចំណីដល់ត្រីសាម៉ុងផងដែរ៕

អ្នកសារព័ត៌មាន៖ លីហ្សា

បកប្រែដោយលីហ្សា