
នៅតំបន់ភាគខាងត្បូងនៃស្រុកហុងហឺខេត្តយូណាន មានដីស្រែជណ្តើរដែលមានផ្ទៃរាបស្មើជាប់ដីធំបំផុតក្នុងប្រទេសចិនគឺសាម៉ាប៉ា ក្នុងដីស្រែជណ្តើរ មិនគ្រាន់តែបានដាំស្រូវប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមត្រីនិងសត្វទា ខណៈពេលរដូវរំហើយ កសិករនឹងអាចទទួលផលបានជាច្រើន។
ក្រៅពីនេះដីស្រែជណ្តើរសាម៉ាប៉ាបានអភិវឌ្ឍទៅជាតំបន់ទេសចរណ៍មួយដែលបានទាក់ទាញ់ភ្ញៀវទេសចរជាច្រើនមកគយគន់ទេសភាពនៅទីនោះ។ កសិករខ្លះបានបើកផ្ទះសំណាក់នៅក្បែរដីស្រែជណ្តើរដើម្បីធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាទេសភាពស្រស់ស្អាតនិងបរិភោគអាហារឈ្ងុយឆ្ងាញ់ និងអាចទទួលបានប្រាក់ចំណូលប្រមាណ ៨ម៉ឺនយាន់ចិនឬ១១៩១២ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

កសិករក្រីក្រក្នុងភូមិអាចធ្វើការក្នុងតំបន់ទេសចរណ៍ដែលជាមធ្យោបាយដ៏សំខាន់មួយសម្រាប់កសិករក្រីក្រកាត់បន្ថយភាពក្រីក្រ។ ប្រជាជនជនបទទទួលបានឱកាសអភិវឌ្ឍជាច្រើនហើយឈានទៅកាន់ជីវភាពរស់នៅដ៏ធូរធាដោយសារដីស្រែជណ្តើរ៕
អ្នកសារព័ត៌មាន Wang Jingzhong Li Wenjun
បកប្រែដោយលីហ្សា