ក្នុងអំឡុងពេលរាលដាលជម្ងឺរលាកសួតថ្មី សត្វរំពេរជំពុះក្រហមនៅទីក្រុងគុនមីញមានអ្នកឯកទេសទៅបញ្ចុកចំណី

2020-02-03 18:13:19 |ប្រភព:Yunnangateway

ចាប់ពីការអនុវត្តការងារការពារនិងគ្រប់គ្រងជម្ងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណាចាប់ផ្តើមជាផ្លូវការមក ទីក្រុងគុនមីញខេត្តយូណានប្រទេសចិនបានបិទតំបន់ទេសចរណ៍ជាច្រើន រួមទាំងតំបន់ទេសចរណ៍ទស្សនាសត្វរំពេរជំពុះក្រហមផងដែរ។ ដើម្បីធានាឱ្យបាននូវសត្វរំពេរជំពុះក្រហមឆ្លងកាត់រដូវរងាដោយរលូន ស្ថាប័នពាក់ព័ន្ធដូចនាយកដ្ឋានព្រៃឈើនិងវាលស្មៅនៃទីក្រុងគុនមីញជាដើមបានចាត់បុគ្គលិកទៅផ្តល់ចំណីនៅកន្លែងរកចំណីសំខាន់នៃសត្វរំពេរជំពុះក្រហមពីរដងក្នុងមួយថ្ងៃតាំងពីថ្ងៃទី២៦ ខែមករា ចំណីសម្រាប់ផ្តល់សត្វរំពេរជំពុះក្រហមានទម្ងន់ជាង១ពាន់គីឡូជារៀងរាល់ថ្ងៃ។ ចាប់តាំងពីឆ្នាំ ១៩៨៥ កន្លងមក សត្វរំពេរជំពុះក្រហមបានហោះហើរពីតំបន់ស៊ីបេរីដ៏ឆ្ងាយនិងកន្លែងដទៃមកកាន់ទីក្រុងគុនមីញរយៈពេលជាង៣០ឆ្នាំជាប់ៗគ្នាដើម្បីឆ្លងកាត់រដូវរងា។ រដូវរងាឆ្នាំនេះទីក្រុងគុនមីញមានសត្វរំពេរជំពុះក្រហមជាង ៤ ម៉ឺនក្បាល ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ៕

អ្នកសារព័ត៌មាន៖ Jiang Yaowen

អ្នកបកប្រែ៖ លីហ្សា