ផែនទីគយគន់ផ្កាស្រស់គូរដោយដៃនៃគុនមីញបានបង្ហាញខ្លួន

2020-02-11 18:24:06 |ប្រភព:Yunnan Gateway

ថ្មីៗនេះ មន្ទីរវប្បធម៌ និងទេសចរណ៍ទីក្រុងគុនមីញបានប្រើប្រាស់កូនកម្មវិធី H5 ក្នុងកម្មវិធី Wechat បដារូបភាព​វែង ផលិតផលច្នៃប្រឌិតវប្បធម៌ជាដើម ដើម្បីរៀបចំព័ត៌មានផ្កាពាក់ព័ន្ធធ្វើខ្សែផ្លូវគយគន់ផ្កាដ៏ល្អប្រសើរមួយ នេះជាការពិសោធន៍នៃការច្នៃប្រឌិតវប្បធម៌និងទេចរណ៍ច្របាច់បញ្ចូលគ្នា។

ផែនទីផ្កាស្រស់គូរដោយដៃនៃទីក្រុងគុនមីញបានជ្រើសរើសផ្កាដែលមានលក្ខណៈពិសេសចំនួន៣៤ រួមទាំងទីកន្លែងគយគន់ផ្កាដែលមានលក្ខណៈតំណាងចំនួន៤៤ នៃទីក្រុងគុនមីញ ដើម្បីធ្វើឧទ្ទេសនាមដ៏សំខាន់ ក្នុងផែនទីនេះ បាន​ណែនាំវិធីសាស្ត្រគយគន់ផ្កា ស្តាប់ការណែនាំផ្កា បរិភោគផ្កា លេងផ្កា និងអបអរសាទរថ្ងៃបុណ្យផ្កាជាដើម ៕