បុរសនេះមានសុបិនចង់បង្កើតមុខជំនួញរបស់ខ្លួន

2020-07-03 17:48:44 |ប្រភព:澜湄趴

លោក ភេ ផាត់ផេង ជាយុវជនខ្មែរម្នាក់ដែលធ្លាប់បានទៅបន្តការសិក្សានៅប្រទេសចិនរយៈពេល ១ ឆ្នាំ ហើយបានចូលរួមក្នុងការប្រកួតប្រជែងភាសាចិន និងទិញម៉ាស៊ីនថតរូបពិសេសមួយគ្រឿងនៅប្រទេសចិន។ ដោយសារធ្លាប់បានរស់នៅក្នុងប្រទេសចិន លោកមានសុបិនចង់បង្កើតមុខជំនួញរបស់ខ្លួនចាប់ពីពេលនោះមក។ លោកបានប្រាប់អ្នកកាសែតថា ខ្ញុំចង់នាំចូលម៉ាកសម្លៀកបំពាក់ចិនទាន់សម័យមកប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ខ្ញុំកំពុងស្វែងរកដៃគូចិនក្នុងការបង្កើតក្រុមការងារ និងហាងលក់ទំនិញតាមអនឡាញ។

សម្តែងកម្មវិធីសិល្បៈCrosstalk ដើម្បីទិញម៉ាស៊ីនថតរូប

លោក ភេ ផាត់ផេង ជានិស្សិតរៀនជំនាញភាសាចិននៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ នៅខែ កញ្ញា ឆ្នាំ ២០១៧ លោកទទួលបានអាហារូបករណ៍បន្តការសិក្សានៅឯប្រទេសចិន។ អ្វីដែលខុសគ្នានិស្សិតដទៃទៀតនោះគឺលោកបានបញ្ចប់ការប្រឡងភាសាចិន HSK កម្រិត ៤ នៅពេលចូលរៀននៅវិទ្យាល័យ។ ដោយសារមានមូលដ្ឋានភាសាចិនយ៉ាងល្អប្រសើរ និងអាចនិយាយភាសាចិនយ៉ាងស្ទាត់ជំនាញនោះ លោកបានរាប់អានជាមួយមិត្តភក្តិចិនជាច្រើន និងមានការស្វែងយល់ពីវប្បធម៌ចិនយ៉ាងស៊ីជម្រៅ។

លោក ភេ ផាត់ផេង កើតនៅខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅប្រទេសកម្ពុជា ហើយដោយសារលោកតែងតែបានទស្សនាទេសភាពដ៏ស្រស់ស្អាតទាំងនេះតាំងពីក្មេង ដូច្នេះហើយបានជាលោកចូលចិត្តការថតរូប។ ក្រោយពីបន្តការសិក្សានៅប្រទេសចិន លោកស្រឡាញ់ការថតរូបកាន់តែខ្លាំងឡើងៗ ក៏ប៉ុន្តែលោកនៅខ្វះម៉ាស៊ីនថតរូបដែលមានគុណភាពល្អមួយគ្រឿង។

ក្រោមការលើកទឹកចិត្តពីមិត្តរួមថ្នាក់ និងគ្រូបង្រៀន លោក ភេ ផាត់ផេង និងដៃគូខ្លួនបានចូលរួមការប្រកួតប្រជែងភាសាចិនខេត្តជាំងស៊ីលើកទី៤ ហើយធ្វើការសម្តែងកម្មវិធីCrosstalk ដែលមានចំណងជើងថា “គ្រូល្បីនិស្សិតឆ្នើម”។ លោកបានប្រាប់អ្នកកាសែតថា  Crosstalkជាសិល្បៈប្រជាប្រិយម៉្យាងរបស់ចិន ដែលខ្ញុំចូលចិត្តបំផុតប៉ុន្តែការសម្តែងក៏ពោរពេញដោយក្តីលំបាកច្រើនសម្រាប់លោក។ ជាទីបំផុត លោក និងដៃគូលោកដណ្តើមបានជើងឯកក្នុងការប្រកួត ហើយទទួលបានរង្វាន់ជាទឹកប្រាក់១០០០០ យ័នចិន ។ ក្រោយពីទទួលរង្វាន់ លោកបានទៅទិញម៉ាស៊ីនថតរូបមួយគ្រឿងភ្លាមៗ។ លោកបានបញ្ជាក់ថា ខ្ញុំនឹងថតរូបកាន់តែច្រើនអំពីទេសភាពស្រស់ស្អាត និងរឿងគួរជាទីចាប់អារម្មណ៍នៅប្រទេសចិន ។

 

 

ផ្លូវបង្កើតមុខជំនួញខ្លួនឯង

 

 

ដើម្បីថតរូបទេសភាព និងជីវភាពរស់នៅក្នុងប្រទេសចិនកាន់តែច្រើន និងកាន់តែល្អ លោក ភេ ផាត់ផេង ធ្លាប់ទស្សនាខេត្តក្រុងជាច្រើននៃប្រទេសចិន នៅពេលបន្តការសិក្សានៅប្រទេសចិន មានដូចជា ក្រុងហាងចូវ ស៊ូចូវសៀងហៃ គុនមីញ គួយយ៉ាងនិងលួយ៉ាងជាដើម ។ ក្រៅពីរូបថត និងវីដេអូទេសភាពលោកក៏ផ្សាយអត្ថបទពាក់ព័ន្ធនឹងការរៀនសូត្រតាមវេទិកាFacebook ។ ក្នុងរយៈពេលតែកន្លះឆ្នាំលោកទទួលបានអ្នកគាំទ្រជាង ១០០០០ នាក់ ។

ក្នុងដំណើរមួយនេះ លោកបានស្វែងរកឱកាសពាណិជ្ជកម្ម និងមានគំនិតបង្កើតមុខជំនួញរបស់ខ្លួន។ លោកបានស្រាវជ្រាវលើវិស័យបង្រៀនភាសាចិនតាមរយៈការផ្សាយផ្ទាល់តាមបណ្តាញអ៊ីនធើណេត និងពាណិជ្ជកម្មនាំចេញនាំចូលជាដើម ក្នុងចំណោមនោះ លោកមានសុទិដ្ឋិនិយមបំផុតអំពីការអភិវឌ្ឍឧស្សាហកម្មសម្លៀកបំពាក់ទាន់សម័យរបស់ប្រទេសចិន។ ដើម្បីស្វែងយល់ពីទីផ្សារសម្លៀកបំពាក់ទាន់សម័យចិនកាន់តែច្រើន និងកាន់តែស៊ីជម្រៅ លោកបានទៅទស្សានាទីផ្សារបោះដុំ និងលក់រាយនៃទីក្រុងអ៊ីអ៊ូ។

នៅឆ្នាំ២០១៩ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោក ភេ ផាត់ផេង បានចូលធ្វើការនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមបំណងរបស់ឪពុកម្តាយ ក៏ប៉ុន្តែលោក ភេ ផាត់ផេង មិនបោះបង់សុបិនរបស់ខ្លួនទេ។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ខ្ញុំក៏អាចទាក់ទងជាមួយជនជាតិចិនជាច្រើននៅពេលចូលធ្វើការ និងរាប់អានជាមួយមិត្តភក្តិចិនថ្មីជាច្រើនផងដែរ ព្រមទាំងអាចស្វែងយល់ពីព័ត៌មានថ្មីៗអំពីសម្លៀកបំពាក់ទាន់សម័យចិន និងទិដ្ឋភាពថ្មីៗនៅទីផ្សារប្រទេសចិន។

អ្នកសារព័ត៌មាន៖ Shen Yan

អ្នកបកប្រែ៖ Shen Yan