វប្បធម៌បេតិកភ័ណ្ឌអរូបិខេត្តយូណានដ៏អស្ចារ្យបានបង្ហាញមុខលើពិព័រណ៍នាំចូលអន្តរជាតិចិន

2020-11-10 17:03:15 |ប្រភព:yunnangateway

នាថ្ងៃទី០៩ ខែវិច្ឆិកា  ការសម្តែងវប្បធម៌បេតិកភ័ណ្ឌអរូបិខេត្តយូណានដ៏អស្ចារ្យមួយត្រូវបានធ្វើឡើងនៅពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣  ដែលបានទាក់ទាញទស្សនិកជនជាច្រើន។

ក្នុងផ្នែកការផ្លាស់ប្តូរវប្បធម៌នៃពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣  ខេត្តយូណានបានជ្រើសរើសគម្រោងវប្បធម៌បេតិកភ័ណ្ឌអរូបិថ្នាក់ជាតិនិងថ្នាក់ខេត្តមួយចំនួន  ហើយរៀបចំកម្មវិធីដោយប្រុងប្រយ័ត្នដើម្បីបង្ហាញក្នុងពិព័រណ៍នាថ្ងៃទី០៩ និងថ្ងៃទី១០ខែវិច្ឆិកា។

ទស្សនិកជនដែលបានទស្សនាការសម្តែងនៅថ្ងៃទី០៩បាននិយាយថា  វប្បធម៌ខេត្តយូណានមានលក្ខណៈពិសេសណាស់   ឆ្លងកាត់ការបង្ហាញលើពិព័រណ៍  បានឃោសនាលក្ខណៈចម្រុះនិងមូលដ្ឋានជ្រាលជ្រៅ។

ជាមួយគ្នានេះ ខេត្តយូណាននឹងរៀបចំគម្រោងវប្បធម៌បេតិកភ័ណ្ឌអរូបិដូចជាល្បែងកំសាន្ត Go និងក្រុមហ៊ុនវប្បធម៌ផ្សេងៗ  ដែលបង្ហាញមុខលើពិព័រណ៍នេះដោយបង្ហាញរូបភាពនិងវត្ថុជាក់ស្តែង ព្រមទាំងធ្វើការសាកល្បងនៅនឹងកន្លែងផងដែរ​៕

អ្នកសារព័ត៌មាន៖ Liu Ziyu Han Chengyuan Li Qiuming

ការបបកប្រែដោយលីហ្សា