ហាងកាហ្វេ“ក្រញាំខ្លាឃ្មុំ” ផ្តល់នូវក្តីស្រឡាញ់

2020-12-10 15:58:46 |ប្រភព:yunnangateway

មានហាងកាហ្វេមួយនៅលើផ្លូវយ៉ុងខាំង ក្នុងសង្កាត់ស៊ូហួយ ទីក្រុងសៀងហៃ ត្រូវបានគេហៅថាកាហ្វេ“ក្រញាំខ្លាឃ្មុំ”។

បន្ទាប់ពីអតិថិជនបានបញ្ជាទិញកាហ្វេ  បុគ្គលិកបានលូក"ក្រញ៉ាំខ្លាឃ្មុំ" ដ៏គួរឱ្យស្រឡាញ់ពីរន្ធនៅក្នុងជញ្ជាំងស៊ីម៉ងត៍ហើយប្រគល់កាហ្វេក្តៅដល់អតិថិជន ... "ខ្លាឃ្មុំ" ដែលបញ្ជូនកាហ្វេនោះគឺជាជនពិការដែលធ្វើការនៅក្នុងហាងកាហ្វេ។

សមាជិកហាងនេះធ្លាប់ធ្វើការនៅក្នុងវិស័យផ្សេងៗគ្នាពួកគេជួបជុំគ្នាហើយសង្ឃឹមថាអាចផ្តល់ឱកាសចាប់ផ្តើមអាជីវកម្មនិងចូលរួមចំណែកសង្គមដល់ជនពិការកាន់តែច្រើន។ ហាងកាហ្វេ“ក្រញ៉ាំខ្លាឃ្មុំ” បានជ្រើសរើសបើកហាងជាផ្លូវការចំទិវាជនពិការអន្តរជាតិគឺថ្ងៃទី ៣ ខែធ្នូ។ ហាងនេះក៏បានសន្យាថានឹងផ្តល់ជូនភ្ញៀវដែលភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពិការភាពទាំងអស់ម្នាក់មួយកែវដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។

មានភ្ញៀវទេសចរជាច្រើនបានមកទីនេះដោយសារភាពល្បីឈ្មោះ  ហើយកាន់ការហ្វេថតរូបនៅមុខហាង។  “ក្រញ៉ាំខ្លាឃ្មុំ”ដ៏គួរឱ្យស្រឡាញ់ប្រគល់កាហ្វេធ្វើឱ្យបេះដូងរបស់អតិថិជនមានភាពកក់ក្តៅ  ហើយការយកចិត្តទុកដាក់របស់អតិថិជននិងគ្រប់មជ្ឈដ្ឋានក៏ត្រូវបានប្រគល់ដល់សមាជិកនៃហាងកាហ្វេ“ក្រញ៉ាំខ្លាឃ្មុំ” ផងដែរ៕

 

អ្នកសារព័ត៌មាន Wang Chenyang Huang Anqi He Xiyue

អ្នកបកប្រែ៖ លីហ្សា