“ទិញទិញទិញ” អាចទិញទំនិញមកពីទូទាំងពិភពលោកនៅក្នុងផ្ទះ

2020-09-27 15:27:12 |ប្រភព:云南日报

-អ្នករៀបរៀង

សង្គមជីវភាពធូរធារ(Xiaokang society)កើតចេញពីការខិតខំប្រឹងប្រែង​ធ្វើការ​ ហើយជីវភាពធូរធារធ្វើឱ្យជីវិតពោរពេញទៅដោយរស្មីត្រចះត្រចង់​។​ រាប់ពាន់ឆ្នាំកន្លងមក​ ការកសាងសង្គមជីវភាពធូរធារជាសុបិននិងការគោលបំណងរួមនៃប្រជាជនគ្រប់រូបនៅក្នុងទឹកដីនៃប្រទេសចិន។​ នៅឆ្នាំ ២០២០ ប្រជាជនក្រីក្រនៃប្រទេសចិននឹងរួចខ្លួនផុតពីភាពក្រីក្រគ្រប់គ្នា ចំណែកប្រទេសចិននឹងបង្កើតនូវសង្គមធូរធារគ្រប់ជ្រុងជ្រោយ។​ ខេត្តយូណានដែលមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសចិន​ និងជាតំបន់សំខាន់មួយសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន។​ នាពេលបច្ចុប្បន្ននេះ​ ប្រជាជនខេត្តយូណានបានឈានចូលដំណើរការនៃការកាត់បន្ថយភាពក្រីក្រដំណាក់កាលចុងក្រោយនិងកំពុងខិតខំប្រឹងប្រែង​ឱ្យរួចផុតពីភាពក្រីក្រហើយឆ្ពោះទៅកាន់សង្គមជីវភាពធូរធារ។ ចូលដល់រដូវរំហើយដែលមានអាកាសធាតុដ៏ល្អប្រសើរ សូមលោកអ្នកទស្សនាជាមួយអ្នកកាសែតយើង​ និងទៅទស្សនានៅទីក្រុង តំបន់ជនបទ វាលស្រែ និងទៅស្វែងរករឿងរ៉ាវពីជីវភាពធូរធាររបស់ប្រជាជនយូណាន។

នៅថ្ងៃទី ២១ ខែ កញ្ញា នេះ​ អ្នកសារព័ត៌មានយើងបានធ្វើបទសម្ភាសន៍នៅមជ្ឈមណ្ឌលរាយការណ៍ស្វ័យប្រវត្តិ O2O ឆ្លងដែន នៃផ្សារទំនើបផ្លាហ្សាអន្តរជាតិជីងតាមិន​ ក្នុងនោះមានពន្លាពិព័រណ៍បរទេសជាច្រើន រួមមានជប៉ុន ថៃ និងអូស្រ្តាលីជាដើម។ ក្នុងពន្លាពិព័រណ៍មានផលិតផលចម្រុះដែលមកពីប្រទេសនានាក្នុងទូទាំងពិភពលោក មើលទៅដូចជា“ពិធីតាំងពិព័រណ៍” មួយ។​

លោក​ស្រី វេ​ ស៊ូជា​ អគ្គនាយករងនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនជីតាមិន បានប្រាប់អ្នកកាសែតថា​ ផ្សារទំនើប ផ្លាហ្សាអន្តរជាតិជីតាមិនចែកជាផ្នែកធំទាំងពីរ គឺតំបន់ពាណិជ្ជកម្មទូទៅ និងតំបន់ពិព័រណ៍លក់រាយថ្មីឆ្លងដែន​។ ដល់បច្ចុប្បន្ននេះ វាជាក្រុមហ៊ុនមានតែមួយក្នុងខេត្តយូណាន ដែលបង្កើតគម្រោងហាងរាយតាម“ការលក់រាយថ្មីតាមអ៊ីនធើណែតឆ្លងដែន+តាំងពិព័រណ៍ក្នុងតំបន់រក្សាពន្ធចម្រុះ”។ អាស្រ័យលើគម្រោង“១២១០”រៀបចំផលិតផលប្រចាំក្នុងតំបន់រក្សាពន្ធចម្រុះ យើងទិញផលិតផលទូទាំងពិភពលោកផ្តល់ដល់អតិថិជនខេត្តយូណាន។ ផលិតផលទាំងនេះមិនត្រឹមតែជាផលិតផលសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាព​ល្អ និងតម្លៃទាបផងដែរ។

មានអតិថិជនដែលមានបទពិសោធន៍ពីការទិញទំនិញនេះ បានប្រាប់អ្នកកាសែតថា​ “ខ្ញុំបានប្រៀបធៀបវេទិកាទិញទំនិញជាច្រើន នៅទីនេះមិនត្រឹមតែមានតម្លៃទាបប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវការបញ្ចុះតម្លៃផងដែរ ពិតមែនល្អណាស់!” លោកស្រី វេ​ ស៊ូជា​ បានបន្តណែនាំថា​ ដោយសារតែការតភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ទី១​ និងការកាត់បន្ថយសកម្មភាពផ្នែក​ក​ណ្តា​ល​ ផលិតផលនៅក្នុងតំបន់ពាណិជ្ជកម្មទូទៅមានតម្លៃសមរម្យណាស់។ ចំណែកផលិតផលនៅក្នុងតាំងពិព័រណ៍ក្នុងតំបន់រក្សាពន្ធចម្រុះ ដោយសារគ្មានពន្ធបន្ថែមទៀត នឹងអាចមានតម្លៃថោកជាងផលិតផលពីតំបន់ពាណិជ្ជកម្មទូទៅពី ៣០ ទៅ ៧០ ភាគរយ ដូច្នេះ តម្លៃផលិតផលនាំចូលមួយចំនួនដូចជាម្សៅទឹកដោះគោមានតម្លៃសមរម្យណាស់។

លោកស្រីបានបន្ថែមទៀតថា ពាណិជ្ជករជាច្រើនចាត់ទុកយើងជាមជ្ឈមណ្ឌលលក់បោះដុំ ហើយអតិថិជនជាច្រើនក៏រកឃើញផលិតផលដែលពួកគេពេញចិត្ត។ ក្នុងនាមជាអ្នកអនុវត្តនៅក្នុងឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន យើងអាចចផ្តល់ផលិតផលដែលមកពីទូទាំងពិភពលោកដល់អតិថិជន និងឱ្យពួគេអាចទិញទំនិញជុំវិញពិភពលោកដែលមិនចាំបាច់ទៅក្រៅប្រទេស។ ខ្ញុំយល់ឃើញថា នេះគឺជាសង្គមជីវភាពធូរធារ ។

លោកស្រី វ៊ី​ អ្នកទេសចរដែលមកពីខេត្តជាំងស៊ូ បានប្រាប់អ្នកកាសែតថា ក្រោយពីធ្វើទេសចរ​នៅខេត្តយូណានរួច ទីតាំងជួបជុំរបស់ក្រុមទេសចរណ៍គឺនៅនៅជិត ផ្សារទំនើបផ្លាហ្សាអន្តរជាតិ ជីងតាមិន ក្រោមការណែនាំពីមិត្តភក្តិ លោកស្រីក៏ចូលមក ហើយទិញទំនិញជាច្រើន។

លោកស្រីបានបន្តទៀតថា ផលិតផលថែរក្សាស្បែកនេះមានតម្លៃថោកជាងហាងអ៊ីនធើណែត ខ្ញុំរៀបចំទិញនៅទីនេះតាមបណ្តាញអ៊ីនធើណែត ហើយផ្ញើទៅខេត្តជាំងស៊ូវិញនៅពេលក្រោយ។ សង្គមជីវភាពធូរធារនៅក្នុងគំនិតរបស់មនុស្សគ្រប់គ្នាគឺខុសគ្នា។ តាមគំនិតរបស់ខ្ញុំ សង្គមជីវភាពធូរធារគឺមានន័យថាមានសុខភាពល្អ និងធ្វើការដោយរលូន ជាមួយគ្នានោះ គឺអាច“ទិញទិញទិញ” ។ លោកស្រីបានបន្ថែមទៀតថា “ខ្ញុំធ្លាប់ធ្វើដំណើរនៅខេត្តយូណានពីមុន។ ដំណើរលើកនេះ មិនគ្រាន់តែធ្វើឱ្យខ្ញុំទស្សនាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតម្តងទៀតប៉ុណ្ណោះទេ ថែមទាំងស្វែងរកឃើញការអភិវឌ្ឍថី្មនៃខេត្តយូណានទៀតផង។ ខ្ញុំជឿជាក់ថាជីវភាពនឹងកាន់តែប្រសើរឡើងនៅពេលអនាគត។

-ព័ត៌មានបន្ថែម

គម្រោង“១២១០”រៀបចំផលិតផលប្រចាំក្នុងតំបន់រក្សាពន្ធចម្រុះ គឺគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចអាចទិញផលិតផលមិនទាន់លក់ដល់អតិថិជនតាមការលក់បោះដុំ និងផ្ញើទៅកាន់មជ្ឈមណ្ឌលតំបន់រក្សាពន្ធចម្រុះក្នុងប្រទេសចិន ដើម្បីដាក់ជាមួយគ្នា ហើយអាចលក់តាមបណ្តាញអ៊ីនធើណែត​។ លក់ចេញមួយ ជម្រះពន្ធមួយ បើមិនទាន់លក់ចេញ គឺមិនអាចចាកចេញពីតំបន់រក្សាពន្ធនោះទេ តែក៏មិនចាំបាច់ស្នើសុំឯកសារបង់ពន្ធនោះដែរ ហើយទំនិញដែលលក់មិនចេញក៏អាចបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ។

អ្នកសារព័ត៌មាន៖ Li hengqiang Wang huan Li zha
អ្នកបកប្រែ៖​ Shen yan