ពិភាក្សា“ភាពថ្មី”ជាមួយអ្នកភូមិក្នុង“ភូមិទីមួយនៃខេត្តយូណាន”

2020-09-27 17:01:12 |ប្រភព:云南日报

-អ្នករៀបរៀង

​​សង្គមជីវភាពធូរធារ(Xiaokangsociety)កើតចេញពីការខិតខំប្រឹងប្រែង​ធ្វើការ​ ហើយជីវភាពធូរធារធ្វើឱ្យជីវិតពោរពេញទៅដោយរស្មីត្រចះត្រចង់​។​ រាប់ពាន់ឆ្នាំកន្លងមក​ ការកសាងសង្គមជីវភាពធូរធារជាសុបិននិងការគោលបំណងរួមនៃប្រជាជនគ្រប់រូបនៅក្នុងទឹកដីនៃប្រទេសចិន។​ នៅឆ្នាំ ២០២០ ប្រជាជនក្រីក្រនៃប្រទេសចិននឹងរួចខ្លួនផុតពីភាពក្រីក្រគ្រប់គ្នា ចំណែកប្រទេសចិននឹងបង្កើតនូវសង្គមធូរធារគ្រប់ជ្រុងជ្រោយ។​ ខេត្តយូណានដែលមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសចិន​ និងជាតំបន់សំខាន់មួយសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន។​ នាពេលបច្ចុប្បន្ននេះ​ ប្រជាជនខេត្តយូណានបានឈានចូលដំណើរការនៃការកាត់បន្ថយភាពក្រីក្រដំណាក់កាលចុងក្រោយនិងកំពុងខិតខំប្រឹងប្រែង​ឱ្យរួចផុតពីភាពក្រីក្រហើយឆ្ពោះទៅកាន់សង្គមជីវភាពធូរធារ។ ចូលដល់រដូវរំហើយដែលមានអាកាសធាតុដ៏ល្អប្រសើរ សូមលោកអ្នកទស្សនាជាមួយអ្នកកាសែតយើង​ និងទៅទស្សនានៅទីក្រុង តំបន់ជនបទ វាលស្រែ និងទៅស្វែងរករឿងរ៉ាវពីជីវភាពធូរធាររបស់ប្រជាជនយូណាន ។

និយាយទៅដល់តាយីងជឺ នៃក្រុងយូស៊ី អ្នកខេត្តយូណានភាគច្រើនដឹងថា ភូមិនេះបានត្រូវគេហៅថា “ភូមិទីមួយនៃខេត្តយូណាន” ។​ ក្នុងភូមិនោះ គ្រួសារណាមួយក៏ស្នាក់នៅវីឡា មានរថយន្ត មានចំណូលពីការបែងចែកភាគលាភរៀងរាល់ឆ្នាំ​ និងគ្មានបារម្ភព្រួយពីការអប់រំឡើយ ។

សហគមន៍តាយីងជឺស្ថិតនៅក្នុងតំបន់ហុងថានៃក្រុងយូស៊ី ជាភូមិដែលមានប្រវត្តិសាស្រ្តជាង ៦០០ ឆ្នាំ ជាមួយគ្នានោះ ភូមិនេះជាគំរូសម្រាប់អភិវឌ្ឍន៍ទៅកាន់ភាពរុងរឿងនៅតាមតំបន់ជនបទនៃប្រទេសចិន ។

សព្វថ្ងៃការបង្រួមវិស័យឧស្សាហកម្មពង្រីកវិស័យសេវាកម្មដើរឆ្ពោះទៅរកឧស្សាហូបនីយកម្មបែបថ្មីដែលញ៉ាំងឱ្យសហគមន៍តាយីងជឺមានការជ្រើសរើសថ្មី និងជាការចាប់ផ្តើម“ថ្មី”នៃការផ្លាស់ប្តូរនិងការអភិវឌ្ឍ។

-​លោក ឈិន​ បាវយុង​ លេខាធិការនៃសាខាគណបក្សនៃសហគមន៍និងជាប្រធានគណៈកម្មាធិការសហគមន៍តាយីងជ

ចាប់តាំងពីគោលនយោបាយការកែទម្រង់និងការបើកជំហរបស់ប្រទសចិន បានត្រូវអនុវត្តមក សហគមន៍តាយីងជឺបានរិះរកវិធីដើម្បីឱ្យមានការរីកចម្រើនជាមួយគ្នានិងកសាងសង្គមនិយមជនបទថ្មី។ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចសមូហភាពជីវិតរបស់ប្រជាជនកាន់តែធូរធារនិងប្រសើរឡើង។អ្វីដែលអាចបញ្ជាក់បានល្អបំផុតនោះគឺ គេហដ្ឋាន។

ដើម្បីកែសម្រួលលក្ខខណ្ឌស្នាក់នៅ និងកែលម្អបរិស្ថានរស់នៅ​ សហគមន៍តាយីងជឺបានអនុវត្តការជួសជុលលំនៅដ្ឋានចំនួនពីរដំណាក់កាល។ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦តាមរយៈគម្រោងជួសជុលកែលម្អលំនៅដ្ឋានពីរលើកដោយទីតាំងរស់នៅរបស់មនុស្សម្នាក់ៗកើនដល់៨០ម៉ែត្រការ៉េ។

ទន្ទឹមនឹងនិន្នាការថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម​ និងទិសទីថ្មីនៃការរស់ឡើងវិញនៅជនបទសហគមន៍តាយីងជឺគួរតែដើរតាមមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍឧស្សាហកម្មកែសម្រួលបន្ថែមទៀតបញ្ចូលធនធានដីធ្លីសម្រាប់ការសាងសង់គម្រោងទីក្រុងសុភមង្គលនៃតំបន់ពាណិជ្ជកម្ម​ ជាមួយគ្នានោះ ខិតខំអភិវឌ្ឍឧស្សាហកម្មសេវាកម្មឱ្យរឹងមាំ។

-លោក ហួន សីងបាន​ គ្រូបង្រៀនចូលនិវត្តន៍នៃសាលាបឋមសិក្សាតាយីងជ

នៅពេលទំនេរខ្ញុំនឹងនាំយកទ្រអ៊ូ និងទំនុកភ្លេង ដើម្បីច្រៀងពីរបីបទជាមួយមិត្តចាស់របស់ខ្ញុំនៅក្នុងសហគមន៍។ខ្ញុំមានអាយុ ៧៩ ឆ្នាំ កើតនិងធំឡើងក្នុងសហគមន៍តាយីងជឺ​ ។ ៧០ ឆ្នាំកន្លងមកនេះ ខ្ញុំបានឃើញការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់ជនជាតិដែលស្នាក់នៅទីនេះកាន់តែល្អប្រសើរឡើង ។

យើងបានផ្លាស់ប្តូរពីផ្ទះចាស់របស់យើងទៅសហគមន៍ថ្មី។ផ្ទះថ្មីធំទូលាយនិងមានទេសភាពស្រស់ស្អាត ហើយបរិយាកាសស្ងប់ស្ងាត់និងឆើតឆាយធ្វើឱ្យយើងមានអារម្មណ៍សុខស្រួលណាស់។ ក្នុងចំណាប់អារម្មណ៍របស់ខ្ញុំ សង្គមជីវភាពធូរធារគឺយើងអាចណាត់ជួបជាមួយមិត្តចាស់ដើម្បីហាត់ប្រាណច្រៀងនិងលេងអុកជាមួយគ្នាជាដើមនៅពេលចូលនិវត្តន៍ ជាមួយគ្នានោះ ជីវភាពរបស់មនុស្សចាស់យើងក៏ពោរពេញទៅដោយភាពរស់រវើក និងមានពណ៌ស្រស់ឆើតឆាយ ។

-លោកស្រី ជីង យូភីង អគ្គនាយករងនៃឧឡានវប្បធម៌ស្ប៉ាហួយឡុង

ឧឡានវប្បធម៌ស្ប៉ាហួយឡុងជាតំបន់រមណីដ្ឋានទេសចរណ៍លំដាប់ ៤ A ក្នុងសហគមន៍តាយីងជឺឧឡាននេះត្រូវបានកែសម្រួលនៅឆ្នាំ២០១៧ ហើយបានទទួលភ្ញៀវទេសចរចំនួនជិត ២០០​ នាក់ក្នុងមួយថ្ងៃ និងទទួលការពេញនិយមពីទេសចរខេត្តយូណាន និងខេត្តដទៃផងដែរ ។

បន្ទាប់មក​ យើងនឹងធ្វើការកែលម្អមជ្ឈមណ្ឌលសាលសន្និសីទតំបន់បន្ទប់ភ្ញៀវនិងអគារសំខាន់ជាម្តងទៀតថ្មី និងនាំចូលម៉ាកអន្តរជាតិ ដើម្បីជំរុញកម្រិតសេវាកម្មជាបន្តបន្ទាប់។ នៅពេលអនាគត យើងនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារផ្ទាល់ខ្លួននិងបណ្តុះបណ្តាលបុគ្គលិកក្នុងតំបន់បន្ថែមទៀត។

ក្នុងចំណាប់អារម្មណ៍របស់ខ្ញុំ សង្គមជីវភាពធូរធារគឺអ្នកស្រុកទាំងអស់អាចនាំកូនក្មេងមកងូតទឹកស្ប៉ារៀងរាល់ខែឬចុងសប្តាហ៍។​ យើងនឹងខិតខំណែនាំទេសចរកាន់តែច្រើនចូលដល់សហគមន៍តាយីងជឺ មិនត្រឹមតែអាចកែលម្អនិងលើកកម្ពស់ការអភិវឌ្ឍនៃឧឡានវប្បធម៌ស្ប៉ាហួយឡុងប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការអភិវឌ្ឍក្នុងតំបន់ផងដែរ ។

-លោក ហឺ ជីងឈួន ប្រធានផ្នែកបរិក្ខារនៅរោងចក្រក្រដាស tipping paperក្រុងយូស៊ីខេត្តយូណាន

ពីមុន រោងចក្រយើងប្រើតែម៉ាស៊ីនក្នុងស្រុក ត្រូវមានមនុស្ស៥នាក់ចូលរួមធ្វើការទើបអាចប្រតិបត្ដិការម៉ាស៊ីនទាំង២។ ហើយអាចផលិតក្រដាសtipping paper ពាក់កណ្តាលសម្រេចតែ ៤០០​គីឡូក្រាមប៉ុណ្ណោះ ។នៅដើមឆ្នាំ១៩៩៤រោងចក្រយើងបាននាំចូលម៉ាស៊ីនព្រីនធ័រទ្រីពីប្រទេសអ៊ីតាលីដែលអាចផលិតក្រដាសtipping paper ពាក់កណ្តាលសម្រេចបាន៧-៨តោនក្នុងមួយថ្ងៃដោយប្រើមនុស្សតែ២នាក់ប៉ុណ្ណោះ។

ក្រោយមកទៀតប្រសិទ្ធភាពរបស់រោងចក្រកាន់តែប្រសើរឡើងហើយខ្ញុំកាន់តែពេញចិត្តចំពោះការងារនេះ ។​ បច្ចុប្បន្ននេះ ខ្ញុំមិនគ្រាន់តែអាចទទួលបានប្រាក់ចំណូលថេរក្នុងការថែរក្សាមនុស្សចាស់និងកុមារនៅក្បែរប៉ុណ្ណោះទេ ថែមទាំងមានបរិយាកាស​រស់នៅកាន់តែល្អប្រសើរទៀតផង។

ចំណាប់អារម្មណ៍របស់ខ្ញុំ សង្គមជីវភាពធូរធារគឺទោះបីចូលធ្វើការអី្វក៏ដោយក៏អាចឱ្យគ្រួសារមានជីវភាពរស់នៅដែលពោរពេញដោយសុភមង្គល ដូច្នេះ យើងមានក្តីសង្ឃឹមជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ ខ្ញុំគិតថាខខ្ញុំមានជីវភាពរស់នៅធូរធារប្រសើរហើយ ។

-លោក ស៊ីន បាវយួន បុគ្គលិកសហគ្រាសក្នុងសហគមន៍តាយីងជ

ប៉ុន្មានឆ្នាំមកនេះ អ្វីដែលយើងរីករាយបំផុតគឺចូលស្នាក់នៅក្នុងផ្ទះធំៗ។ នៅឆ្នាំ២០១០តាយីងជឺបានបើកការជួសជុលលំនៅដ្ឋានដំណាក់កាលទី២ដោយការវិនិយោគ១.៣ប៊ីលានយ័នហើយទីតាំងរស់នៅរបស់ពលរដ្ឋកើនឡើងដល់ជាង៨០ម៉ែត្រការ៉េ។

ចំណតរថយន្តឥតគិតថ្លៃការគ្រប់គ្រងទ្រព្យសម្បត្តិដោយឥតគិតថ្លៃ ចូលរៀនមត្តេយ្យឥតគិតថ្លៃ និងមានការធានារ៉ាប់រងវេជ្ជសាស្រ្តគ្រប់គ្រាន់ជាដើម។ គ្រួសាររបស់យើងទាំង៤នាក់នឹងទៅហែលទឹក និងកន្លែងស្ប៉ាដែលនៅជិតនេះនៅពេលទំនេរ។ ចំណាប់អារម្មណ៍របស់ខ្ញុំ សង្គមជីវភាពធូរធារគឺមានម្ហូបអាហារគ្រប់គ្រាន់ អាចទទួលការថែរក្សានៅពេលចាស់ជរា ។ សម្រាប់ខ្ញុំ យើងបានសម្រេចសង្គមជីវភាពធូរធារហើយ ។

អ្នកសារព័ត៌មាន៖Wang huanLi hengqiang Li wenjun
អ្នកបកប្រែ៖​ Shen yan