តើជ្រលងហុងហ៊ឺមានពណ៌ក្រហម ពណ៌ខ្មៅ ឬពណ៌បៃតង ?

2020-09-28 11:13:44 |ប្រភព:云南日报

-អ្នករៀបរៀង

សង្គមជីវភាពធូរធារ(Xiaokangsociety)កើតចេញពីការខិតខំប្រឹងប្រែង​ធ្វើការ​ ហើយជីវភាពធូរធារធ្វើឱ្យជីវិតពោរពេញទៅដោយរស្មីត្រចះត្រចង់​។​ រាប់ពាន់ឆ្នាំកន្លងមក​ ការកសាងសង្គមជីវភាពធូរធារជាសុបិននិងការគោលបំណងរួមនៃប្រជាជនគ្រប់រូបនៅក្នុងទឹកដីនៃប្រទេសចិន។​ នៅឆ្នាំ ២០២០ ប្រជាជនក្រីក្រនៃប្រទេសចិននឹងរួចខ្លួនផុតពីភាពក្រីក្រគ្រប់គ្នា ចំណែកប្រទេសចិននឹងបង្កើតនូវសង្គមធូរធារគ្រប់ជ្រុងជ្រោយ។​ ខេត្តយូណានដែលមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសចិន​ និងជាតំបន់សំខាន់មួយសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន។​ នាពេលបច្ចុប្បន្ននេះ​ ប្រជាជនខេត្តយូណានបានឈានចូលដំណើរការនៃការកាត់បន្ថយភាពក្រីក្រដំណាក់កាលចុងក្រោយនិងកំពុងខិតខំប្រឹងប្រែង​ឱ្យរួចផុតពីភាពក្រីក្រហើយឆ្ពោះទៅកាន់សង្គមជីវភាពធូរធារ។ ចូលដល់រដូវរំហើយដែលមានអាកាសធាតុដ៏ល្អប្រសើរ សូមលោកអ្នកទស្សនាជាមួយអ្នកកាសែតយើង​ និងទៅទស្សនានៅទីក្រុង តំបន់ជនបទ វាលស្រែ និងទៅស្វែងរករឿងរ៉ាវពីជីវភាពធូរធាររបស់ប្រជាជនយូណាន ។

ពីថ្ងៃទី ២៣ ខែ កញ្ញា នេះ អ្នកសារព័ត៌មានដែលចូលរួមសកម្មភាពសម្ភាសន៍ក្រោមប្រធានបទ“ការធ្វើដំណើរនៅយូណាន​ ទស្សនាសង្គមជីវភាពធូរធារ(Xiaokang society)”នៃប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណែតទៅកាន់បរទេស បានធ្វើបទសម្ភាសន៍នៅមជ្ឈមណ្ឌលស្រាវជ្រាវអនាគតដីភ្នំហុងហ៊ឺ ដែលស្ថិតនៅច្រកចេញជ្រលងហុងហ៊ឺ ផ្លូវល្បឿន​លឿនយួនម៉ាន់ ស្រុកហុងហ៊ឺ នៃមណ្ឌលស្វយ័តជនជាតិហានី និងយី ហុងហ៊ឺ ខេត្តយូណាន។ មជ្ឈមណ្ឌលស្រាវជ្រាវបានទាក់ទាញក្រុមអ្នកសិក្សាស្រាវជ្រាវចិន និងបរទេស ដែលពោរពេញដោយគំនិត និងថាមពល។ នៅសងខាងផ្លូវ មានរុក្ខជាតិStylosanthesពណ៌បៃតងនាំចូលពីអាមេរិកខាងត្បូង និងមានផ្លែបឺរពណ៌ត្នោត ដែលនាំចូលពីអាហ្វ្រិក រុក្ខជាតិទាំងនេះមិនត្រឹមតែអាចការពារដីជម្រាលប៉ុណ្ណោះទេ ថែមទាំងអាចកែលម្អបរិស្ថានធម្មជាតិទៀតផង។ នៅក្នុងតំបន់ជ្រលងក្រហមនោះ ពួកគេសង្ឃឹមថា នឹងផ្តល់នូវដំណោះស្រាយផ្សេងៗតាម“បច្ចេកវិទ្យាខ្មៅ” ដើម្បីជួយប្រជាជនក្នុងតំបន់ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រកបដោយចីរភាព។

នៅឆ្នាំ ២០០៤ មជ្ឈមណ្ឌលស្រាវជ្រាវអនាគតដីភ្នំហុងហ៊ឺត្រូវបានបង្កើតរួមគ្នាដោយមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មនិងព្រៃឈើពិភពលោក និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន ។ វាជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលគ្រប់គ្រងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវរុក្ខសាស្ត្រគុនមីងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មនិងព្រៃឈើពិភពលោក។ លោក ស៊ី ជាងឈុ ប្រធានអ្នកវិទ្យាសាស្រ្តនៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មនិងព្រៃឈើពិភពលោក និងជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវអនាគតដីភ្នំហុងហ៊ឺ បានប្រាប់អ្នកកាសែតថា មជ្ឈមណ្ឌលស្រាវជ្រាវអនាគតដីភ្នំហុងហ៊ឺ បានផ្តោតលើ​កសិកម្មប្រកបដោយនិរន្តរភាព កសិកម្មអេកូឡូស៊ី​ និងកសិកម្មមានលក្ខណៈពិសេស។ ស្វែងយល់ច្បាស់នូវលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់ ជាមួយគ្នានោះ នឹងជំរុញឱ្យប្រជាជនក្នុងតំបន់កាន់តែច្រើនឈានចូលជីវភាពធូរធារ ។

លោក ស៊ី ជាងឈុ យល់ឃើញថា ដីភ្នំជាក្តីសង្ឃឹមរបស់មនុស្សជាតិនិងជាប្រភពនៃអរិយធម៌អេកូឡូស៊ី ។ ដើម្បីកសាងដីភ្នំពោរពេញទៅដោយភាពស្រស់ស្អាតនិងរុងរឿង ពួកគេបានបង្កើតប្រព័ន្ធឧស្សាហកម្មអេកូឡូស៊ីដោយនិរន្តរភាព។ ក្នុងប្រព័ន្ធនោះ រួមមាន ឃ្លាំងស្តុកពូជរុក្ខជាតិប្រណិតក្នុងស្រុក ឧទ្យានគំរូកសិកម្ម ព្រៃឈើ និងបសុសត្វ ឧទ្យានកសិ-ឧស្សាហកម្មជីវគីមី និងប្រព័ន្ធត្រួតពិនិត្យអេកូឡូស៊ីព្រមទាំងភ្នំ ទឹក កសិកម្ម ព្រៃឈើ វាលស្រែ និងវាលស្មៅ ដើម្បីផ្តល់នូវដំណោះស្រាយច្នៃប្រឌិតបែបបច្ចេកវិទ្យាថ្មី ដំណោះស្រាយឧស្សាហកម្មអេកូឡូស៊ី និងដំណោះស្រាយអេកូឡូស៊ីសង្គមដល់គ្រប់ជីវចម្រុះ។ ក្នុងចំណោមនោះ “វដ្ត”និង“ចីរភាព”គឺជាពាក្យគន្លឹះនៃការអភិវឌ្ឍ។

គំនិតនេះបានទាក់ទាញអ្នកស្រាវជ្រាវកាន់តែច្រើនមកចូលរួមក្នុងក្រុមនៃមជ្ឈមណ្ឌលស្រាវជ្រាវអនាគតដីភ្នំហុងហ៊ឺ។ ឆ្នាំ ២០១៧ លោក វ៉ាន់ ចិនហុង ជាបេក្ខជនបណ្ឌិតមុខជំនាញបរិស្ថានធរណីវិទ្យា បានចូលធ្វើការក្នុងក្រុមនោះ។ លោកបានប្រាប់អ្នកកាសែតថា ពួកគេមានម៉ាស៊ីន Trunk runoff meter អាចប្រមូលព័ត៌មានកម្រិតសំណើមពីក្នុងមែកដើមស្វាយ ដើម្បីវិភាគឱ្យបានត្រឹមត្រូវថាតើ ដើមឈើត្រូវយកទឹកប៉ុន្មាន ហើយធានាទិន្នផលស្វាយ។​ លោកបន្តទៀតថា “ការធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រនៅក្នុងវាលស្រែ នឿយហត់ណាស់ ប៉ុន្តែ កិច្ចការរបស់យើងផ្តល់តម្លៃយូរអង្វែងសម្រាប់ប្រជាជនរស់នៅទីនេះ ។”

លោក ស៊ី ជាងឈុ បានបន្ថែមទៀតថា “ការស្វែងយល់ពីមធ្យោបាយទទួលបានការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិស្ថានដីភ្នំជាការខិតខំប្រឹងប្រែងរបស់យើងជានិច្ច។ យើងសង្ឃឹមថា អាចផ្តល់នូវដំណោះស្រាយចម្រុះនៅក្នុងដំណើរការអភិវឌ្ឍនៃសង្គមជីវភាពធូរធារជាបន្តបន្ទាប់។” ដូច្នេះ នៅតំបន់ជ្រលងហុងហ៊ឺមិនត្រឹមតែមានដីពណ៌ក្រហមប៉ុណ្ណោះតែ ថែមទាំងមាន“បច្ចេកវិទ្យាខ្មៅ”ដ៏អស្ចារ្យ ជាមួយគ្នានោះ នៅមានអនាគតបៃតងដ៏ស្រស់ស្អាតផងដែរ។

អ្នកសារព័ត៌មាន៖ Li hengqiang Wang huan Li zha
អ្នកបកប្រែ៖​ Shen yan