សុភមង្គលរបស់សាម៉ាបាត្រូវបាន“សរសេរ”លើទឹកមុខញញឹម

2020-09-28 17:12:29 |ប្រភព:云南日报

-អ្នករៀបរៀង

​​សង្គមជីវភាពធូរធារ(Xiaokangsociety)កើតចេញពីការខិតខំប្រឹងប្រែង​ធ្វើការ​ ហើយជីវភាពធូរធារធ្វើឱ្យជីវិតពោរពេញទៅដោយរស្មីត្រចះត្រចង់​។​ រាប់ពាន់ឆ្នាំកន្លងមក​ ការកសាងសង្គមជីវភាពធូរធារជាសុបិននិងការគោលបំណងរួមនៃប្រជាជនគ្រប់រូបនៅក្នុងទឹកដីនៃប្រទេសចិន។​ នៅឆ្នាំ ២០២០ ប្រជាជនក្រីក្រនៃប្រទេសចិននឹងរួចខ្លួនផុតពីភាពក្រីក្រគ្រប់គ្នា ចំណែកប្រទេសចិននឹងបង្កើតនូវសង្គមធូរធារគ្រប់ជ្រុងជ្រោយ។​ ខេត្តយូណានដែលមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសចិន​ និងជាតំបន់សំខាន់មួយសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន។​ នាពេលបច្ចុប្បន្ននេះ​ ប្រជាជនខេត្តយូណានបានឈានចូលដំណើរការនៃការកាត់បន្ថយភាពក្រីក្រដំណាក់កាលចុងក្រោយនិងកំពុងខិតខំប្រឹងប្រែង​ឱ្យរួចផុតពីភាពក្រីក្រហើយឆ្ពោះទៅកាន់សង្គមជីវភាពធូរធារ។ ចូលដល់រដូវរំហើយដែលមានអាកាសធាតុដ៏ល្អប្រសើរ សូមលោកអ្នកទស្សនាជាមួយអ្នកកាសែតយើង​ និងទៅទស្សនានៅទីក្រុង តំបន់ជនបទ វាលស្រែ និងទៅស្វែងរករឿងរ៉ាវពីជីវភាពធូរធាររបស់ប្រជាជនយូណាន ។

នៅថ្ងៃទី ២៤ ខែ កញ្ញា អ្នកសារព័ត៌មានដែលចូលរួមសកម្មភាពសម្ភាសន៍ក្រោមប្រធានបទ“ការធ្វើដំណើរនៅយូណាន​ ទស្សនាសង្គមជីវភាពធូរធារ(Xiaokang society)”នៃប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណែតទៅកាន់បរទេស ចេញពីស្រុកហុងហ៊ឺ និងដល់ឃុំបាវហួ ដើម្បីធ្វើបទសម្ភាសន៍នៅទីនោះ។ ស្រែជណ្តើរសាម៉ាបា​មានទំហំរាប់ពាន់ហិចតា ដែលជាស្រែរាងជណ្តើរហានីជាប់គ្នាធំផុតក្នុងប្រទេសចិន និងស្ថិតនៅឃុំបាវហួ។ នៅឃុំបាវហួ មានស្នាមញញឹមពីរបី ដែលបានច្របាច់បញ្ចូលនឹងភាពសោកស្តាយនៃរដូវរំហើយ។ ឆ្លងកាត់អ័ព្ទក្រាស់ អាចមើលឃើញសុភមង្គលរបស់សាម៉ាបាត្រូវបាន“សរសេរ”លើទឹកមុខញញឹម ដែលមើលទៅស្រស់ស្អាតណាស់។

-គិតដល់សាម៉ាបាកាន់តែមានលក្ខណៈពិសេសរបស់ខ្លួន លោក លាវ​ យូ សើចឡើងយ៉ាងសប្បាយ
លោក លាវ យូ អនុប្រធានក្រសួងវប្បធម៌និងទេសចរណ៍ស្រុកហុងហ៊ឺ​ ពេលនិយាយទៅដល់“សណ្ឋាគារពាក់កណ្តាលភ្នំ”ទាំងពីរ ដែលកំពុងសាងសង់ លោកសើចយ៉ាងសប្បាយរីករាយ ។ លោកបានប្រាប់អ្នកកាសែតថា ការអភិវឌ្ឍទេសចរណ៍តាមប្រពៃណីកំពុងត្រូវបានផ្លាស់ប្តូរ បុគ្គលិកក្នុងតំបន់កាន់តែច្រើននឹងចូលរួមក្នុងអាជីវកម្មអភិវឌ្ឍន៍វប្បធម៌និងទេសចរណ៍ដែលមានកម្រិតខ្ពស់ ពោរពេញទៅដោយនិរន្តរភាព និងអាចទទួលបានការចាប់អារម្មណ៍ដ៏កាន់តែល្អប្រេសើរ ។
លោក លាវ យូ បានណែនាំថា តំបន់ទេសចរណ៍សាម៉ាបាជាទេសភាពស្រែជណ្តើរជិតជាងគេពីទីក្រុងគុនមីង។ សប្តាហ៍មាសចាប់ផ្តើមពីថ្ងៃទី ១ ខែ តាលា ឆ្នាំនេះ តំបន់ទេសចរណ៍សាម៉ាបានឹងត្រូវកែសម្រួលពីតំបន់ទេសចរណ៍បើកចំហទៅជាតំបន់ទេសចរណ៍បិទជិត ការសម្រួលនេះ នឹងជំរុញការងារការគ្រប់គ្រងស្តង់ដារនៃតំបន់ទេសចរណ៍។ លោកបន្តទៀតថា “យើងលើកទឹកចិត្តអ្នកភូមិឱ្យមានទំនាក់ទំនងកាន់តែច្រើនជាមួយភ្ញៀវទេសចរ នៅលើផ្លូវថ្មីដែលមានចម្ងាយ១៣ គីឡូម៉ែត្រ ដែលឆ្លងកាត់តំបន់តំបន់ទេសចរណ៍ស្រែជណ្តើរសាម៉ាបា។ ដើរតាមស្រែជណ្តើរ​ ភ្ញៀវទេសចរអាចជួបអ្នកភូមិកំពុងច្រៀងបទភ្លេងជនជាតិហានី ក៏អាចចាប់ត្រី ក្នុងវាលស្រែជាដើម ហើយមានការចាប់អារម្មណ៍ល្អក្នុងដំណើរកំសាន្តផងដែរ។”

-ទទួលបានភ្ញៀវទេសចរដែលមកពីគ្រប់ទីសទី លោក ឈិន ជឺកួន សើចរីករាយក្រៃលែង
លោក ឈិន ជឺកួន ជាថៅកែផ្ទះសំណាក់ បើប្រៀបធៀបនឹងជីវភាពដែលលោកចេញទៅក្រៅដើម្បីធ្វើការនៅពេលមុន លោកយល់ឃើញថា ជីវភាពសព្វថ្ងៃល្អជាងពេលមុន លោកបានប្រាប់អ្នកកាសែតថា “ស្រែជណ្តើរគឺជាការរស់រានមានជីវិតរបស់យើងខ្ញុំ គឺជាគ្រឹះនៃមនុស្សមួយជំនាន់ៗ។ ខ្ញុំចង់យាមវានៅមាត់ទ្វារផ្ទះ ក្រោយពីជំងឺឆ្លងកូវីដ-19 នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន។”

ពីមុន លោក ឈិន ជឺកួន ចេញពីស្រុកកំណើតទៅធ្វើការនៅកន្លែងផ្សេងទៀតដើម្បីរកស៊ីចិញ្ចឹមជីវិត នៅពេលនោះ ធ្វើការក្រៅមានចំណូលច្រើនជាងធ្វើការនៅស្រុកកំណើត។ ទន្ទឹមនឹងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ហើយការទស្សនាស្រែរាងជណ្តើរអភិវឌ្ឍន៍ឡើង។ ឆ្នាំ ២០១៦ លោកឆ្លៀតឱកាសនេះ ក្រោយពីបានទស្សនាការសាងសង់នៃផ្ទះសំណាក់នៅតំបន់ផ្សេង លោកបានសង់ផ្ទះសំណាក់ខ្លួននៅក្បែរស្រែរាងជណ្តើរ ដែលឈ្មោះ “ផ្ទះសំណាក់ក្បែរវាលស្រែ” ។

លោក ឈិន ជឺកួន មិនគ្រាន់តែជាថៅកែផ្ទះសំណាក់ ហើយជាអ្នករៀបចំម្ហូប ម​គ្គុ​ទេសក៏​ទេសចរ​ណ៍ អ្នកបើកបរជាដើម។ អ្វីដែលសំខាន់បំផុតនោះគឺ លោកចូលចិត្តរាប់អានជាមួយភ្ញៀវទេសចរ។ លោកបានណែនាំថា “ភ្ញៀវភាគច្រើនបានមកចូលស្នាក់នៅលើសពី ៣ ដង ហើយពួកគេបានផ្តល់យោបល់ជាច្រើនដល់ខ្ញុំសម្រាប់ការកែលម្អផ្ទះសំណាក់។” ពឹងលើការបើកផ្ទះសំណាក់ លោក ឈិន ជឺកួន អាចរកចំណូលបានប្រហែល ៨ ម៉ឺនយ័នក្នុងមួយឆ្នាំ។ បច្ចុប្បន្ននេះ លោកចង់ឱ្យភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍កាន់តែល្អប្រសើរនៅពេលស្នាក់នៅផ្ទះសំណាក់​ ដើម្បីទស្សនាទេសភាពស្រែជណ្តើរដ៏ស្រស់ស្អាត។

-ក្រោយពីស្តាប់សំឡេងនៃការអាននៅក្នុង“បណ្ណាគារភូមិ” លោកស្រី លាវ វិនជូន សើចសប្បាយយ៉ាងខ្លាំង
លោកស្រី លាវ វិនជូន ជាសមាជិកក្រុមកាត់បន្ថយភាពក្រីក្រដែលប្រចាំនៅភូមិកាថា។ ក្រោយពីឃើញថាសៀវភៅរូបភាពដែលលោកស្រីទិញបានទទួលការពេញនិយមពីកុមារ លោកស្រីសប្បាយរីករាយណាស់ និងបានប្រាប់អ្នកកាសែតថា “គោលបំណងធំបំផុតរបស់ខ្ញុំ គឺធ្វើឱ្យកុមារក្នុងតំបន់មានសៀវភៅល្អអាន និងអាចអានសៀវភៅល្អបាន។”

ក្រោយពីមកដល់ភូមិកាថា លោកស្រី លាវ វិនជូន បានព្យាយាមស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីទាក់ទាញកុមារឱ្យមក “បណ្ណាគារភូមិ” ហើយទុកឱ្យពួកគេអភិវឌ្ឍទម្លាប់អានបន្តិចម្តងៗ។ ជាទូទៅ លោកស្រីតែងតែហៅកុមារឱ្យអង្គុយនៅក្នុងបណ្ណាគារ ស្វែងយល់និងស្រាវជ្រាវចំណាប់អារម្មណ៍របស់កុមារ និងទិញសៀវភៅដែលកុមារចូលចិត្តដោយចំណាយថវិកាផ្ទាល់ខ្លួន។ លោកស្រីបានបន្ថែមទៀតថា ខ្ញុំសង្ឃឹមថា តាមរយៈមធ្យោបាយ “ដៃតូចកាន់ដៃធំ” ធ្វើឱ្យកុមាររៀនសូត្រ មានគំនិតល្អ និងទម្លាប់ល្អ ហើយបានជះឥទ្ធិពលដល់គ្រួសាររបស់ពួកគេជាបន្តបន្ទាប់ ជាទីបំផុត អាចធ្វើឱ្យអ្នកភូមិទាំងអស់មិនគ្រាន់តែមានជីវភាពធូរធារប៉ុណ្ណោះទេ ថែមទាំងមានគំនិតនិងមធ្យោបាយចង់ក្លាយជាអ្នកមានផងដែរ។

-មានលំនៅដ្ឋានដ៏ស្រស់ស្អាត និងមានសត្វទាសាច់ លោកស្រី វូ សីវលាង សើចបិទមាត់មិនជិត
និយាយពីជីវភាពរស់នៅ អ្នកភូមិឈ្មោះ វូ សីវលាងសើចបិទមាត់មិនជិត។ លោកស្រីបានប្រាប់អ្នកកាសែតថា “ពីមុន ផ្ទះយើង លេចទឹកនៅពេលមានភ្លៀង។ ក៏ប៉ុន្តែ ឥលូវនេះ ផ្ទះយើងមិនត្រឹមតែទូលាយនិងភ្លឺប៉ុណ្ណោះទេ ថែមទាំងមានបន្ទប់បាយនិងបន្ទប់ទឹកដាច់ដោយឡែកទៀតផង។ ខ្ញុំទើបទទួលបានកូនទា​ ១០ ក្បាល និងកូនត្រីផ្កាស្រូវរាប់សិបគីឡូ។ ក្នុងចំណាប់អារម្មណ៍របស់ខ្ញុំ សុភមង្គលកើតចេញពីការតស៊ូ និងការខិតខំប្រឹងប្រែង តែត្រូវមានឆន្ទៈនិងខិតខំធ្វើការ នោះនឹងអាចធ្វើឱ្យជីវិតល្អប្រសើរឡើង!”

លោក វូ ហុងស៊ី ក៏ជាអ្នកភូមិក្នុងភូមិនេះដែរ មិនតែប៉ុណ្ណោះ លោក វូ ហុងស៊ី ក៏ជាសមាជិកនៃសហករណ៍ចិញ្ចឹមសត្វទានៅក្នុងភូមិ ជាមួយគ្នានោះ លោកបានចិញ្ចឹមសត្វទា ៣០ ក្បាលនាពេលបច្ចុប្បន្ន ។​ លោកបានប្រាប់អ្នកកាសែតថា ប្រាក់ចំណូលប្រចាំឆ្នាំពីការលក់ពងទាគឺមានប្រហែល ៥០០០ យ័ន ហើយសហករណ៍ជួយយើងរកទីផ្សារ។ បន្លែ និងស្រូវត្រូវបានដាំដុះដោយខ្លួនឯង ប្រសិនបើមានសល់ក៏អាចនាំទៅលក់នៅផ្សារ ដែលអាចបន្ថែមចំណូល។” ឥឡូវនេះ រដ្ឋាភិបាលផ្តល់គោលនយោបាយគាំទ្រគ្រប់បែបយ៉ាងដល់តំបន់ជនបទ អាស្រ័យលើគោលនយោបាយគាំទ្រទាំងនេះ លោកចង់ពង្រីកទំហំនៃការចិញ្ចឹមសត្វទា និងអភិវឌ្ឍវិស័យទេសចរណ៍ ដែលអាចញ៉ាំងឱ្យជីវភាពរស់នៅក្នុងគ្រួសារកាន់តែល្អប្រសើរឡើងថែមទៀត។
ដើរនៅស្រែជណ្តើរសាម៉ាបា ពេលភ្លៀងរដូវរំហើយ មើលឃើញពាក្យស្លោកឃោសនាមួយជួរនៅលើជញ្ជាំងផ្ទះថា “រក្សាទេសភាពស្រស់ស្អាត នឹងធ្វើឱ្យជីវភាពពោរពេញទៅដោយសុភមង្គល។” តើជីវភាពបែបនេះមិនមែនជាសង្គមជីវភាពធូរធារនៅតំបន់ស្រែជណ្តើរសាម៉ាបាទេឬ?

អ្នកសារព័ត៌មាន៖ Wang huan Li zha Li hengqiang Li wenjun
អ្នកបកប្រែ៖​ Shen yan