តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិនតំបន់គុនមីង(ខេត្តយូណាន) មានកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើន

2020-09-28 17:51:48 |ប្រភព:云南日报

នៅថ្ងៃទី២១​ ខែ កញ្ញា សកម្មភាពសម្ភាសន៍ក្រោមប្រធានបទ“ការធ្វើដំណើរនៅយូណាន​ ទស្សនាសង្គមជីវភាពធូរធារ(Xiaokang society)”នៃប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណែតទៅកាន់បរទេស បានប្រារព្ធជាផ្លូវការ​នៅខេត្តយូណាន។​ សកម្មភាពនេះត្រូវបានរៀបចំឡើងដោយការិយាល័យគណៈកម្មាធិការសន្តិសុខនិងព័ត៌មានអ៊ីនធើណែត​របស់គណបក្សនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន​ និងក្រុមហ៊ុនកាសែតយូណានដេលីគ្រុបបានទទួលរៀបចំឡើង​​។​

នៅថ្ងៃ​ដដែល អ្នកសារព័ត៌មានឈ្មោះ Jerry នៃវេបសាយស្ពានយូណាន បានធ្វើបទសម្ភាសន៍នៅ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិនតំបន់គុនមីង(ខេត្តយូនណាន) ដែលស្ថិតនៅខណ្ឌកួនទូ ទីក្រុងគុនមីង ហើយបានទស្សនាមជ្ឈមណ្ឌលសេវាកម្មទូទៅក្នុងតំបន់ពិសោធន៍ពាណិជ្ជកម្មសេរី តំបន់បម្រើសេវាកម្មរហ័ស២៤ម៉ោង និងមជ្ឈមណ្ឌលរាយការណ៍ស្វ័យប្រវត្តិO2O ឆ្លងដែននៃផ្សារទំនើបផ្លាហ្សាអន្តរជាតិជីងតាមិនជាដើម។

តោះ ទៅទស្សនានិងស្វែងយល់ពីកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើននោះជាមួយអ្នកសារព័ត៌មាន Jerry យើង។

អ្នកសារព័ត៌មាន៖ Wang jingzhong Li wenjun (កាសែតយូណានដេលី)
អ្នកបកប្រែ៖​ Shen yan