ជីវភាពមនុស្សចាស់បែបនេះ តើលោកអ្នកចង់បានឬទេ?

2020-09-28 17:57:33 |ប្រភព:云南日报

ពេលព្រឹកថ្ងៃទី ២២ ខែ កញ្ញា អ្នកសារព័ត៌មាន Jerry និងក្រុមព័ត៌មាននៃសកម្មភាពសម្ភាសន៍ក្រោមប្រធានបទ“ការធ្វើដំណើរនៅយូណាន​ ទស្សនាសង្គមជីវភាពធូរធារ(Xiaokang society)”នៃប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណែតទៅកាន់បរទេស បានធ្វើបទសម្ភាសន៍នៅសហគមន៍ហ៊ូធានខណ្ឌហុងថា ក្រុងយូស៊ី ដើម្បីមកស្វែងយល់ពីជីវភាពធូរធាររបស់ជីដូនជីតាដែលពោរពេញទៅដោយក្តីសប្បាយរីករាយ។

ក្នុងសហគមន៍ Jerry បានមើលឃើញមនុស្សចាស់ជាច្រើន ដែលមានខ្លះកំពុងវាស់សម្ពាធ​ឈាម កាត់សក់ ជាមួយគ្នានោះ មានខ្លះកំពុងរាំរបាំ។ ដល់ពេលញ៉ាំអាហារ ពួកគេក៏បានជួបជុំគ្នានិងបរិភោគអាហារប៊ូហ្វេថ្ងៃត្រង់ជាមួយគ្នា។

ក្នុងសហគមន៍ហ៊ូធាន តើមានសេវាកម្មនិងសកម្មភាពអ្វីខ្លះ? តើការស្នាក់នៅទីនេះមានចំណាប់អារម្មណ៍យ៉ាងដូចម្តេច? តោះ សូមលោកអ្នកទៅទស្សនានិងស្វែងយល់ពីជីវភាពពោរពេញដោយសុភមង្គលរបស់ពួកគាត់ ជាមួយអ្នកសារព័ត៌មាន Jerry យើង។

អ្នកសារព័ត៌មាន៖ Wang jingzhong Li wenjun (កាសែតយូណានដេលី)
អ្នកបកប្រែ៖​ Shen yan