បច្ចុប្បន្ននេះ តើ“ភូមិទីមួយនៃខេត្តយូណាន”អភិវឌ្ឍយ៉ាងដូចម្តេច?

2020-09-28 18:01:11 |ប្រភព:云南日报

និយាយទៅដល់តាយីងជឺនៃក្រុងយូស៊ី អ្នកក្នុងស្រុក ភាគច្រើនដឹងថា ភូមិនេះបានត្រូវគេហៅថា “ភូមិទីមួយនៃខេត្តយូណាន” ។​ ជាការពិត ភូមិនេះជាគំរូសម្រាប់អភិវឌ្ឍន៍ទៅកាន់ភាពរុងរឿងនៅតាមតំបន់ជនបទនៃខេត្តយូណាន ។

រសៀលថ្ងៃទី ២២ ខែ កញ្ញា អ្នកសារព័ត៌មាន Jerry យើងបានធ្វើបទសម្ភាសន៍នៅសហគមន៍តាយីងជឺ ដើម្បីស្វែងយល់ពីជីវភាពធូរធារដ៏ល្អប្រសើរនៅទីនេះ ។

Jerry​​ បានរកឃើញថា បន្ទាប់ពីជាង ២០ ឆ្នាំនៃការអភិវឌ្ឍ និងកែលម្អ សហគមន៍តាយីងជឺមានមុខមាត់ថ្មី ដូចជា ផ្ទះស្អាត សហគមន៍ដោយភាពស្ងៀមស្ងាត់ ជាមួយគ្នានោះ ឧស្សាហកម្មទេសចរណ៍និងម្ហូបអាហារកំពុងរីកលូតលាស់ជាដើម ។

ប្រជាជនក្នុងសហគមន៍តាយីងជឺកំពុងខិតខំអភិវឌ្ឍសង្គមជីវភាពធូរធារកម្រិតខ្ពស់។

អ្នកសារព័ត៌មាន៖ Wang jingzhong Li wenjun (កាសែតយូណានដេលី)
អ្នកបកប្រែ៖​ Shen yan