ជនបរទេសដែលរកឃើញកិច្ចការស្រឡាញ់ចេញពីចិត្តនៅជ្រលងហុងហ៊ឺ

2020-09-28 18:04:36 |ប្រភព:云南日报

ថ្ងៃទី ២៣ ខែ កញ្ញានេះ អ្នកសារព័ត៌មានដែលចូលរួមសកម្មភាពសម្ភាសន៍ក្រោមប្រធានបទ“ការធ្វើដំណើរនៅយូណាន​ ទស្សនាសង្គមជីវភាពធូរធារ(Xiaokang society)”នៃប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណែតទៅកាន់បរទេស បានធ្វើបទសម្ភាសន៍នៅ ស្រុកហុងហ៊ឺ នៃមណ្ឌលស្វយ័តជនជាតិហានី និងយី ហុងហ៊ឺ ខេត្តយូណាន។

នៅទីនោះ អ្នកសារព័ត៌មានJerry​​ បានជួបអ្នកស្រាវជ្រាវវិទ្យាសាស្ត្របរទេសពីររូប ដែលធ្វើការក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអនាគតដីភ្នំហុងហ៊ឺនៃវិទ្យាស្ថានស្រាវជ្រាវរុក្ខសាស្ត្រគុនមីងនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ពួកគេមកពីប្រទេសអាហ្វ្រិកខាងត្បូង និងអេត្យូពី។ ក្នុងអំឡុងពេលសន្ទនា Jerry​​ បានដឹងថា ពួកគេទាំងពីរនាក់បានធ្វើការនិងរស់នៅខេត្តយូណានអស់រយៈពេលជាច្រើនឆ្នាំហើយ។

ចំពោះសង្គមជីវភាពធូរធារ ការអភិវឌ្ឍ និងការកែល្អរបស់យូណានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគេមានការចាប់អារម្មណ៍យ៉ាងដូចម្តេច?តោះ យើងមកស្តាប់ជាមួយគ្នា។

អ្នកសារព័ត៌មាន៖ Wang jingzhong Li wenjun (កាសែតយូណានដេលី)
អ្នកបកប្រែ៖​ Shen yan