បុរសសង្ហារ“Jack Ma” របស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលកើតជំងឺកូវីត-១៩ ​ការរៀនបទពិសោធន៍ពីប្រទេសចិន ​ដើម្បីរកឱកាសពាណិជ្ជកម្មតាមបណ្តាណអ៊ីនធើណែត

2021-02-19 15:24:15 |ប្រភព:

ក្រុមហ៊ុនCamazoon ជាក្រុមហ៊ុនអ៊ីនធើណែតថ្មីនៅប្រទេសកម្ពុជា ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីនេះ ក្រុមហ៊ុននេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសកម្ពុជា លោក ប៊ុន ផាក ស្ថាបនិកក្រុមហ៊ុនCamazoon ត្រូវបានគេហៅថា “បុរសសង្ហារ Jack Ma របស់ប្រទេសកម្ពុជា” ។

លោក ប៊ុន ផាក បានបញ្ជាក់ថា “ចំពោះយើងទាំងអស់គ្នា ឆ្នាំ ២០២០ ជាឆ្នាំដែលយើងជូបប្រទះនឹងការសាកល្បងដ៏ធំមួយ ក្រុមហ៊ុនCamazoonត្រូវបានរងផលប៉ះពាល់ដោយសារជំងឺកូវីត-១៩ ។ ប៉ុន្តែ យើងសិក្សាជាបន្តបន្ទាប់ ហើយបានរកឃើញឱកាសពាណិជ្ជកម្មថ្មី ។”

នៅឆ្នាំ ២០១២ លោក ប៊ុន ផាក ជានិសិ្សតខ្មែរដែលមកបន្តការសិក្សានៅសាកលវិទ្យាល័យតុងជីក្រុងសៀងហៃនៃប្រទេសចិន។

ក្នុងរយៈពេលនៃការសិក្សារបស់លោក ប៊ុន ផាក លោកតែងតែជួយមិត្តភក្តិខ្មែរទិញទំនិញចិនពី”Taobao” ដែលបានធ្វើអោយលោក ប៊ុន ផាក មានគំនិតបង្កើតវេទិកាទិញទំនិញអនឡាញ ។ ” បើបង្កើតវេទិកាទិញទំនិញអនឡាញនៅប្រទេសកម្ពុជា វាពិតជានឹងទទួលប្រជាប្រិយភាពជាក់ជាមិនខាន ។”

នោឆ្នាំ ២០១៩ លោក ប៊ុន ផាក បានបង្កើតក្រុមហ៊ុនCamazoon កម្មវិធីទិញទំនិញអនឡាញ“PHZAR”ចាប់ផ្តើមដំណើរការជាផ្លូវការ ដែលបានសម្រេចគំរូពាណិជ្ជកម្មអន្តរជាតិ“B2B” និង“B2C” រវាងប្រទេសកម្ពុជា និងចិន ។ 

ប៉ុន្តែ ដោយសារមូលហេតុជំងឺកូវីត-១៩ និងទម្លាប់ទិញទំនិញរបស់អតិថិជនខ្មែរ នៅពាក់កណ្តាលដើមឆ្នាំ ២០២០ លោកប៊ុន ផាក ក៏បានបញ្ឈប់ការលក់រាយ ។

លោក ប៊ុន ផាក បានបញ្ជាក់ទៀតថា “ក្រោយពីបញ្ឈប់ការលក់រាយ ខ្ញុំនិងសហការីបានសរុបបទពិសោធន៍ថា បើយើងចង់ធ្វើអោយក្រុមហ៊ុនធំឡើង យើងត្រូវសាកល្បងជាបន្តបន្ទាប់ យើងនាំចូលវេទិកាអ៊ីនធើណែតថ្មីៗ ហើយបូកផ្សំនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា បន្ទាប់មកយើងរួមផ្សំនឹងការច្នៃប្រឌិតថ្មីផងដែរ ។”

ក្នុងរយៈពេលដែលប្រទេសចិនមានជំងឺកូវីត-១៩យ៉ាងខ្លាំងនោះ ការលក់ទំនិញដោយការ live ផ្ទាល់ និងទិញទំនិញតាមបណ្តាអ៊ីនធើណែតបានទទួលប្រជាប្រិយភាពកាន់តែខ្លាំង នេះបានធ្វើអោយលោក ប៊ុន ផាក យកចាប់អារម្មណ៍ទៅលើរឿងនេះ។ 

លោក ប៊ុន ផាក បានបញ្ជាក់ទៀតថា “ប៉ុន្មានឆ្នាំនេះ នៅប្រទេសកម្ពុជា ការទិញទំនិញតាមបណ្តាណអ៊ីនធើណែតអភិវឌ្ឍយ៉ាងឆាប់រហ័ស គេក៏ចូលចិត្តទិញទំនិញដោយការ live ផ្ទាល់ផងដែរ ប៉ុន្តែ មានអ្នកលក់ដែលមានជំនាញលក់ទំនិញមិនសូវច្រើននោះទេ ដូច្នេះ យើងសម្រេចបណ្តុះបណ្តាលអ្នកលក់ទំនិញ ។ ” នៅខែ មេសា ឆ្នាំ ២០២០ កម្មវិធី PHZAR LIVE បានចាប់បើកដំណើការ ក្នុងរយៈពេល ៨ ខែ ក្រុមហ៊ុនរបស់លោក ប៊ុន ផាក បានបណ្តុះបណ្តាលអ្នកលក់ ចំនួន ៨ នាក់ ។

ក្រៅពីនេះ ដោយសាររងឥទ្ធិពលពីជំងឺកូវីត-១៩ នៅប្រទេសកម្ពុជា មានក្រុមហ៊ុនធុនតូច និងមធ្យមបានបិទទ្វារ ហើយមានយុវជនជាច្រើនគ្មានការងារធ្វើ ។ លោក ប៊ុន ផាក រកឃើញថា ក្នុងរយៈពេលមានជំងឺឆ្លង គេមានតម្រូវការចំពោះរបស់របរប្រើប្រាស់ប្រចាំថ្ងៃកាន់តែច្រើន ។ 

តើត្រូវធ្វើដូចម្តេចទើបអាចជួយយុវជនគ្មានការងារជំនះការលំបាកនេះ ហើយអាចផ្តល់ជូនរបស់របរប្រើប្រាស់ប្រចាំថ្ងៃទៅដល់ដៃរបស់អតិថិជនបាន ?

លោក ប៊ុន ផាក បានរកឃើញវិធីសាស្រ្តមួយគឺ ការលក់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមកពីក្រុងយីអ៊ូ ប្រទេសចិនអោយយុវជនគ្មានការងារ និងអោយគេលក់ដល់ដៃរបស់អតិថិជន ។ 

បន្ទាប់មក ក្រុមហ៊ុនCamazoonបានចេញគម្រោង”ចាប់ផ្តើមអាជីវកម្មជាមួយដើមទុន 500$ ” បើមានយុវជនចង់បង្កើតមុខរបរ អោយតែបង់លុយចំនួន ៥០០ ដុល្លារ នោះគេអាចយករបស់របរប្រើប្រាស់ប្រចាំថ្ងៃមកពីក្រុងយីអ៊ូ ប្រទេសចិន ហើយលក់ទៅអោយអតិថិជនតាមអនឡាន និងហាងនានា ។

ក្រុមហ៊ុនCamazoon មានអាជីវកម្មកាន់តែល្អប្រសើរឡើង នៅខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ប៊ុន ផាក បានចេញកម្មវិធី”Weread” ដែលពន្យល់សៀវភៅមួយក្បាលក្នុងរយៈពេល ២០នាទី ដល់ ៣០ នាទី ធ្វើអោយយុវជនដែលគ្មានពេលវេលាមើលសៀវភៅតាមវិធីការស្តាប់ដើម្បីការរៀនសូត្រ ។ 

លោក ប៊ុន ផាក បានបញ្ជាក់ទៀតថា ”កម្មវិធី”Weread” គឺបានគំរូមកពីកម្មវិធី Spiritual Wealth Club ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសចិន ។ ក្នុងរយៈពេលជំងឺឆ្លង គេតែងតែនៅផ្ទះ អាចស្តាប់សៀវភៅដើម្បីរៀនចំណេះដឹងថ្មី ។”

សព្វថ្ងៃ លោក ប៊ុន ផាក កំពុងរៀបចំការប្រកួតប្រជែងបង្កើតមុខរបរតាមបណ្តាណអ៊ីនធើណែត ធ្វើអោយយុវជនចង់បង្កើតមុខរបរ ចូលរួមនិងរៀនសូត្រគំរូអាជីវកម្មថ្មីៗរបស់ប្រទេសចិនកាន់តែច្រើន ។

បកប្រែដោយ លូវ រ៉ុង