យុវជនខ្មែរ ​យ៉េត វណ្ណឌីចូលចិត្តទិញទំនិញរបស់ប្រទេសចិន ​និងច្រៀងចម្រៀងចិន

2021-02-20 18:32:27 |ប្រភព:

លោក យ៉េត វណ្ណឌី ជាយុវជនខ្មែរមួយរូប ដែលចូលចិត្តទិញទំនិញ និងពូកែជ្រើសរើសទំនិញកម្មវិធីTaobao ។ លោកបានប្រាប់អ្នកកាសែតថា “ខ្ញុំបានទិញរថយន្តបញ្ជាធំមួយសម្រាប់ក្មួយប្រុសរបស់ខ្ញុំនៅ Taobao កាលពីសប្តាហ៍មុន ហើយវាបានមកដល់ទីក្រុងភ្នំពេញប្រទេសកម្ពុជាពីទីក្រុងតុងគ័នប្រទេសចិនក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ មិនតែប៉ុណ្ណោះទេ រថយន្តបញ្ជានោះមានរូបរាងស្អាត គុណភាពល្អ សុវត្ថិភាពខ្ពស់ ហើយតម្លៃក៏សមរម្យ ជាពិសេស ក្មួយប្រុសខ្ញុំស្រឡាញ់រថយន្តបញ្ជានេះខ្លាំងណាស់។ ខ្ញុំក៏ពេញចិត្តនឹងការទិញទំនិញលើកនេះដែរ។ ”

លោក យ៉េត វណ្ណឌី មកពីខេត្តព្រះវិហារនៃប្រទេសកម្ពុជា ឆ្នាំនេះអាយុ ១៧ ឆ្នាំ ហើយជាសិស្សវិទ្យាល័យ។ និយាយពីប្រទេសចិន គាត់ស្គាល់ច្រើនបំផុតគឺការទិញទំនិញតាមបណ្តាញអ៊ីនធើណែតនិងបទចម្រៀងពេញនិយម។

លោកបានបនែ្ថមទៀតថា “ផលិតផលចិនមានគុណភាពល្អ តម្លៃសមរម្យ ដឹកជញ្ជូនឆាប់រហ័ស និងងាយស្រួលក្នុងការទិញជាដើម។” ជាការពិត នៅពេលដំបូង យ៉េត វណ្ណឌី គ្រាន់តែទិញសម្លៀកបំពាក់និងសំភារៈសិក្សាមួយចំនួនសម្រាប់ខ្លួនតាមវេទិកាទិញទំនិញបណ្តាញអ៊ីនធើណែតពីប្រទេសចិន។ ហើយក្រោយមក  សមាជិកគ្រួសាររបស់គាត់បានស្គាល់និងចូលចិត្តផលិតផលដែលបានទិញពីប្រទេសចិនបន្តិចម្តងៗ។ លោកបានបន្តទៀតថា “ឆ្នាំង ចាន ផើង គ្រឿងសំអាង ទូរស័ព្ទ និងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះជាដើម សុទ្ធតែជាខ្ញុំទិញពីប្រទេសចិន។” បច្ចុប្បន្ននេះ លោក យ៉េត វណ្ណឌី បានក្លាយជាអ្នកពូកែទិញទំនិញម្នាក់នៅក្នុងគ្រួសារ សាច់ញាតិ និងមិត្តភក្តិក៏ចូលចិត្តពឹងពាក់គាត់ឱ្យជួយទិញទំនិញពីប្រទេសចិនផងដែរ។

ក្រៅពីចូលចិត្តទិញទំនិញ លោកក៏ចូលចិត្តរៀងបទចម្រៀងចិនដែរ។ លោកបានប្រាប់អ្នកកាសែតថា “បទចម្រៀងចិនជាច្រើនមានបទភ្លេងពិរោះៗ ប៉ុន្តែខ្ញុំចង់ស្វែងយល់ពីខ្លឹមសារនិងរឿងរ៉ាវនៃបទចម្រៀងទាំងនោះ។” ដូច្នេះ ឥឡូវ លោកកំពុងខិតខំរៀនភាសាចិន។ជាងនេះទៅទៀត លោកយល់ឃើញថា ប្រទេសចិនមានប្រវត្តិសាស្ត្រយូរអង្វែង និងមានវប្បធម៌ដ៏ចម្រុះពណ៌។ ខ្ញុំចង់ទៅប្រទេសចិន ដើម្បីទស្សនា និងស្វែងយល់ពីប្រទេសចិនកាន់តែច្រើននិងកាន់តែស៊ីជម្រៅថែមទៀត។ ឥឡូវនេះ លោកពោរពេញទៅដោយស្រឡាញ់ និងការរំពឹងទុកសម្រាប់ប្រទេសចិន ហើយមានផែនការរៀបចំទៅប្រទេសចិនភ្លាមៗ នៅពេលដែលជំងឺឆ្លងកូវីដ-19 បានបញ្ចប់។

តោះ ទៅស្តាប់មើលមើល៍ លោក យ៉េត វណ្ណឌី ចង់និយាយនិងច្រៀងអ្វីដល់យើងក្នុងវីដេអូរបស់គាត់នេះ។