លោកស្រី ភឹង ហួយ ៖ ជីវិតខ្ញុំ និងភាសាខ្មែរ

2021-02-22 16:14:59 |ប្រភព:

“ទោះបីជាខ្ញុំមានអាយុ ៧៨ ឆ្នាំ ក៏ប៉ុន្តែអោយតែប្រជាជនចិន និងកម្ពុជាត្រូវការខ្ញុំ ខ្ញុំមុខជានឹងខិតខំបន្ថែមទៀតមិនខាន ។” នេះជាឆន្ទៈដ៏មោះមុតរបស់លោកស្រីសាស្រ្តាចារ្យ ភឹង ហួយ ដែលជាសាស្ត្រាចារ្យមួយរូបនៅក្នុងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយក៏ជាបុព្វហេតុពេញមួយជីវិតរបស់លោកស្រីផងដែរ ។

និសិ្សតចិនដែលរៀនភាសាខ្មែរទាំងអស់សុទ្ធតែបានស្គាល់លោកស្រី ភឹង ហួយ សៀវភៅដែលនិពន្ធដោយលោកស្រីភឹង ហួយ ត្រូវបានគ្រឹះស្ថានឧត្តមសិក្សាចិនជាច្រើនប្រើប្រាស់ ដូចជាសៀវភៅមេរៀន"ភាសាខ្មែរ ២" និងសៀវភៅ"ប្រវត្តិសង្ខេប និងវណ្ណកម្មសម្រាំងនៃអក្សរសាស្រ្តខ្មែរ"ជាដើម ។ លោកស្រីជាមនុស្សរួសរាយរាក់ទាក់ និងមានគំនិតសុទិដ្ឋិនិយម ដែលធ្វើឱ្យគេគ្រប់គ្នាស្រឡាញ់ពេញចិត្ត ។ លោកស្រីមានចំណេះដឹងជ្រៅជ្រះអំពីភាសាខ្មែរ ដែលធ្វើអោយនិសិ្សតដែលរៀនភាសាខ្មែរកោតសរសើរមិនដាច់ពីមាត់ នៅក្នុងដួងចិត្តរបស់និសិ្សតដែលសិក្សាភាសាខ្មែរ លោកស្រីជា”វីរៈនារី”របស់ពួកគេ ។

លោកស្រី ភឹង ហួយ ភ្ជាប់និស្ស័យជាមួយភាសាខ្មែរនៅពេលគាត់ចូលសាលកវិទ្យាល័យ ។ លោកស្រីបានសម្តែងថា “នៅឆ្នាំ១៩៦១ ពេលខ្ញុំបញ្ចប់ការសិក្សាពីអនុវិទ្យាល័យ ខ្ញុំប្រឡងជាប់វិទ្យាស្ថានភាសាបរទេសប៉េកាំង(បច្ចុប្បន្នជាសាកលវិទ្យាល័យភាសាបរទេសប៉េកាំង) ដោយសារខ្ញុំធ្លាប់រៀនភាសារុស្ស៊ីនៅថ្នាក់ វិទ្យាល័យ ដូច្នេះ ខ្ញុំស្មានថានឹងត្រូវទៅសិក្សាភាសារុស្ស៊ី តែបែរជាឃើញឈ្មោះរបស់ខ្ញុំក្នុងបញ្ជីឈ្មោះនិសិ្សតសិក្សាភាសាខ្មែរ ។ ពេលដំបូង ខ្ញុំមិនសូវពេញចិត្តចំពោះមុខជំនាញភាសាខ្មែរនេះទេ តែក្រោយពេលទទួលបានដំណឹងថា ប្រទេសចិនមានតម្រូវការចាំបាច់លើធនធានមនុស្សជំនាញភាសាខ្មែរ ខ្ញុំបានចាប់ផ្តើមសិក្សារៀនសូត្រភាសាខ្មែរដោយភាពសប្បាយរីករាយ ។ ” លោកស្រីជានិសិ្សតចិនជំនាន់ទីមួយដែលរៀនភាសាខ្មែរនៅក្នុងប្រទេសចិន លោកស្រីយល់យ៉ាងច្បាស់ពីបេសកកម្មរបស់ខ្លួន ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដោយសារទទួលបានពិន្ទុខ្ពស់ក្នុងការរៀនសូត្រ លោកស្រី ភឹង ហួយ ក៏បានក្លាយជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យខ្លួន។ នៅទសវត្សរ៍ឆ្នាំ ៧០ និង ៨០ នៃសតវត្សរ៍ ២០ នៅប្រទេសចិនមានឯកសារបង្រៀនភាសាខ្មែរតិចណាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់និសិ្សតសិក្សាភាសាខ្មែរ លោកស្រី ភឹង ហួយ និងសហការីចាប់ផ្តើមប្រមូលឯកសារ និងចងក្រងសៀវភៅសម្រាប់បង្រៀន ។ លោកស្រីបានបញ្ជាក់ថា “ពីមុន បណ្តាញអ៊ីនធើណេតមិនជឿនលឿន យើងប្រមូលឯកសារភាសាខ្មែរបានដោយពិបាក ហើយការនិពន្ធក៏លំបាកដែរ យើងត្រូវតែប្រើប្រាស់ម៉ាស៊ីនអង្គុលីលេខចាស់ៗក្នុងការវាយអក្សរខ្មែរ ។ ”

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដោយសារទទួលបានពិន្ទុខ្ពស់ក្នុងការរៀនសូត្រ លោកស្រី ភឹង ហួយ ក៏បានក្លាយជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យខ្លួន។ នៅទសវត្សរ៍ឆ្នាំ ៧០ និង ៨០ នៃសតវត្សរ៍ ២០ នៅប្រទេសចិនមានឯកសារបង្រៀនភាសាខ្មែរតិចណាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់និសិ្សតសិក្សាភាសាខ្មែរ លោកស្រី ភឹង ហួយ និងសហការីចាប់ផ្តើមប្រមូលឯកសារ និងចងក្រងសៀវភៅសម្រាប់បង្រៀន ។ លោកស្រីបានបញ្ជាក់ថា “ពីមុន បណ្តាញអ៊ីនធើណេតមិនជឿនលឿន យើងប្រមូលឯកសារភាសាខ្មែរបានដោយពិបាក ហើយការនិពន្ធក៏លំបាកដែរ យើងត្រូវតែប្រើប្រាស់ម៉ាស៊ីនអង្គុលីលេខចាស់ៗក្នុងការវាយអក្សរខ្មែរ ។ ”

ក្រោយពីចូលនិវត្តន៍ លោកស្រី ភឹង ហួយ ត្រូវបានអញ្ជើញទៅបង្រៀនភាសាខ្មែរនៅសាកលវិទ្យាល័យក្នុងខេត្តនានានៃប្រទេសចិន ដូចជាខេត្តយូណាន ខេត្តក្វាងស៊ី ក្រុងក្វាងចូវ ខេត្តហឺណាន និងទីក្រុងឆុងឈីងជាដើម ។ លោកស្រីបានសម្តែងថា “ខ្ញុំចូលចិត្តនៅជាមួយនិស្សិតរបស់ខ្ញុំ ពីព្រោះពួកគេធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្លួនឯងក្មេងជាងមុន ។ និស្សិតខ្ញុំធ្វើអោយខ្ញុំមានមោទនភាពខ្លាំងណាស់ ។ អ្នកខ្លះធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូត ឬទីប្រឹក្សានៃប្រទេសចិនប្រចាំប្រទេសកម្ពុជា ហើយអ្នកខ្លះទៀតធ្វើជាគ្រូបង្រៀន អ្នកបកប្រែ ឬអ្នកសារព័ត៌មានជាដើម ដែលមានពាក់ព័ន្ធទៅនឹងវិស័យទំនាក់ទំនងការទូត ពាណិជ្ជកម្ម យោធា ការអប់រំ និងព័ត៌មានជាដើម ។

ជីវិតរបស់លោកស្រី ភឹង ហួយ ភ្ជាប់និស្ស័យជាមួយប្រទេសកម្ពុជា លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា គាត់ស្រឡាញ់ប្រទេសកម្ពុជា និងភាសាខ្មែរក្រៃលែង ។ មកដល់បច្ចុប្បន្ន លោកស្រីតែងតែយកកូនសៀវភៅមួយក្បាលនៅតាមខ្លួន ដើម្បីកត់ត្រានូវពាក្យថ្មី និងចំណេះដឹងអំពីប្រទេសកម្ពុជា ។ នៅពេលនិយាយលេងជាមួយនិស្សិត លោកស្រីតែងតែសួរ ឬឆ្លើយសំណួរដោយប្រើប្រាស់ភាសាខ្មែរ ពីព្រោះគាត់យល់ឃើញថា មានតែការហាត់និយាយភាសាខ្មែរជារៀងរាល់ថ្ងៃនោះទេ ទើបអាចទទួលបានការរីកចម្រើន ។ លោកស្រីសប្បាយរីករាយចំពោះសមិទិ្ធផលជាផ្លែផ្កានៃការរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ។

នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ លោកស្រី ភឹង ហួយ ត្រូវបានអាជ្ញាធរបោះពុម្ភផ្សាយភាសាបរទេសនៃប្រទេសចិន និងសមាគមបកប្រែភាសានៃប្រទេសចិនអញ្ជើញជាសមាជិកនៃគណៈកម្មការអ្នកជំនាញត្រួតពិនិត្យឯកសារសំខាន់ ។ លោកស្រីបានបញ្ជាក់ទៀតថា “ខ្ញុំគិតថាទំនួលខុសត្រូវរបស់ខ្ញុំកាន់តែធ្ងន់ ហើយខ្ញុំនឹងបន្តខិតខំរួមចំណែកក្នុងការបង្កើនមិត្តភាពចិន -កម្ពុជា ។” 

ព័ត៌មានបន្ថែម ៖ លោកស្រី ភឹង ហួយ បាននិពន្ធសៀវភៅមេរៀន”ភាសាខ្មែរ ២” និងសៀវភៅ”ប្រវត្តិសង្ខេប និងវណ្ណកម្មសម្រាំងនៃអក្សរសាស្រ្តខ្មែរ” ព្រមទាំងបានចូលរួមចងក្រង”វចនានុក្រុមខ្មែរ-ចិន” និងរៀបរៀងសៀវភៅមេរៀន”វេយ្យាករណ៍ខ្មែរ” និងសៀវភៅមេរៀន”ភាសាខ្មែរសម្រាប់និយាយ” ។ មិនតែប៉ុណ្ណោះ លោកស្រីបានចូលរួមត្រួតពិនិត្យ”វចនានុក្រុមរូបភាពចិន-ខ្មែរ” និង”កូនវចនានុក្រុមរូបភាពចិន-ខ្មែរ” ហើយសរសេរ និងចុះផ្សាយអត្ថបទស្រាវជ្រាវជាង ៣០ ដែលមានអក្សរចិនសរុបជាង ៣ សែនអក្សរ ដែលបានផ្តល់ជាមេរៀន និងឯកសារដល់និស្សិតចិនរៀនភាសាខ្មែរ ។ ក្រៅពីនេះ សៀវភៅដែលលោកស្រីចូលរួមចងក្រងមាន”សុភាសិតខ្មែរ”នឹងផ្សព្វផ្សាយនៅឆ្នាំ ២០២១ ។

បកប្រែដោយ លូវ រ៉ុង