អបអរសាទរការទទួលបានសមិទ្ធិផលដ៏អស្ចារ្យរបស់បក្សកុម្មុយនិស្តចិន

2021-07-02 16:39:46 |ប្រភព:云南日报

  ចាប់តាំងពីឆ្នាំ២០០៨ ខ្ញុំមានឱកាសបានទៅទស្សនកិច្ចប្រទេសចិនលើសពី៣០ដង ហើយខ្ញុំសង្កេតឃើញថា ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ដ៏ភ្ញាក់ផ្អើលបំផុតដែលថា ល្បឿននៃការអភិវឌ្ឍប្រទេសចិនមានសម្ទុះយ៉ាងលឿនជាទីបំផុត។ ល្បឿនអភិវឌ្ឍប្រទេសចិនអាចប្រៀបប្រដូចទៅនឹងល្បឿនផ្លូវដែកល្បឿនលឿន។ បើទោះបីខ្ញុំទៅប្រទេសចិនជារៀងរាល់ឆ្នាំ ប៉ុន្តែគ្មានពេលណាមួយដែលខ្ញុំយល់ថាប្រទេសចិននៅទ្រើងនោះទេ។ ប្រទេសចិនកាន់តែទំនើបពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចេកវិទ្យាជឿនលឿនជាច្រើនបានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន ដូចជាល្បឿនអ៊ីនធឺណេត៥G និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទជាដើម។ ទាំងនេះពិតជាមិនអាចកាត់ផ្តាច់ពីអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលរបស់បក្សកុម្មុយនិស្តចិននោះឡើយ។

  បក្សកុម្មុយនិស្តចិនបានធ្វើកំណែទម្រង់បក្ស និងកំណែទម្រង់រដ្ឋឱ្យកាន់តែប្រសើរឡើងយ៉ាងខ្លាំង។ ប្រទេសចិនដែលមានបក្សកុម្មុយនិស្តចិនបានយកគោលការណ៍សង្គមនិយមតាមបែបផែនចិនជាស្នូល បានបង្កើតឡើងនូវអព្ភូតហេតុអច្ឆរិយភាពធំទាំងពីរ គឺទី១-សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងទី២-សង្គមរក្សាបាននូវស្ថិរភាពរយៈពេលយូរអង្វែងចាប់តាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតរបបសាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះ ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកកម្ពស់ពហុភាគីនៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាកម្លាំងចលករថ្មីនៃសន្តិភាព ស្ថិរភាពការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព។

  យើងគួររំលេចផងដែរថា ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង ដែលជាស្នូលនៃសង្គមនិយមតាមបែបផែនចិន គឺជាមាគ៌ាមួយក្រាលដោយមាសដែលបក្សកុម្មុយនិស្តចិនដោយបានការចូលរួមនិងការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនចិនទាំងមូលបានខិតខំប្រឹងប្រែងអស់រយៈពេលជិតមួយសតវត្សរ៍។ ជោគជ័យដ៏អស្ចារ្យដែលសម្រេចបានលើមាគ៌ានេះបង្ហាញថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិននិងប្រជាជនចិននឹងបន្តបង្កើតអព្ភូតហេតុកាន់តែច្រើនឡើងថែមទៀតសម្រាប់ប្រទេសចិននិងពិភពលោក។

  អ្វីដែលគួឱ្យបញ្ជាក់នោះគឺ ការផ្តល់ជូនដល់ជីវភាពរស់នៅយ៉ាងសមរម្យនិងថ្លៃថ្នូជូនដល់ប្រជាជនចិនដែលជាប្រជាជនមានចំនួនច្រើនជាងគេបង្អស់នៅក្នុងពិភពលោក គឺជាអម្រែកយ៉ាងធ្ងន់ដែលបក្សកុម្មុយនិស្តចិនបានរែក និងជួយរំលែកពីស្មារបស់ពិភពលោក។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិនបានចាកផុតពីភាពក្រីក្រ និងបានរស់នៅក្នុងជីវភាពយ៉ាងសមរម្យជាទីបំផុត។

  បក្សកុម្មុយនិស្តចិនបានផ្តួចផ្តើមយុទ្ធសាស្រ្ត“ខ្សែក្រវាត់និងផ្លូវ” ដែលជាទស្សនវិជ្ជាថ្មីសម្រាប់បង្កើតឡើងនូវសហគមន៍ជោគវាសនារួម ដែលឈរលើផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។

  បក្សកុម្មុយនិស្តចិនចង់សម្រេចបានវឌ្ឍនភាពដែលគោលបំណងធំបំផុត គឺចង់ឱ្យប្រជាជនចិនមានជីវភាពសម្បូរធូរធា ការប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ជួយប្រជាជនសម្រេចសុបិនដែលមានជីវភាពល្អបវរ នោះជាគោលដៅតូស៊ូមិនអាចប្រែប្រួលបាន។ តាំងពីពេលបង្កើតឡើង បក្សកុម្មុយនិស្តចិនតែងដាក់ការជំរុញប្រជាជនចិនឱ្យមានជីវភាពសម្បូរធូរធាររួមគ្នា រក្សាការពារផលប្រយោជន៍ និងបង្កើនសុភមង្គលឱ្យកាន់តែល្អ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ជាជម្រើសយុទ្ធសាស្រ្តរបស់បក្សកុម្មុយនិស្តចិនក្នុងការដឹកនាំប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាពអន្តរជាតិ  ប្រែប្រួលយ៉ាងណាក៏ដោយ មិនថាខ្លួនរីកចម្រើនដល់កម្រិតណាក៏ដោយ បក្សកុម្មុយនិស្តចិននឹងនៅតែបន្តធ្វើជាអ្នកកសាងសន្តិភាពជូនពិភពលោក អ្នកចូលរួមរួមចំណែកវឌ្ឍនភាពជូនពិភពលោក និងអ្នកការពាររបៀបរៀបរយអន្តរជាតិជារៀងរហូត។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន គ្មានអ្នកណាអាចដកហូតសិទ្ធិស្វែងរកជីវភាពល្អបវររបស់ប្រជាជនចិនបាន ហើយក៏គ្មានអ្នកណាអាចរារាំងជំហានវិវឌ្ឍន៍ទៅមុខរបស់ប្រទេសចិនបានដែរ

  ឆ្នាំ២០២១ជាខួប១សតវត្សរ៍នៃការបង្កើតបក្សកុម្មុយនិស្តចិនដែលជាគណបក្សនយោបាយដ៏អស្ចារ្យមួយសម្រាប់ប្រទេសចិននិយាយដោយឡែក សម្រាប់ពិភពលោកនិយាយរួម។ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនទទួលបានឯករាជ្យជាតិ ស្ថិរភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកសាងឡើងវិញនូវប្រទេសជាតិដ៏អស្ចារ្យ។ នេះមិនត្រឹមតែជាភ័ព្វសំណាងសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេថែមទាំងសម្រាប់ប្រជាជនពិភពលោកផងដែរ។ ចាប់តាំងពីការធ្វើកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន ផែនការដែលបានបង្កើតអស់ជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ជាជំហានៗ។ មនុស្សជាតិទាំងអស់បាននិងកំពុងសាទរដល់បក្សកុម្មុយនិស្តចិនក្នុងបញ្ចប់យ៉ាងរលូនក្នុងពេលឆាប់ៗនូវការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

  (បណ្ឌិត ជា មុនីឫទ្ធិ  ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)