ពិភពទឹកកកនិងព្រិលហាអឺពីនមានទេសភាពស្អាតក្រៃលែង

2021-01-05 16:19:27 |ប្រភព:yunnangateway

នេះជាទេសភាពពិភពទឹកកកនិងព្រិលហាអឺពីនដែលថតនៅថ្ងៃទី០៤ ខែមករា។

បច្ចុប្បន្ន  ពិភពទឹកកកនិងព្រិលហាអឺពីនលើកទី២២នៃខេត្តអីលុងចាំងដែលស្ថិតនៅភាគខាងជើងប្រទេសចិនបានបើកដំណើរការនិងទទួលភ្ញៀវទេសចរជាផ្លូវការ  នាពេលរាត្រី គេមើលទៅហាក់ដូចជាពិភពរឿងនិទានទឹកកកនិងព្រិល  សំណង់លក្ខណៈប្រទេសអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតដែលសាងសង់ឡើងដោយទឹកកកក្នុងឧទ្យាន  ពិតជាស្រស់ស្អាតក្រៃលែង៕

អ្នកសារព័ត៌មាន៖ Wang Jianwei

អ្នកបកប្រែ៖លីហ្សា