ស្ថានភាពប្រជាជនប្រទេសចិនចាក់វ៉ាក់សាំងជំងឺកូវីដ១៩

2021-01-12 16:16:19 |ប្រភព:yunnangateway

កាលពីថ្ងៃទី ៥ ខែមករានៅមជ្ឈមណ្ឌលសេវាសុខាភិបាលនៃផ្លូវឡូកាំង សង្កាត់បៅហឺទីក្រុងហឺហ្វីបុគ្គលិកវេជ្ជសាស្ត្រកំពុងតែចាក់វ៉ាក់សាំងជំងឺកូវីដ១៩ទៅអ្នកទទួលវ៉ាក់សាំង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ  ទីក្រុងហឺហ្វៃខេត្តអានហួយនៃប្រទេសចិនបានផ្តល់សេវាកម្មចាក់វ៉ាក់សាំងជំងឺកូវីដ១៩សម្រាប់​ក្រុមប្រជាជនសំខាន់ដូចជាមនុស្សធ្វើការខាងការនាំចូលដោយការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ធ្វើការងារនិងការសិក្សានៅក្រៅប្រទេសចិន  ការដឹកជញ្ជូន  បុគ្គលិករក្សាសណ្តាប់ធ្នាប់ទីក្រុង  និងបុគ្គលិកវេជ្ជសាស្ត្រជាដើម។

វ៉ាក់សាំងនីមួយៗសុទ្ធតែអាចស្វែងរកប្រភព  មន្ទីរពេទ្យចាក់វ៉ាក់សាំងក្នុងរយៈពេលមិនដល់១ម៉ោងដោយត្រូវការធ្វើតាមដំណាក់កាល​​ការត្រួតពិនិត្យកម្តៅរាងកាយនិងសម្ពាធឈាម   សួរប្រវត្តិជំងឺ ស្គេនQR កូដសុខភាព  និងចុះឈ្មោះអត្តសញ្ញាណប័ណ្ណ  ម៉ាស៊ីនសម្គាល់មុខនិងចុះហត្ថលេខាការចាក់វ៉ាក់សាំងការសង្កេតមើលជាដើម  ហើយដំណើរការទាំងមូលធ្វើឡើងយ៉ាងមានប្រសិទ្ធភាពនិងសណ្តាប់ធ្នាប់។

(សំគាល់ៈQR កូដសុខភាពគឺជាប័ណ្ណអេឡិចត្រូនិចដែលប្រជាពលរដ្ឋចេញចូលត្រូវស្គេន QR កូដដើម្បីបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩នៅប្រទេសចិន។ ដើម្បីពង្រឹងការការពារនិងគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩  ប្រជាពលរដ្ឋអាចស្នើសុំ QR កូដសុខភាពដោយចុះបញ្ចីព័ត៌មានសុខភាពនៅលើអ៊ីនធើណេត  ឆ្លងកាត់ត្រួតពិនិត្យព័ត៌មានបង្កើតរួចនឹង​ទទួល​បាន QR កូដសុខភាពរបស់ខ្លួន៕)

អ្នកសារព័ត៌មាន៖ Cheng Zhao

អ្នកបកប្រែ៖ លីហ្សា