អ្នកដឹកបញ្ជូនទំនិញឱ្យទីក្រុងសឺចាជួនប្រទេសចិនដំណើរការឡើងវិញ

2021-01-15 15:45:52 |ប្រភព:yunnangateway

ថ្មីៗនេះ  ទីក្រុងសឺចាជួនខេត្តហឺបេដែលស្ថិតនៅភាគខាងជើងប្រទេសចិនបានផ្ទុះឡើងជំងឺកូវីដ១៩សាជាថ្មី  ដើម្បីចុះធ្លាក់ឥទ្ធិពលមិនល្អដោយសារបិទសហគមន៍  ទទឹមនឹងធ្វើការងារប្រឆាំងនិងគាំពារជំងឺកូវីដ១៩  សេវាកម្មដឹកបញ្ជូនទំនិញត្រូវបានដំណើរការឡើងវិញ។

លោក Li Yakunអាយុ៣១ឆ្នាំ ជាអ្នកដឹកជញ្ជូនទំនិញម្នាក់ទទួលខុសត្រូវផ្លូវវេនយួននៃក្រុមហ៊ុនZTO អ៊ិចប្រេសនៅខណ្ឌស៊ីនហួរ ទីក្រុងសឺចាជួន។ នាថ្ងៃទី១១ ខែមករា  បន្ទាប់ពីលទ្ធផលធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរពីរដងសុទ្ធតែអវិជ្ជមាន លោក  Li Yakunត្រូវមកចូលរួមការងារវិញយ៉ាងមមាញឹក ។

ដោយសារទទួលឥទ្ធពលពីជំងឺកូវីដ១៩  ក្រុមហ៊ុនរបស់លោក Li Yakunមានតែបុគ្គលិកចំនួន ៣០%ដែលអាចចូលធ្វើការបាន  ជារៀងរាល់ថ្ងៃ  លោក Li Yakunចេញពីផ្ទះនៅម៉ោង៧ព្រឹកដើម្បីរៀបចំទំនិញហើយដឹកជញ្ជូនឱ្យអតិថិជនគាត់តែងតែធ្វើការរហូតដល់ម៉ោង៨ល្ងាច។

លោក Li Yakun និងមិត្តរួមការងារ មិនគ្រាន់តែជាអ្នកដឹកជញ្ជូនទំនិញធម្មតាប៉ុណ្ណោះទេ  ក៏ជាក្រុមសំខាន់សម្រាប់ផ្គត់ផ្គង់សម្ភារៈ  ពួកគេធ្វើឱ្យទីក្រុងសឺចាជួនដំណើរការឡើងវិញ៕

អ្នកសារព័ត៌មាន៖ Mou Yu

អ្នកបកប្រែ៖ លីហ្សា