រឿងរ៉ាវស្រែកាំជណ្តើរហានីដែលជាបេ​តិក​ភ័​ណ្ឌ​ពិភពលោក

2021-04-13 18:20:58 |ប្រភព:新华社

ពីជើងភ្នំដល់កំពូលភ្នំមានកម្ពស់ជាង ២០០០ ម៉ែត្រ ស្រែកាំជណ្តើរស្រុកយាន់យ៉ាង មណ្ឌលស្វយ័តជនជាតិហានីខេត្តយូណានមានចំនួន ៣៧០០ កាំ ស្រែកាំជណ្តើរប្រៀបដូចស្ថិតក្នុងពពក ។ អ្នកស្រុកយាន់យ៉ាង​ រៀបរាប់ថា នេះជាស្រែកាំជណ្តើរលើពពក ។

ជនជាតិហានី ប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកដ៏ស្មុគស្មាញ នាំទឹកពីកំពូលព្រៃភ្នំចូលក្នុងស្រែកាំជណ្តើរ ដែល​បានក្លាយជាប្រព័ន្ធអេកូឡូស៊ីកសិកម្មវិលជុំ ។


នៅឆ្នាំ ២០១៣ ស្រែកាំជណ្តើរហានី​ ត្រូវបានចុះក្នុងបញ្ជីឈ្មោះបេ​តិក​ភ័​ណ្ឌ​ពិភពលោក ដែលធ្វើ​ឱ្យព្រៃ ភូមិ ស្រែកាំ​ជណ្តើរ និងប្រព័ន្ធទឹកត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ។





អ្នកបកប្រែ៖刘蓉