បឹងឈីងហៃ ក្រុងប៉ាសាន ខេត្តយូណាន កត់ត្រា បក្សីBlack-winged Stilt ចំនួន ៥០ ក្បាល

2021-04-15 17:52:52 |ប្រភព:新华社

ថ្មីៗនេះ អ្នកចូលចិត្តទស្សនាបក្សីបានកត់ត្រា បក្សីBlack-winged Stilt ចំនួន ៥០ ក្បាល នៅបឹងឈីងហៃ ក្រុងប៉ាសាន ខេត្តយូណាន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងការកត់ត្រានេះ​ អ្នកចូលចិត្តទស្សនាបានឃើញបក្សី​Black-winged Stilt ចំនួនច្រើនបំផុតក្នុងប៉ុន្មានឆ្នាំនេះ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា រាងកាយបក្សី Black-winged Stilt មានប្រវែង ៣៧ សង់​ទី​ម៉ែ​ត មានលក្ខណៈពិសេសគឺ ជំពុះខ្មៅ រោមស ត្រង់កមានអុជខ្មៅ​​ ស្លាបខ្មៅ ជើងក្រហម ។

ប៉ុន្មានឆ្នាំកន្លងមកនេះ តាមការអនុវត្តការស្តារអេកូឡូស៊ី គ្រប់គ្រងប្រភេទសត្វ ការពារទីជម្រក ឧទ្យានដីសើមជាតិឈីងហៃ បានក្លាយជាប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញ ដែលបានផ្តល់ទីជម្រកដល់បក្សីជាច្រើនប្រភេទ ។ សព្វថ្ងៃ ឧទ្យានដីសើមជាតិឈីងហៃមានបក្សីចំនួន ២៩០ ប្រភេទ ក្នុងចំណោមនេះ បក្សីសំខាន់ថ្នាក់ ១ មានចំនួន ៨ ប្រភេទ បក្សីសំខាន់ថ្នាក់ ២ មានចំនួន ៤១ ប្រភេទ ។

អ្នកបកប្រែ៖刘蓉