ស្រុកអឹយូនខេត្តយូណាន៖ផ្កាក្នុងទឹករបស់បឹងអឹហៃរីកស្គុះស្គាយ

2021-08-10 15:50:50 |ប្រភព:xinhua

ផ្កាក្នុងទឹកទាក់ទាញដោយសារសម្រស់របស់វា ។ ជាការពិត ផ្កាក្នុងទឹកក៏ជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ ដែលត្រូវបានអ្នកយូណានចូលចិត្ត ។ នៅឃុំយោវ ស្រុកអឹយូន មណ្ឌលស្វយ័តជនជាតិបៃតាលី មានកសិករជាច្រើនដាំផ្កាក្នុងទឹក ។ ថ្មីៗនេះ ផ្កាក្នុងទឹករបស់ឃុំយោវរីកស្គុះស្គាយ ហាក់ដូចជាផ្កាយរះពេញក្នុងទឹក ។

សព្វថ្ងៃ ឃុំយោវ ស្រុកអឹយូនកំពុងដាំផ្កាក្នុងទឹកទំហំ ១០០ ហិកតា  សមិទ្ធិផលក្នុងមួយឆ្នាំប្រមាណ ១២ លានយ័ន ផ្កាក្នុងទឹកនេះ បានជួយឃុំយោវសម្រេចការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍតំបន់ជនបទ ។




អ្នកបកប្រែ៖刘蓉