COP 15 |សំបុត្រមួយច្បាប់ជូនមនុស្សគ្រប់គ្នា

2021-08-11 14:37:40 |ប្រភព:xinhua

  នាថ្ងៃទី៨ ខែសីហា ម៉ោង២០និង៨នាទី ក្រោមការតម្រង់ទិសរបស់មនុស្ស ហ្វូងដំរីចំនួន ១៤ ក្បាលដែលដើរឆ្ពោះទៅភាគខាងជើងរបស់ខេត្តយូណាន បានឆ្លងកាត់ស្រុកយូនជាំង និងត្រឡប់ទៅតំបន់ស្វយ័តជនជាតិតៃស៊ីសាំងប៉ាណាវិញដោយសុវត្ថិភាព។ ហ្វូងដំរីចំនួន ១៤ ក្បាលនេះ ចាកចេញពីជម្រកខ្លួនរយៈពេល ៤ ខែ ធ្វើដំណើរការឆ្លងកាត់ពាក់កណ្តាលខេត្តយូណាន និងចូលក្នុងតំបន់មានមនុស្សរស់នៅច្រើនជាច្រើងដង ។ ដើម្បីធានាដំរី និងមនុស្សមានសុវត្ថិភាព រដ្ឋបាលគ្រប់ជាន់ថ្នាក់ បានចាត់វិធានការតាមដាន ការពារនិងណែនាំ ។ ក្រោយពីដំរីត្រឡប់ទៅតំបន់ស្វយ័តជនជាតិតៃស៊ីសាំងប៉ាណាវិញ មានកវីមួយរូបបានសរសេរសំបុត្រមួយច្បាប់ដោយប្រើសម្តីជាដំរី ដែលមានអត្ថន័យសំបុត្រដូចខាងក្រោម ៖

  ចូលក្នុងកូនរដូវលីឈីវ ម្តាយប្រាប់យើងថាត្រូវទៅផ្ទះវិញ ។ ដូច្នេះ យើងជ្រើសរើសថ្ងៃសំណាងល្អ គឺថ្ងៃបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិក យើងនឹងធ្វើដំណើរឆ្ពោះទៅខាងត្បូងបន្តទៀត និងឆ្លងកាត់ស្រុកយូនជាំងត្រឡប់ទៅផ្ទះវិញ ។

  នៅខែមេសាដ៏ប្រិមប្រិយនេះ យើងគិតថា”ពិភពលោកនេះធំណាស់ យើងចង់ទៅទស្សនាគ្រប់ទីកន្លែង ” សមាជិកគ្រួសារយើង បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅភាគខាងជើង។ យើងបានធ្វើដំណើររយៈពេលជាង ១០០ ថ្ងៃ និងធ្វើដំណើរចម្ងាយជាង ១០០០ គីឡូម៉ែត្រ ដែលបានធ្វើឱ្យយើងទទួលបានអារម្មណ៍ពីភាពស្រស់ស្អាត និងផ្ទៃដីដ៏ធំធេងរបស់ខេត្តយូណាន ហើយក្នុងដំណើរនេះ យើងរកឃើញមានភូមិស្អាតៗជាច្រើន ដែលពិតជាគួរឱ្យចង់ទស្សនា​។

  ឆ្លៀតក្នុងឱកាសនេះ យើងចង់និយាយទៅកាន់មនុស្សគ្រប់គ្នា។ អ្នកទាំងអស់មានទឹកចិត្តល្អណាស់ ក្នុងដំណើររបស់យើង មនុស្សបានផ្តល់ម្ហូបអាហារដល់យើង បើកផ្លូវឱ្យយើង ហើយប្រើប្រាស់បច្ចេកវិទ្យា​ខ្ពស់ដែលហោះហើរលើមេឃផ្តល់ជាទិសដៅឲ្យយើង ទើបធ្វើឱ្យយើងជៀសវាងការដើរផ្លូវវាងជាច្រើន ។

  ប៉ុន្តែ មនុស្សក៏ខូចណាស់ដែរ អ្នកទាំងអស់គ្នាយករូបរូបថត និងវីដេអូអំពីយើងគេង កូនដំរីលេងទឹក លេង​ប្រលែង​គ្នាជាដើមផ្សព្វផ្សាយលើអ៊ីនធើណែត ដែលបានធ្វើឱ្យជនជាតិចិនទាំងអស់មើលឃើញ ហើយមានជនជាតិបរទេសខ្លះក៏បានដឹងផងដែរ វាធ្វើឲ្យពួកយើងអៀនខ្លាំងណាស់ ។

  ប៉ុន្តែ ចុងក្រោយ យើងត្រូវថ្លែងអរគុណដល់មនុស្សគ្រប់គ្នា។ ក្នុងដំណើររបស់យើង យើងសប្បាយរីករាយខ្លាំងណាស់ ។ អ្វីដែលសំខាន់នោះគឺ យើងបានស្គាល់អំពីមនុស្សកាន់តែសុីជម្រៅ។ ភាពរាក់ទាក់របស់មនុស្សធ្វើឱ្យយើងមានអារម្មណ៍ថា មនុស្សនិងដំរីរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា ហើយផែនដីជាផ្ទះរបស់យើងទាំងអស់គ្នា យើងត្រូវថែរក្សាផែនដីឲ្យដូចទៅនឹងការមើលថែអ្នកម្តាយរបស់យើងដែរ ។   ហ្វូងដំរីអាស៊ីដែលបានត្រឡប់ទៅផ្ទះវិញដោយសប្បាយរីករាយ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ដោយ គោគឹឆុងឆុង

  អ្នកបកប្រែ៖刘蓉