រូបថតអវកាសយានិកនៃយានអវកាសសិនចូវ១២បានបញ្ជូនមកហើយ!

2021-09-03 17:44:48 |ប្រភព:xinhua

ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សប្រទេសចិន បានបញ្ជូនរូបថតអវកាសយានិកនៃយានអវកាសសិនចូវ១២។ ថ្ងែនេះ យើងទាំងអស់គ្នាមកមើលភាពស្រស់ស្អាតរបស់ភពផែនដីដែលណែនាំដោយអវកាសយានិកនៃយានអវកាសសិនចូវ១២ ។

  នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅឈូងសមុទ្រហ្គីណេយ៉ា ខ្យល់រដូវនិរតីដែលលាយនឹងចំហាយទឹក កំពុងបក់ទៅដល់ដីគោកទ្វីបអាហ្វ្រិក។ ក្រោយពីការហ្វឹកហាត់ អវកាសយានិក យ៉ាង ហុងបូ ត្រឡប់ទៅដល់បន្ទប់ដេកខ្លួន ហើយថតរូបភាពនេះ។ អ្នកថតរូប អវកាសយានិក យ៉ាង ហុងបូ ។

  នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អវកាសយានិក យ៉ាង ហុងបូ បានថតរូបភាពដែលបង្ហាញពន្លឺនៃគ្រួសាររាប់ពាន់រាប់ម៉ឺននៅលើភាគខាងជើងនៃដីគោកទ្វីបអាហ្វ្រិកនិងពន្លឺផ្កាយនៅក្នុងអវកាស រួមគ្នាសម្តែងបទចម្រៀងជីវភាពដ៏សុខដុម។ អ្នកថតរូប អវកាសយានិក យ៉ាង ហុងបូ ។

  នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១   នាព្រឹកម៉ោង៦ និង៣២នាទីម៉ោងនៅក្រុងប៉េកាំង ឃ្លុបស្នូលបានឆ្លងកាត់មេឃនៃតំបន់ខ្ពង់រាបអេត្យូពី។ ក្រោមមេឃមានផ្កាយ បរិយាកាសដែលប្រកបដោយពន្លឺព្រះអាទិត្យមាសកំពុងជះផែនដីពណ៌ខៀវដ៏ស្រស់ស្អាត។ អ្នកថតរូប អវកាសយានិក យ៉ាង ហុងបូ ។

  នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ នារាត្រី ម៉ោង៩ និង២៩នាទី នៅពេលឃ្លុបស្នូលឆ្លងកាត់មេឃនៃក្រុងប៉េកាំង អវកាសយានិក នី ហៃស៊ឹង បានថតរូបភាពដែលបានបង្ហាញទេសភាពនាពេលរាត្រីនៃក្រុងប៉េកាំង។ ផ្កាយដែលមានពន្លឺមាសគឺជា អាកាសយានដ្ឋានអន្តរជាតិ តាស៊ីង ក្រុងប៉េកាំង។ អ្នកថតរូប អវកាសយានិក នី ហៃស៊ឹង ។

  នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នាពេលយប់ ម៉ោង៩ និង៤១នាទី នៅលើមហាសមុទ្រប៉ាស៊ីហ្វិក បន្ទះសូឡានៃឃ្លុបស្នូលដូចទ្រនិចដែលបាននាំយានអវកាសប្រទេសចិនទៅដល់លំហដ៏ធំឌេង ហើយបង្ហាញពីអនាគតដ៏ត្រចះត្រចង់។ អ្នកថតរូប អវកាសយានិក នី ហៃស៊ឹង។

  អ្នកបកប្រែ៖李润菁