“សត្វកណ្តុរ”ចេះហោះហើរ

2021-09-07 11:33:12 |ប្រភព:xinhua

  នៅក្នុងឧទ្យានព្រៃឈើភ្នំតាប៉ាសានរបស់ក្រុងប៉ាវសាន ខេត្តយូណាន ប្រទេសចិន មានកណ្តុរមួយហ្វូងដែលគួរឱ្យគេស្រឡាញ់ ពេលយប់ គេនឹងឃើញពួកវាហោះហើរក្នុងព្រៃភ្នំ។

  តាមពិត “កណ្តុរ”ចេះហោះហើរនេះគឺជាកំប្រុកហោះ ឬហៅម៉្យាងទៀតថា “កណ្តុរហោះ” និង”ខ្លាហោះ”​។ ចំណីរបស់កំប្រុកហោះជាគ្រាប់ធញ្ញជាតិ ផ្លែឈើ ពន្លករុក្ខជាតិ សត្វល្អិត និងបក្សីតូចជាដើម ។ កំប្រុកហោះមានភាពរហ័សរហួន វាពូកែឡើងចុះ និងរំអិលខ្លួន ។ ពីរបីឆ្នាំកន្លងមកនេះ ក្រោមការការពារជីវៈចម្រុះ ចំនួនកំប្រុកហោះកំពុងកើនឡើងជាបន្តបន្ទាប់ ។


  អ្នកបកប្រែ៖刘蓉