“រូបភាពប្រមូលផល”នៃខេត្តយូណាន

2021-09-26 18:31:10 |ប្រភព:xinhua

  រដូវស្លឹកឈើជ្រុះជារដូវការប្រមូលផល ថ្មីៗនេះ ខេត្តយូណានមានទិដ្ឋភាពដែលសម្បូរទៅដោយផ្លែឈើ និងស្រូវ។

ក្នុងអំឡុងពេលពីរបីឆ្នាំនេះ ខេត្តយូណានស្វែងរកផ្លូវថ្មីដើម្បីឱ្យកសិករបង្កើនចំណូល ហើយការអភិវឌ្ឍកសិកម្មតាមស្ថានភាពជាក់ស្តែងនៃតំបន់នានា មិនគ្រាន់តែធ្វើឱ្យកសិករបង្កើនចំណូលប៉ុណ្ណោះទេ ថែមទាំងក្លាយជាទេសភាពស្រស់ស្អាតទៀតផង ។

នាថ្ងៃទី ១៧ ខែកញ្ញា សង្កាត់ឈាងកុងបានរៀបចំសន្និសីទសារព័ត៌មានស្តីពី”ទិវាបេះផ្លែសារី ប៉ាជូវ៉ានស៊ីលើកទី ៩” ។

ផ្ទៃដីដាំផ្លែទទឹមរបស់ភូមិស៊ីយានសៅ សង្កាត់ជាំងឆុង ក្រុងយូស៊ី មានទំហំ ១៣ ហិកតាបានទុំ ក្រោយពីការដឹកជញ្ជូនទៅទីផ្សារ ផ្លែទទឹមនេះទទួលបានការចូលចិត្តពីអតិថិជន ហើយបានក្លាយជាផ្លែឈើដែលអាចបង្កើនប្រាក់ចំណូលជូនកសិករ។

កសិករកំពុងប្រមូលពោតនៅភូមិជីនជីស្រុកឡុភីងក្រុងឈូជីន ។

ទិដ្ឋភាពការប្រមូលផលក្នុងស្រុកយានជាំងតំបន់ស្វយ័តជនជាតិតៃ និងជីងភូ តឺហុង ។

ម្ទេសទំហំរាប់ពាន់ហិកតារបស់ឃុំតុងសានសង្កាត់ឈីលានក្រុងឈូជិនទុំ កសិករកំពុងមមាញឹកបេះម្ទេស ។

នាថ្ងៃទី ១៩ ខែកញ្ញា ស្រុកណានហ្វាតំបន់ស្វយ័តជនជាតិយី ឈូសាំងបានរៀបចំទិវាប្រមូលផលកសិករចិន និងទិវានេសាទត្រីឡុងឈាងលើកទី ១ ។

ផ្លែ​ទទឹមរបស់ឃុំណាគូស្រុកហ្វឹជីក្រុងឈូជីនចូលក្នុងរដូវការបេះប្រមូលផល ។

កសិកររបស់ភូមិយានស៊ីងក្រុងតឹងឆុងខេត្តយូណានកំពុងបេះផ្លែជីងហ្គោ ។

ទិដ្ឋភាពការទិញយកគ្រាប់ធញ្ញជាតិអូស្ត្រាលីក្នុងភូមិតាឈាងហឹរសង្កាត់ស៊ីមៅក្រុងភូអឹ ។

ទំពាំងបាយជូប្រភេទ”វ៉ាណាសា”តូចគ្មានគ្រាប់ដែលជាពូជរបស់ក្រុងអាននីង ។

សង្កាត់ស៊ីមៅក្រុងភូអឹមានទិដ្ឋភាពមមាញឹក្នុងការប្រមូលផលស្រូវ ។

កសិករកំពុងបើកម៉ាស៊ីនប្រមូលផលក្នុងវាលស្រែរបស់ឃុំវីជីងតំបន់ស្វយ័តស្រុកជនជាតិយីជីងតុងក្រុងភូអឹរ ។

កសិកររបស់ភូមិសុងសៅឃុំយ៉ាហ្វាងសង្កាត់ជាំងយីក្រុងឈូជីនកំពុងមមាញឹកបេះផ្កាchrysanthemum ។

ស្រូវរបស់ភូមិស៊ីលូសាស្រុកយានយ៉ាងតំបន់ស្វយ័តជនជាតិយី អានី ហុងហឹរ​ ។

អ្នកបកប្រែ៖刘蓉