COP15 នឹងរៀបចំនៅទីក្រុងគុនមីញ សូមអញ្ជើញភ្ញៀវគ្រប់ប្រទេសគយគន់ទេសភាពដ៏ស្រស់ស្អាតនៃបឹងទានឈើ

2021-09-29 16:20:43 |ប្រភព:xinhua

  COP15 ដំណាក់កាលទីមួយនឹងរៀបចំនៅទីក្រុងគុនមីញ កោះដីសើមប៉ាហ្វឹងនឹងបញ្ចប់ការសាងសង់ ដែលនេះជាគម្រោងមួយក្នុង COP15 ។ ក្នុងអំឡុងពេល COP15 ភ្ញៀវកិត្តិយសមកពីប្រទេសនានា នឹងជួបជុំនៅទីក្រុងគុនមីញដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់បឹងទានឈី ។

  លោក យឹ ហ្វាឈាំង អ្នករចនានៃវិទ្យាស្ថានស្រាវជ្រាវសំណង់ទីក្រុងចិនបានណែនាំថា កោះដីសើមប៉ាហ្វឹងមានផ្ទៃដីសរុប ១០៩ ហិកតា ក្នុងចំណោមនេះ តំបន់ស្នូលនៃជីវៈចម្រុះមានផ្ទៃដី ១៩ ហិកតា​ ។ ដោយយោងតាមគោលការណ៍រក្សាតំបន់ដីសើម អ្នកជំនាញបានដាំរុក្ខជាតិចំនួន ១២ ក្រុម ស្មើនឹង ១០១ ប្រភេទ។

  ក្រៅពីការដាំរុក្ខជាតិពិសេសនៃខេត្តណាន ការចិញ្ចឹមត្រី និងសត្វស្រុកនៃខេត្តយូណាន ក៏ជាសារៈសំខាន់ៗក្នុងការកសាងកោះដីសើមប៉ាហ្វឹងផងដែរ ។

  នៅតំបន់ទស្សនាបក្សីនៃកោះដីសើមប៉ាហ្វឹង គេអាចឃើញបក្សីegret បក្សីlily ​បក្សីtakahe កំពុងលេងសប្បាយនៅមាត់បឹង ដីសើមក្លាយជាឋានសួគ៌របស់បក្សី ។ កោះដីសើមប៉ាហ្វឹងគឺជាគំរូរបស់ទីក្រុងគុនមីញក្នុងការការពារ និងអភិបាលរប្រព័ន្ធអេកូឡូស៊ីរបស់បឹងទានឈី ។ តាំងពីឆ្នាំ ២០០៨ មក រដ្ឋបាលក្រុងគុនមីញបានបង្កើតដីសើមដែលមានទំហំ ៣៦០០ ហិកតា ដែលបានបង្កើតកន្លែងរស់នៅដ៏ល្អប្រសើរដល់បក្សី ។ ពីរបីឆ្នាំកន្លងមកនេះ បក្សីជុំវិញបឹងទានឈីកាន់តែច្រើនឡើង មានបក្សីត្រូវបានកត់ត្រាចំនួន ១៣៩ ប្រភេទ ។

 

កោះដីសើមប៉ាហ្វឹងរបស់ក្រុងគុនមីញដែលមើលពីអាកាស ។

កោះដីសើមប៉ាហ្វឹងរបស់ក្រុងគុនមីញដែលមើលពីអាកាស ។

បក្សីទឹកកំពុងលេងប្រលែងគ្នានៅកោះដីសើមប៉ាហ្វឹង ។

បក្សីទឹកកំពុងរកចំណីនៅកោះដីសើមប៉ាហ្វឹង ។ 

  អ្នកបកប្រែ៖刘蓉