ឧទ្យានថ្នាក់ជាតិដំណាក់កាលទី ១ បានបង្កើតឡើងជាផ្លូវការ

2021-10-14 18:05:33 |ប្រភព:xinhua

  ក្រោយពីទទួលព័ត៌មានពីមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាជីវចម្រុះ》របស់អង្គការសហប្រជាជាតិលើកទី ១៥ បានឱ្យថា ប្រទេសចិនបានបង្កើតតំបន់Three-River-Source ខ្លាឃ្មុំផេនដា ខ្លារខិនឦសាន ព្រៃត្រូពិចហៃណាន និងភ្នំអ៊ូយីសានជាដើម ​ក្នុង​បញ្ជីឈ្មោះ​ឧទ្យានជាតិ​ដំណាក់កាល​ទី ១ ដែលមានទំហំដីអភិរក្សដល់ទៅ ២៣ ម៉ឺនគីឡូម៉ែត្រការ៉េ ដោយបានគ្របដណ្តប់​ប្រភេទសត្វ​ និង​រុក្ខជាតិ​ព្រៃ​ដែលត្រូវអភិរក្ស​ជាសំខាន់​ជិត ៣០ ភាគរយនៃ​ប្រទេសដីគោក ។

  ឧទ្យានថ្នាក់ជាតិ Three-River-Source ស្ថិតនៅតំបន់ខ្ពង់រាបឈីងហៃ-ស៊ីចាំង ដែលមានទំហំដីអភិរក្សដល់ទៅ ១៩.០៧ ម៉ឺនគីឡូម៉ែត្រការ៉េ សម្រេចការអភិរក្សទូទៅប្រភពរបស់ទន្លេយ៉ាងសេ ទន្លេលឿង និងទន្លេឡានឆាង ។ ក្នុងឧទ្យានថ្នាក់ជាតិ Three-River-Source មានភ្នំព្រិលផ្ទាំងទឹកកក ដីសើមលើសម្ពស់ខ្ពស់ វាលខ្សាច់ វាលស្មៅអាល់ផែន ។

  ឧទ្យានថ្នាក់ជាតិខ្លាឃ្មុំផេនដាស្ថិតនៅតំបន់ឆ្លងកាត់ខេត្តស៊ីឈាំង ខេត្តសាំងស៊ី និងខេត្តកាំស៊ូ  ដែលមានទំហំដីអភិរក្សដល់ទៅ ២.២ ម៉ឺនគីឡូម៉ែត្រការ៉េ ជាទីជម្រកសំខាន់ៗសម្រាប់ខ្លាឃ្មុំផេនដាព្រៃ ដែលបានអភិរក្ស៧០% នៃខ្លាឃ្មុំផេនដាព្រៃរបស់ប្រទេសចិន ។ ក្នុង ឧទ្យានថ្នាក់ជាតិខ្លាឃ្មុំផេនដាមានជីវៈចម្រុះសម្បូរបែបណាស់ និងមានទេសភាព វប្បធម៌ធម្មជាតិពិសេស ជាតំបន់គំរូសម្រាប់អភិរក្សជីវៈចម្រុះ ។

  ឧទ្យានថ្នាក់ជាតិខ្លារខិនឦសានស្ថិតនៅតំបន់ឆ្លងកាត់ខេត្តជីលីន ខេត្តហៃឡុងជាំង ហើយជិតនៅប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ដែលមានទំហំដីអភិរក្សដល់ទៅ ១.៤១ ម៉ឺនគីឡូម៉ែត្រការ៉េ មានសត្វខ្លាព្រៃឦសាន និងសត្វខ្លារខិនឦសានធំជាងគេ ។ ក្នុងឧទ្យានថ្នាក់ជាតិខ្លារខិនឦសានមានរុក្ខជាតិច្រើនប្រភេទ និងក្លាយជាគំរូក្នុង​កិច្ចសហ​ប្រតិបត្តិការ​អភិរក្សព្រំដែន ។

 

  ឧទ្យានថ្នាក់ជាតិព្រៃត្រូពិចហៃណាន ស្ថិតនៅតំបន់កណ្តាលរបស់ខេត្តហៃណាន ដែលមានទំហំដីអភិរក្សដល់ទៅ ៤២៦៩ គីឡូម៉ែត្រការ៉េ ឧទ្យាននេះជាទីកន្លែងតែមួយមានសត្វទោចហៃណាន ដែលជាសត្វដែលជិតផុតពូជ​បំផុត​នៅ​លើ​ពិភពលោក ហើយជាឃ្លាំងស្តុករបស់ជីវៈចម្រុះរបស់តំបន់ត្រូពិច និងធនធានហ្សែន ។

  ឧទ្យានថ្នាក់ជាតិស្ថិតភ្នំអ៊ូយីនៅតំបន់ឆ្លងកាត់ខេត្តហ្វូជៀន និងជាំងស៊ី ដែលមានទំហំដីអភិរក្សដល់ទៅ ១២៨០ គីឡូម៉ែត្រការ៉េ ជាឃ្លាំងស្តុករបស់រុក្ខជាតិតំបន់ភាគអាគ្នេយ៍របស់ប្រទេសចិន ។ ភ្នំអ៊ូយីមានធនធានមនុស្សអេកូឡូស៊ី​ល្អប្រសើរ និងមានបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ។

  អ្នកបកប្រែ៖刘蓉