លោកបានចំណាយពេល ២០ ឆ្នាំកត់ត្រាភ្នំកោលីកុងតាមរយៈរូបភាពនិងវីដេអូ

2021-10-26 17:43:18 |ប្រភព:xinhua

  លោក ពី ចឹង ប្រធាននាយកដ្ឋានសាខាថឹងឆុងនៃតំបន់អភិរក្សធម្មជាតិថ្នាក់ជាតិភ្នំកោលីកុង ខេត្តយូណានបានប្រើប្រាស់អក្សរចំនួន២០តួបូកសរុបការងារខ្លួនក្នុងរយៈពេល២០ឆ្នាំ គឺ“ខ្ញុំគ្មានសុបិនធំ តែស្រឡាញ់ធម្មជាតិ។ ខ្ញុំមិនចាប់អារម្មណ៍ចំពោះភាពជោគជ័យ ចាប់អារម្មណ៍តែទៅលើបក្សីនិងផ្កា។”២០ឆ្នាំកន្លងមក លោក ពី ចឹងបានថតរូបភាពនិងវីដេអូជាច្រើន ដើម្បីកត់ត្រាសត្វនិងរុក្ខជាតិនៅក្នុងតំបន់អភិរក្សធម្មជាតិ។ នេះបានបង្ហាញសមិទ្ធិផលជាផ្លែផ្កានៃការការពារជីវៈចម្រុះនៅក្នុងភ្នំកោលីកុង ក៏បានផ្តល់ឯកសាររូបថតនិងវីដេអូដ៏ពិតប្រាកដសម្រាប់ការបង្ហាញអាថ៌កំបាំងសត្វនិងរុក្ខជាតិនៅភ្នំកោលីកុង។

  ភ្នំកោលីកុង ដែលទទួលបានកិត្តិនាមជាឃ្លាំងហ្សែននៃសត្វនិងរុក្ខជាតិនៅលើពិភពលោក ជាបង្អួចសំខាន់សម្រាប់សង្កេតការកាពារជីវៈចម្រុះនៅប្រទេសចិន ក៏ជាតំបន់ដែលមនុស្សរកឃើញសត្វនិងរុក្ខជាតិច្រើនជាងគេនៅក្នុងប្រទេសចិនក្នុងរយៈពេល៣០ឆ្នាំ។

  នៅឆ្នាំ២០០១ លោក ពី ចឹងបានចាប់ផ្តើមធ្វើការងារខាងការអភិរក្សភ្នំកោលីកុង។ ២០ឆ្នាំកន្លងមក លោកបានបន្តនិស្ស័យជាមួយភ្នំ និងអភិរក្សភ្នំនេះ។ ជារៀងរាល់ៃថ្ងនៅភ្នំនេះ លោក ពី ចឹងអាចចាប់អារម្មណ៍ចំពោះការប្រែប្រួលនៃអេកូ-បរិស្ថាននៃភ្នំ។ លោកមានគោលបំណង់ចង់ឱ្យមនុស្សខាងក្រៅ ក៏អាចមើលឃើញដល់សមិទ្ធិិផលជាផ្លែផ្កាក្នុងការការពារបរិស្ថាននៃភ្នំកោលីកុង។ ដូច្នេះ លោក ពីង ចឹងបានសម្រេចចិត្តសរសេរអត្ថបទ ថតរូបភាព និងវីដេអូនៃភ្នំកោលីកុង ដើម្បីឱ្យមនុស្សខាងក្រៅអាចស្វែងយល់ ស្រឡាញ់និងដឹងគុណ ធម្មជាតិ និងធ្វើឱ្យមនុស្សកាន់ច្រើនធ្វើការពិចារណាចំពោះការការពារជីវៈចម្រុះ។

  ភ្នំកោលីកុងសម្បូរទៅដោយធនធានសត្វនិងរុក្ខជាតិ ប៉ុន្តែមិនមែនសត្វនិងរុក្ខជាតិនីមួយៗអាចមានរូបភាពដែលអាចរក្សាទុកបាន។ នៅក្នុងវិស័យការការពារនិងកត់ត្រាសត្វបក្សី លោក ពី ចឹងបាននិពន្ធសៀវភៅទិនានុលេខន៍សង្កេតសត្វបក្សីដែលបានសរសេររៀបរាប់ជាង២០មឺុនអក្សរ។ ក្រោយសង្កេតសត្វបក្សីរាល់ដង លោកនឹងសរសេររៀបរាប់ពេលវេលា កន្លែង រូបរាងនៃបក្សី បរិយកាស និងរឿងពាក់ព័ន្ធផ្សេងៗក្នុងសៀវភៅទិនានុលេខន៍ខ្លួន។

  ឥឡូវនេះ លោក ពី ចឹងបានថតរូបភាពជាង ១ មឺុនសន្លឹក និងកត់ត្រាសត្វបក្សីចំនួនជាង ៣០០ ប្រភេទ មេអំបៅចំនួន១០០ប្រភេទ ហើយបានថតសត្វព្រៃចំនួន៤០ប្រភេទតាមរយៈកាមេរ៉ាអ៊ីនហ្វ្រារ៉េដ។ លោក ពីង ចឹងបានផ្តល់ឯកសាររូបថតនិងវីដេអូដ៏សម្បូរបែបសំរាប់ធនធានធម្មជាតិដ៏សម្បូរបែបនៃភ្នំកោលីកុងនិងសមិទ្ធិផលនៃការការពារជីវៈចម្រុះ។

  លោក ពី ចឹងដែលមានអាយុ៥២ឆ្នាំនឹងចូលនិវត្តន៍រយៈពេល៨ឆ្នាំក្រោយ។ លោកបាននិយាយថា លោកនឹងប្រកាន់ខ្ជាប់ការងារនេះជានិច្ច ដោយសារអាជីពនេះបានក្លាយទៅជាការអភិរក្សនៅក្នុងចិត្តរបស់លោក ពី ចឹង។

  អ្នកបកប្រែ៖李润菁