ទីក្រុងគុនមីញនឹងធ្វើតេស្តរកជំងឺកូវីដ១៩លើសត្វរំពេចំពុះក្រហមចំនួន ២០០ ក្បាល

2021-10-29 18:10:25 |ប្រភព:xinhua

  ដើម្បីអភិរក្សសត្វរំពេចំពុះក្រហមក្នុងរយៈពេលសត្វរំពេចំពុះក្រហមឆ្លងកាត់រដូវរងានៅទីក្រុងគុនមីញ នាថ្ងៃទី​២១ ខែតុលា នាយកដ្ឋានព្រៃឈើ និងវាលស្មៅ បានរៀបចំកិច្ចប្រជុំការអភិរក្សសត្វរំពេចំពុះក្រហម ។ អ្នកយក ព័ត៌មានបានទទួលព័ត៌មានថា គិតមកដល់នាថ្ងៃទី ២១ ខែ តុលា មានសត្វរំពេចំពុះក្រហមចំនួនជាង ២០០០ ក្បាលបានហោះហើរមកបឹងទានឈឺ ។ ក្នុងរដូវរងា និងនិទាឃរដូវ ទីក្រុងគុនមីញនឹងផ្តល់ចំណីឱ្យសត្វរំពេចំពុះក្រហមនៅទំនប់ហៃកឺង សួនហៃកឺ ភូមិមានជូ ស្ពានហានស៊ី សួនតាកួន សួនឈឹហ្វូជាដើម ។

  ឆ្នាំមុន មានសត្វរំពេចំពុះក្រហមចំនួន ៤១០០០ ក្បាលមកដល់ទីក្រុងគុនមីញ

  តាំងពីឆ្នាំ ១៩៨៥​ សត្វរំពេចំពុះក្រហមហោះហើរដល់ទីក្រុងគុនមីញជាលើកទី ១ ក្នុងរយៈពេល ៣៧​ កន្លងមក នេះ សត្វរំពេចំពុះក្រហមហោះហើរដល់ទីក្រុងគុនមីញ ដែលបានបង្កើតជាទេសភាពសុខដុមរមនារវាងមនុស្ស និងសត្វរំពេចំពុះក្រហម ដែលជានាមប័ណ្ណរបស់ទីក្រុងគុនមីញ ។

  ដើម្បីស្វែងយល់វត្តជីវិតសត្វរំពេចំពុះក្រហម ខ្សែហោះហើរដែលសត្វរំពេចំពុះក្រហម និងលក្ខណៈហ្វូងសត្វរំពេចំពុះក្រហម តាំងពីខែតុលា ឆ្នាំ ២០២០ ដល់ដើមខែមីនា ឆ្នាំ ២០២១ មជ្ឈមណ្ឌលអភិរក្ស និងសង្គ្រោះសត្វ និងរុក្ខជាតិជិតផុតពូជទីក្រុងគុនមីញបានសម្គាល់ថាសត្វរំពេចំពុះក្រហមចំនួន ២០០​ ក្បាល ឆ្នាំមុន មានសត្វរំពេចំពុះក្រហមចំនួន ៤១០០០ បានហោះហើរទីក្រុងគុមមីញដើម្បីឆ្លងកាត់រដូវរងា ។

  ពង្រឹងការគ្រប់គ្រង

  មជ្ឈមណ្ឌលអភិរក្ស និងសង្គ្រោះសត្វ និងរុក្ខជាតិជិតផុតពូជទីក្រុងគុនមីញនឹងធ្វើតេស្តរកជំងឺកូវីដ១៩លើសត្វរំពេចំពុះក្រហមចំនួន ២០០ ក្បាល ។

  ស្ថាប័នពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយដើម្បីការពារសត្វរំពេចំពុះក្រហម ។ ការបញ្ឈប់ឥរិយាបថគ្រោះថ្នាក់ បំភិតបំភ័យ ចាប់យកសត្វរំពេចំពុះក្រហម ហើយការបង្រ្កាបនិងការដាក់ទណ្ឌកម្មគ្រោះថ្នាក់ និងការបរបាញ់ សត្វរំពេចំពុះក្រហម ។

  អ្នកបកប្រែ៖刘蓉