សត្វក្រៀលកខ្មៅធ្វើដំណើរដល់ភ្នំតាបៅទីក្រុងចូវថុងខេត្តយូណាន ដើម្បីឆ្លងកាត់រដូវរងា

2021-11-18 11:06:53 |ប្រភព:xinhua

  ពីរបីថ្ងៃមកនេះ ដោយសារអាកាសធាតុនៅទីក្រុងចូវថុងប្រែល្អ សត្វក្រៀលកខ្មៅធ្វើដំណើរដល់ភ្នំតាបៅទីក្រុងចូវថុងខេត្តយូណាន ដើម្បីឆ្លងកាត់រដូវរងា ។ តាមស្ថិតិមកពីបុគ្គលិកការងារតំបន់អភិរក្សតាបៅបានឱ្យដឹងថា គិតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ មានសត្វក្រៀលកខ្មៅចំនួន ១៤២៥ ក្បាលបានធ្វើដំណើរដល់ភ្នំតាបៅ ។


  តាមស្ថិតិពាក់ព័ន្ធ ក្នុងរយៈពេលពីរបីឆ្នាំនេះ សត្វក្រៀលកខ្មៅដែលធ្វើដំណើរដល់ភ្នំតាបៅកាន់តែច្រើនឡើងៗដោយសារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អភិរក្សតាបៅល្អប្រសើរ ។ សង្កាត់ចូវយ៉ាងក្រុងចូវថុងប្រើប្រាស់វិធីសាស្រ្តបង្កើតមូលដ្ឋានចំណីដល់សត្វក្រៀលកខ្មៅ ការស្ដារឡើងវិញនូវតំបន់ដីសើមជាដើម ។ ទន្ទឹមនេះដែរ រដ្ឋបាលក្រុងបានធ្វើការផ្លាស់ប្តូរផ្ទះដល់អ្នកភូមិក្រីក្រ ដើម្បីឱ្យសត្វក្រៀលកខ្មៅមានកន្លែងរស់នៅកាន់តែធំ ។


  អ្នកបកប្រែ៖刘蓉