ជនជាតិចិនចូលចិត្តកោតសរសើរអ្នកដែលខំធ្វើការងារ ជួយអ្នកដទៃដោយមិនអាត្មានិយមថា មាន “ស្មារតីសត្វគោ” ។ ឆ្លៀតឱកាសអបអរទទួលឆ្នាំថ្មីចិន មេដឹកនាំកំពូលប្រទេសចិនបានលើកទឹកចិត្តដល់មន្ត្រីរដ្ឋាភិបាលថា ត្រូវ “ផ្សព្វផ្សាយស្មារតីតស៊ូ ដែលបម្រើប្រជាជនដូចសត្វគោបម្រើការងារស្រែចម្ការ , ត្រួសត្រាយការអភិវឌ្ឍដូចសត្វគោភ្ជួររាល់ដីស្រែ , តស៊ូដូចសត្វគោ ” រក្សាជានិច្ចនូវការគិតគូរដោយមធ្យ័ត បំបាត់ភាពក្រអឺតក្រទមនិងការមិនចេះអត់ធ្មត់ , រក្សាជានិច្ចនូវ ភាពស្វិតស្វាញដោយមិនភ័យខ្លាចនឹងបញ្ហានិងក្តីលំបាក ហ៊ានឆ្ពោះទៅមុខ។ ទាំងនេះត្រូវបានប្រជាជនចិនហៅថា “ស្មារតីគោបីក្បាល” ។
សត្វគោទាំង៣ នៅជុំគ្នា ក្លាយជាមួយអក្សរ 犇 មានន័យថា “រត់ឆ្ពោះទៅកាន់គោលដៅណាមួយ” ។