រាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន ​និងកម្មវិធីផ្លាស់ប្តូរវប្បធម៌​ ៦ ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ក្រោមប្រធានបទ​​“ទឹកទន្លេតែមួយ XIANG យូណានដ៏ចម្រុះពណ៌” បានត្រូវរៀបចំឡើង

2021-03-01 18:36:09 |ប្រភព:

នៅថ្ងៃ ២៦ ខែកុម្ភៈ ​ឆ្នាំ ​២០២១ រាត្រីសមោសរ​អបអរ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិនឆ្លងដែន ​និងសកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌ ៦ ប្រទេស​ក្នុង​តំបន់ឡានឆាង-មេគង្គ ដែលធ្វើឡើងក្រោមប្រធានបទ​​“ទឹកទន្លេតែមួយ XIANG យូណានដ៏ចម្រុះពណ៌” ​រៀបចំដោយការិយល័យ​ព័ត៌មាននៃសាលាខេត្តយូណានត្រូវបានប្រារព្ធធ្វើឡើង ​។

រាត្រីសមោសរនេះផ្អែកលើទន្លេឡានឆាង-មេគង្គ ក្រោមក្រសែភ្នែករបស់ពិធីករបីនាក់ ​ដែលពួកគេកើតនៅក្រោយឆ្នាំ១៩៩៥ ដើរ​ចូល​ក្នុង​ភូមិ​នៅ​ខេត្ត​យូណាន បង្ហាញពីវប្បធម៌បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន ទេសភាពស្អាត ទំនៀមទម្លាប់ពិសេសរបស់ខេត្តយូណាន ធ្វើឱ្យ​ទស្សនិកជន ជាពិសេសយុវជនកាន់តែច្រើនស្វែងយល់ពីវប្បធម៌ប្រពៃណីចិន និងចំណាប់អារម្មណ៍ពីមិត្តភាពនូវ​”ទឹកនិងភ្នំ​តភ្ជាប់​គ្នា​ ចាប់ដៃឆ្ពោះទៅខាងមុន”របស់ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គទាំង ៦  ប្រទេស។

បកប្រែដោយ លូវ រ៉ុង