កុមារីយូណាអាយុ ៨ ឆ្នាំ រាំរបាំបាឡេក្នុងតូបលក់សាច់ជ្រូក

2021-03-12 17:11:19 |ប្រភព:

ផ្ទះកុមារី អ៊ូ កាំងយូន នៅភូមិណាទូ ស្រុកយានសាន មណ្ឌលស្វយ័តជនជាតិជួងនិងមាវ ខេត្តយូណាន គេមាន​ទេពកោសល្យ ​និងចិត្តស្រឡាញ់របាំបាឡេ ។ គេបានរៀនកាយវិការរបាំពិបាកៗតាមវីដេអូ ​ហើយនាងធ្វើបានល្អណាស់ ។

ទោះអាយុតូចក្តី នាងតែងជួយឪពុកម្តាយលក់សាច់ជ្រូក ​និងរៀនរបាំដោយខ្លួនឯងក្នុងតូបលក់សាច់ជ្រូក ។ ម្តាយកុមារី អ៊ូ កាំងយូន និយាយថា បើកូនស្រីចង់ទៅទីក្រុងដើម្បីរកគ្រូបង្រៀនរបាំ គ្រួសារគាត់គ្មាន​លុយ​បង់​ថ្លៃសិក្សា​ ដូច្នេះ តាម​ធម្មតា កូនស្រីពួកគាត់រៀនរាំរបាំបាឡេតាមវីដេអូដោយខ្លួនឯង ​។

នៅក្នុងវីដេអូ កុមារី អ៊ូ កាំងយូន រាំបាឡេក្នុងតូបលក់សាច់ជ្រូក ភ្នែកនាងធំមានស្មារតីល្អ ​និងមានកម្លាំង ​កាយវិការ​រាំ​បាឡេ​​របស់​គេក៏ស្រស់ស្អាតដែលអាចសមរម្យបរិយាកាសអ៊ូអរក្នុងផ្សារនោះ ។

ទេពកោសល្យរាំរបាំរបស់កុមារី អ៊ូ កាំងយូន បានទាក់ទាញគ្រូវិទ្យាស្ថានរបាំប៉េកាំងពីរនាក់ ។ ពួកគាត់ជាអ្នក​បង្កើត​”គម្រោង​ខេត្តយូណានចម្រុះពណ៌” បានយកចិត្តទុកដាក់អំពីការអប់រំរបាំពីកុមារីក្នុងភូមិខេត្តយូណាន ពួកគាត់បាន​បោះបង់​ការរស់នៅនៅក្រុងប៉េកាំង ហើយមកដល់ខេត្តយូណានដើម្បីបង្រៀនកុមារី អ៊ូ កាំងយូន។

ពេលនិយាយពីកូនសិស្សអ៊ូ កាំងយូន លោកគ្រូ គួនយូកោតសរសើរថា “គាត់បានអស្ចារ្យ ! សូមមើលកែងដៃ ​និងស្មា ខ្ញុំមិនច្បាស់ទេហេតុអ្វីគាត់ស្វែងយល់ពីកាយវិការនេះ ។ ខ្ញុំមិនធ្លាប់ឃើញកូនមានទេពកោសល្យដូចគាត់ទេ ។”

តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រូពីរនាក់បានបង្រៀនរបាំដល់កុមារី អ៊ូ កាំងយូន ហើយនាំកុមារីភូមិ​ណាទូ​ដែលក៏ស្រឡាញ់ការរាំរបាំនេះឆ្ពោះទៅឆាករបាំ ហើយបានចាប់ដំណើរបាំដ៏ពិសេសរបស់ពួកគាត់ ។

ពេលមានគេសួរកុមារី អ៊ូ កាំងយូន”ពេលធំឡើងអ្នកចង់ធ្វើអ្វី ” កុមារីបានឆ្លើយដោយយ៉ាងរឹងមាំថា “ចង់រាំ!”

អ្នកបកប្រែ៖刘蓉