ថ្មីៗនេះ នៅក្នុងរថភ្លើងមួយគ្រឿងនៅក្រុងផឹនជីហ្វូ ខេត្តស៊ីឈាង មានហ្វូងពពែ និងជ្រូកដើរក្នុងរថភ្លើង មានអ្នកលេងអុីនធើណេតជាច្រើនបានរៀបរាប់ថា “ខ្ញុំឃើញទិដ្ឋភាពបែបនេះជាលើកទីមួយក្នុងជីវិត។” “គួរឱ្យស្រឡាញ់ណាស់ ។” ទេសភាពនេះឱ្យលោក វ៉ាង ភ្ញាក់ផ្អើល គាត់បញ្ជាក់ថា “នៅក្នុងរថភ្លើងមានជ្រូកចំនួន ២០ ក្បាល ពពែចំនួន ៤២ ក្បាល និងគោចំនួន ៤ ក្បាល ។” ប៉ុន្តែ ចំពោះទិដ្ឋភាពនេះ ភ្ញៀវដទៃមិនភ្ញាក់ផ្អើលទេ ពីព្រោះ ក្នុងរថភ្លើងនេះតែមានភ្ញៀវមកពីតំបន់ក្រៅចំនួន ៤ នាក់ ក្រៅពីនេះ ភ្ញៀវទាំងអស់សុទ្ធតែជាអ្នកក្រុងផឹនជីហ្វូ ។
ជាការពិត រថភ្លើងនេះជា”រថភ្លើងយឺត”ដែលធ្វើដំណើរពីមណ្ឌលជនជាតិយីលាំងសាន ខេត្តស៊ីឈាង ទៅក្រុងក្រុងផឹនជីហ្វូ ក្នុងល្បឿនជាមធ្យម ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ”រថភ្លើងយឺត” ជាអនុស្សាវរីយ៍របស់មនុស្សច្រើនជំនាន់នៅតំបន់តាលាំងសាន វាជា”ឡានក្រុង”របស់ប្រជាជនទូទៅ ក៏ជា”ឡានសាលា”របស់កុមារផងដែរ ។ បៀបធៀបនឹងរថយន្ត ជិះ”រថភ្លើងយឺត”មានតម្លៃថោក និងមានសុវត្ថិភាព ។
អ្នកទទួលខុសត្រូវរថភ្លើងបានបញ្ជាក់ថា ដើម្បីបំពេញត្រូវការរបស់អ្នកភូមិនៅតំបន់នេាះ រថភ្លើងបានកែលម្អផ្នែករថភ្លើងមួយកំណាត់សម្រាប់ផ្ទុកវ៉ាលី និងសត្វស្រុក ។
អ្នកទទួលខុសត្រូវរថភ្លើងបានបញ្ជាក់ទៀតថា ទោះបីជាសត្វស្រុកមានក្លិនមិនល្អក៏ដោយ ប៉ុន្តែអ្នកដំណើរសុទ្ធតែមានការអធ្យាស្រ័យ ព្រោះថា នៅក្នុងកែវភ្នែកអ្នកភូមិ សត្វសុ្រកទាំងនេះមិនគ្រាន់តែជាជ្រូកមួយក្បាលប៉ុណ្ណោះទេ ក៏ទាំងជាប្រាក់បង់ថ្លៃសិក្សារបស់សិស្ស និងប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ ។
អ្នកបកប្រែ៖刘蓉