ភ្ញៀវទេសចរយូណានជិះម៉ូតូធ្វើដំណើរទេសចរជុំវិញព្រំដែនប្រទេសចិនចម្ងាយ២ម៉ឺនគីឡូម៉ែត្រ

2021-08-17 18:26:50 |ប្រភព:xinhua

  នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ កម្មវិធីជិះម៉ូតូទេសចរណ៍នៅខេត្តយូណាន តំបន់ស្វយ័តទីបេ តំបន់ស្វយ័តជនជាតិវេអ៊ូហេស៊ីនជាំង ខេត្តកានស៊ូ តំបន់ស្វយ័តណីម៉ុងហ្គោ ខេត្តហៃឡុងជាំង ខេត្តជីលាន ខេត្តលាវនីង ដែលត្រូវរៀបចំដោយក្លឹបជិះម៉ូតូ ហ្វឹងនាវក្រុងគុនមីង ត្រូវបានបញ្ចប់ដោយជោគជ័យ។ អ្នកជិះម៉ូតូយូណានចំនួន ១៧ នាក់ បានធ្វើដំណើរតាមព្រំដែនចម្ងាយ ២.១ ម៉ឺនគីឡូម៉ែត្រ ដោយចំណាយពេល ៥៨ ថ្ងៃ។

  នៅក្នុងកម្មវិធីនេះ គេបានធ្វើដំណើរតាមផ្លូវជាតិលេខ២១៩ និងផ្លូវជាតិលេខ៣៣១។ ចំពោះអ្នកបើកបរផ្ទាល់ខ្លួន ផ្លូវនេះ គឺជាផ្លូវទេសចរណ៍ដ៏ល្បីឈ្មោះ។ នៅក្នុងដំណើរនេះ  កន្លែងនីមួយៗសុទ្ធតែមានទេសភាពដ៏ស្រស់ស្អាត វប្បធម៌ប្រវត្តិសាស្ត្រដ៏ពិសេស និងទំនៀមទម្លាប់ជនជាតិ ដូចជាភ្នំជួរហិម៉ាឡៃដ៏អស្ចារ្យ បឹងសៃលីមូ ដែលមានឈ្មោះថា តំណក់ទឹកភ្នែកចុងក្រោយនៃមហាសមុទ្រអាត្លង់ទិក វាលស្មៅម៉ុងហ្គោលីក្នុងដ៏ធំល្វឹងល្វើយ ភូមិនៅភាគខាងជើងបំផុតនៃប្រទេសចិន ទីក្រុងនៅភាគខាងកើតបំផុតនៅប្រទេសចិនជាដើម។

  ចំពោះអ្នកចូលចិត្តជិះម៉ូតូ ការជិះម៉ូតូធ្វើដំណើរជុំវិញប្រទេសចិនជាសុបិនដ៏ងប់ងល់មួយ ហើយកម្មវិធីនេះ គឺជាដំណើរទេសចរណ៍មួយដែលបានជួយពួកគេក្នុងការសម្រេចសុបិននេះ។ អ្នកជិះម៉ូតូ ដែលចូលរួមកម្មវិធីនេះប្រកបការងារខុសៗគ្នា ក្នុងនោះ មានអ្នកទទួលខុសត្រូវភោជនីយដ្ឋាន ក៏មានសាស្ត្រាចារ្យសាកលវិទ្យាល័យដែរ។

  នៅក្នុងការសម្ភាសន៍នេះ អ្នកជិះម៉ូតូជាច្រើនបានលើកឡើងថា យើងខ្ញុំយល់ឃើញថា ការធ្វើទេសចរណ៍ដោយការជិះម៉ូតូ គឺជាដំណើរទេសចរណ៍សេរី ប៉ុន្តែ គេត្រូវតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ហើយត្រូវមានជំនាញជាចាំបាច់ផងដែរ។ អ្នកទទួលខុសត្រូវកម្មវិធីបាននិយាយថា ពួកគេបានរៀបចំប្រហែលមួយឆ្នាំសម្រាប់កម្មវិធីនេះ ការកំណត់ពេលវេលាតាមអាកាសធាតុនៃទិសដៅនានា ហើយអ្នកដឹកនាំក្រុមបានយល់ដឹងពីបច្ចេកទេស ស្ថានភាពសុខភាព ទម្លាប់រស់នៅរបស់អ្នកជិះម៉ូតូគ្រប់គ្នា ទន្ទឹមនឹងនេះ ពួកគេបានរៀបចំផែនការសង្គ្រោះបន្ទាន់ដ៏ត្រឹមត្រូវផងដែរ។

  ចំពោះ អត្ថន័យនៃទេសចរណ៍ មនុស្សម្នាក់ៗមានការយល់ខុសៗពីគ្នា តែសុទ្ធតែមានចិត្តដូចគ្នា ដែលចង់ធ្វើទេសចរណ៍ទៅកន្លែងនានា។  អមដោយការអភិឌ្ឍសេដ្ឋកិច្ចនិងគមនាគមន៍ មនុស្សនឹងធ្វើទេសចរណ៍ទៅដល់កន្លែងកាន់តែឆ្ងាយ ហើយតម្រូវការនៃការកម្សាន្តនិងការចក៏កំពុងប្រែប្រួលផងដែរ។​

  ក្រោមផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩ ផ្លូវចិត្តនិងនិន្នាការនៃមនុស្សមានការប្រែប្រួល។ ភ្ញៀវទេសចរចូលចិត្តកញ្ចប់ទេសចរណ៍ប្រកបដោយលក្ខណៈពិសេស សុខភាព លម្ហែកាយនិងគុណភាពខ្ពស់។ កញ្ចប់ទេសចរណ៍ពិសេសបានទាក់ទាញអតិថជន ដូចជា ការធ្វើទេសចរណ៍តាមរយៈការជិះម៉ូតូ ការធ្វើទេសចរណ៍ថ្មើរជើងជាដើម។ នេះបានបង្ហាញថា បំណងប្រាថ្នាចំពោះជីវភាពដ៏ល្អប្រសើររបស់ប្រជាជនមិនមែនចុះខ្សោយដោយសារជំងឺ ពួកគេមានតម្រូវការនៃការទទួលយកបទពិសោធន៍យ៉ាងស៊ីជម្រៅ និងការរៀបចំកម្មកញ្ចប់ទេសចរណ៍ទៅតាមមនុស្សម្នាក់ៗ ក៏បានកើនឡើងជាបន្តបន្ទាប់។

  ខេត្តយូណានបានផ្សព្វផ្សាយផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍កីឡា ទេសចរណ៍ដែលជាកម្មវិធីផ្សព្វផ្សាយស្មារតីជនជាតិនៃប្រទេសចិននិងទេសចរណ៍ពេលរាត្រី ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយនឹងតំបន់ផ្សេងទៀតក្នុងស្រុក។ ការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ត្រូវប្រើពេលវេលាដ៏វែងឆ្ងាយបន្ថែមទៀត អ្នកអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តយូណានត្រូវមានជំនឿដ៏រឹងមាំថា៖ ទំនុកចិត្តមានតម្លៃជាងមាស ហើយប្រកាន់ខ្ជាប់នូវការរក្សាសុវត្ថិភាព និងភាពច្នៃប្រឌិត ទើបធានាថា ភ្ញៀវទេសចរដើរអាចលេងកម្សាន្តយ៉ាងរីករាយ និងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។

  អ្នកបកប្រែ៖李润菁

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006