វីដេអូគំនូរខ្សាច់បានបង្ហាញកម្លាំងទាក់ទាញនៃខេត្តយូណាន

2021-10-15 18:30:20 |ប្រភព:云南网

  ថ្មីៗនេះ វីដេអូគំនូរខ្សាច់ដែលយកCOP១៥ជាប្រធានបទត្រូវបានបង្ហាញតាមបណ្តាញអីុនធឺណែត។ វីដេអូនេះត្រូវបានថតឡើងដោយវិធីដ៏ពិសេស គឺគំនូរខ្សាច់ ហើយបានបង្ហាញទេសភាពដ៏ស្រស់ស្អាត ទំនៀមទម្លាប់ សត្វនិងរុក្ខជាតិជាច្រើនប្រភេទរបស់ខេត្តយូណានដ៏សម្បូរបែប និងអស្ចារ្យ។

  វីដេអូគំនូរខ្សាច់បានបង្ហាញទេសភាពដ៏ល្បីល្បាញនៃខេត្តយូណាន ដូចជា ភ្នំដែលមានរាងដូចនារីដេកលក់នៅក្បែរបឹងឌៀនជឺ សំណង់ ជីនម៉ាហ្វាង ប៉មទាំងបីនៅទីក្រុងដាលី ស្រែជណ្តើរ យាន់យ៉ាង ជាដើម។ វីដេអូគំនូរខ្សាច់បានបង្ហាញទំនៀមទម្លាប់ជនជាតិនៃខេត្តយូណាន ដូចជា ពិធីបុណ្យភ្នក់ភ្លើងនៃជនជាតិយី ជនជាតិណាស៊ី និងជនជាតិតៃដែលស្លៀកពាក់ខោអាវជនជាតិ ជាដើម។ វីដេអូគំនូរខ្សាច់បានបង្ហាញសត្វនិងរុក្ខជាតិកម្រឃើញ ដូចជា ស្វារោមមាសយូណាន សត្វក្រៀលកខ្មៅ ដំរីអាស៊ី ក្ងោកបៃតងជាដើម។

  តាមរយៈគំនូរដ៏ល្អប្រណិតនិងទឹកដៃដ៏ពិសេស វីដេអូនេះបានបង្ហាញអំពីខេត្តយូណានដ៏ចម្រុះពណ៌ ដូចជា កំពូលព្រិលដ៏អស្ចារ្យ ព្រៃស្បាតនៅតំបន់ត្រូពិច ទន្លេដ៏ធំ សត្វនិងរុក្ខជាតិដ៏សម្បូរបែបជាដើម។

  អ្នកបកប្រែ៖李润菁

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006