ផ្លូវដែកចិន-ឡាវផ្នែកប្រទេសចិនបានបញ្ចប់ផ្លូវដំណើរទាំងស្រុង

2021-11-30 10:00:50 |ប្រភព:xinhua

  នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីសាខាក្រុមហ៊ុនទីក្រុងគុនមីញនៃផ្លូវដែកចិន ផ្លូវដែកចិន-ឡាវផ្នែកប្រទេសចិនបានបញ្ចប់ផ្លូវដំណើរទាំងស្រុង ដែលជាវគ្គសាកល្បងចុងក្រោយចំពោះការប្រើប្រាស់ផ្លូវដែក ។

  ក្នុងវគ្គសាកល្បងទាំងអស់ សាខាក្រុមហ៊ុនទីក្រុងគុនមីញនៃផ្លូវដែកចិនបានបើករថភ្លើងល្បឿនលឿនចំនួន ​១៥ ក្នុងផ្លូវដែកទាំងស្រុង តាមពេលវេលា ស្ថានីយ៍ និងខ្សែផ្លូវដែកកំណត់ ។

  ផ្លូវដែកចិន-ឡាវប្រវែងសរុប ១.០០០ គីឡូម៉ែត្រ ដែលចាប់ពីទីក្រុងគុនមីញប្រទេសចិនទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រួមមានផ្នែកចិន និងផ្នែកឡាវ ដែលជាគម្រោងតភ្ជាប់គំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" របស់ប្រទេសចិន និងយុទ្ធសាស្ត្រ​ “ប្រែក្លាយ​ប្រទេស​ជាប់​ព្រំដែន​ទៅជា​ប្រទេស​សហភាព​ដីគោក​”របស់​ឡាវ ។ ក្រោយពីផ្លូវដែកចិន-ឡាវប្រើប្រាស់ជាផ្លូវការ ផលិតផលដឹកជញ្ជូនពីក្រុងគុនមីញទៅទីក្រុងវៀងច័ន្ទនឹងដឹកជញ្ជូនដោយផ្ទាល់ ហើយដឹកជញ្ជូនផលិតផលនៅថ្ងៃតែមួយ ។

  អ្នកបកប្រែ៖刘蓉