ទំហំ​លក់សំបុត្រ​ភាពយន្ត​នៅ​ប្រទេសចិន​ក្នុងថ្ងៃឈប់​សម្រាកបីថ្ងៃ​នៃបុណ្យចូល​ឆ្នាំថ្មីសកល​គឺប្រហែល​១ពាន់៣រយ​លានយាន់​ប្រាក់ចិន ​ដែលបាន​បង្កើត​កំណត់ត្រាថ្មី

2021-01-04 17:25:47 |ប្រភព:CRI


នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​សកលឆ្នាំ២០២១​ ទីផ្សារ​ភាពយន្ត​របស់ចិន​ទទួលបាន​ផលចំណេញ​យ៉ាងកាក់កប​ ។ ​ទំហំ​លក់សំបុត្រ​ភាពយន្ត​ពីថ្ងៃទី១​ដល់ថ្ងៃទី៣​ខែមករាសរុប​បាន​​ដល់ទៅ​១ពាន់៣រយ​លានយាន់ប្រាក់ចិន ដែលបានបង្កើតកំណត់ត្រាថ្មីនៃទំហំ​លក់សំបុត្រ​បើធៀបក្នុង​រយៈពេល​ដូចគ្នា​នាឆ្នាំ​កន្លងទៅ ។

ការកើនឡើងនៃ​បរិមាណ​លក់សំបុត្រ​ភាពយន្តក្នុង​អំឡុងពេល​បុណ្យចូល​ឆ្នាំថ្មីសកល​ គឺដោយមកពី​មានការឃោសនា​ដ៏ល្អប្រសើរ​មុនពេល​ដាក់បញ្ចាំង​នៃភាពយន្ត​ជាច្រើន ។ ​ការឃោសនា​​មុនពេល​ដាក់បញ្ចាំងនៃ​ភាពយន្តទាំងនេះ​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ចង់ទៅមើល​ភាពយន្ត​នៅក្នុង​រោងគុនរបស់​អ្នកផងទាំងពួង​ ព្រមពេល​ជាមួយគ្នានេះ​ ក៏បាន​បន្ថែម​ភាពសម្បូរ​បែប​សម្រាប់​ទីផ្សារ​ភាពយន្ត​ផងដែរ ​ដែលនាំឱ្យ​ទស្សនិកជន​មានជម្រើសរើស​កាន់តែច្រើន​ឡើងៗ ​និងរួមគ្នា​លើកកម្ពស់​​វិស័យ​ភាពយន្ត ។

អ្នកបកប្រែ:Sun Lingling